* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* សហរដ្ឋអាមេរិក ព្យាយាមជំរុញសន្តិភាពសាជាថ្មី នៅឯកិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេល ៩ខែ
* ចំនួនភ្ញៀវទេសចរចិន ធ្វើដំណើរទៅកាន់ប្រទេសថៃធ្លាក់ចុះកាលពីខែតុលា ដោយសារការព្រួយបារម្ភពី Scam និងការចាប់ជំរិត
* សភាតំណាងរាស្ត្រអាមេរិក រារាំងការប៉ុនប៉ងដំណើរការនីតិវិធីដកតំណែងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth
* វិភាគអន្តរជាតិ៖ អ្នកក្លាហានឆ្លងមិនផុតដំណាក់ស្រីស្អាត?
* ការស្ទង់មតិ៖ ពលរដ្ឋអាមេរិកភាគច្រើនចង់ឱ្យសភាអាណត្តិថ្មី បញ្ចប់សង្គ្រាមរបស់លោក ត្រាំ ជាមួយអ៊ីរ៉ង់ និងលុបចោលពន្ធគយ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានក្តីរន្ធត់ និងសម្តែងការសោកស្តាយជាទីបំផុត ក្រោយទទួលដំណឹងដ៏សែនក្រៀមក្រំ និងចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ៥រូប ស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក
* ប្រមុខការទូតកម្ពុជា ទទួលជួបអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដើម្បីជជែកពីវឌ្ឍនភាពនៃការត្រៀមរៀបចំសន្និសីទថ្នាក់រដ្ឋមន្រ្តីហ្វ្រង់កូហ្វូនីលើកទី៤៨ និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ព័រទុយហ្គាល់ លុបចោលជើងហោះហើរជាង ២០០ជើង និងបិទសាលារៀន ខណៈព្យុះ Charles បោកបក់មកដល់

11-11-2026 22:01

(លីសបោន)៖ បណ្ដាក្រុមហ៊ុនអាកាសចរណ៍បានលុបចោលជើងហោះហើរចេញចូលប្រទេសព័រទុយហ្គាល់ជាង ២០០ជើង ខណៈសាលារៀន ផ្សារទំនើប និងអាជីវកម្មរាប់រយកន្លែងក៏បានបិទទ្វារផងដែរនៅថ្ងៃពុធនេះ នៅពេលដែលព្យុះ Charles បោកបក់មកដល់ ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង និងខ្យល់កន្ត្រាក់បោកបក់យ៉ាងសន្ធឹកសន្ធាប់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

ទោះបីជាឥទ្ធិពលរបស់ព្យុះនេះបានថមថយកម្លាំងខ្លះ ក្រោយពេលស្នូលព្យុះបំបែកជាពីរនៅលើមហាសមុទ្រអាត្លង់ទិកក៏ដោយ ក៏រដ្ឋាភិបាលព័រទុយហ្គាល់បានចាត់វិធានការបង្ការជាមុនយ៉ាងតឹងរ៉ឹង ដោយដាក់កម្លាំងសង្គ្រោះបន្ទាន់និងអង្គភាពយោធាឱ្យស្ថិតក្នុងស្ថានភាពប្រុងជើងការខ្ពស់ ផ្អាកសេវាសាធារណៈមិនចាំបាច់ និងណែនាំឱ្យពលរដ្ឋស្នាក់នៅក្នុងផ្ទះ បន្ទាប់ពីធ្លាប់រងការរិះគន់ចំពោះការឆ្លើយតបយឺតយ៉ាវកាលពីអំឡុងព្យុះជាបន្តបន្ទាប់ក្នុងខែមករា និងខែកុម្ភៈកន្លងទៅ។

គួរបញ្ជាក់ថា ព្យុះ Charles បានបោកបក់ឆ្លងកាត់ប្រជុំកោះ Madeira រួចទៅហើយ ដោយបង្កឱ្យមានទឹកជំនន់ និងដួលរលំដើមឈើ ប៉ុន្តែមិនមានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសនោះទេ ខណៈព្យុះនេះក៏រំពឹងថានឹងបន្តបោកបក់ទៅដល់ភាគនិរតីនៃប្រទេសអេស្ប៉ាញនៅរសៀលថ្ងៃពុធនេះផងដែរ។ ចាប់តាំងពីថ្ងៃអាទិត្យមក ទាំងព័រទុយហ្គាល់ និងអេស្ប៉ាញ សុទ្ធតែបានរងការវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងពីឥទ្ធិពលនៃព្យុះ Bruna ដែលបណ្ដាលឱ្យលិចផ្លូវក្រោមដីជាច្រើនកន្លែងនៅទីក្រុងលីសបោន និងបង្ខំឱ្យអាជ្ញាធរអេស្ប៉ាញជម្លៀសពលរដ្ឋជាង ៣,០០០នាក់ចេញពីផ្ទះសម្បែងនៅតំបន់ Piedralaves កាលពីថ្ងៃអង្គារម្សិលមិញ ដោយសារហានិភ័យនៃការហៀរទឹកទំនប់នៅក្នុងមូលដ្ឋាន៕