* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

នាយករដ្ឋមន្ត្រីចិន នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន (Video inside)

12-11-2026 10:38

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ថានាយករដ្ឋមន្ត្រីចិន លោក Li Qiang នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល សម្រាប់កិច្ចប្រជុំកំពូលអាស៊ានក្នុងសប្តាហ៍នេះ ដោយរូបលោកនឹងចូលរួមជាមួយ មេដឹកនាំពិភពលោកផ្សេងទៀត រួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចិននិងហ្វីលីពីន មានបញ្ហាវិវាទជាយូរមកហើយ ជុំវិញការទាមទារអធិបតេយ្យប្រកួតប្រជែងគ្នានៅតំបន់សមុទ្រចិនខាងត្បូង ហើយប្រទេសទាំងពីរ បានបញ្ចេញសាររិះគន់ដាក់គ្នាទៅវិញទៅមក មុនកិច្ចប្រជុំកំពូលនេះ។ កាលពីខែតុលា ទីក្រុងប៉េកាំង បានចោទប្រកាន់ទីក្រុងម៉ានីលថា បានបង្កើតឧបសគ្គជាច្រើន ដល់ការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំមួយអាស៊ាន ដែលរៀបចំឡើងនៅហ្វីលីពីន ក្នុងខែនោះ។ ប៉ុន្តែប្រមុខការពារជាតិហ្វីលីពីន បានច្រានចោលការចោទប្រកាន់។ រដ្ឋមន្ត្រីការបរទេសរបស់ចិន លោក Wang Yi ក៏បានជំរុញផងដែរឱ្យហ្វីលីពីនទប់ស្កាត់អ្នកនយោបាយ ដែលបានបង្ខូចកេរ្តិ៍ឈ្មោះទីក្រុងប៉េកាំងម្តងហើយម្តងទៀត និងថែមទាំងបានរំលងបន្ទាត់ក្រហមរបស់ចិន។

ក្រសួងការបរទេសចិន បានប្រកាសកាលពីថ្ងៃពុធថា លោក Li នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងម៉ានីល ដែលនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យទី១៥ និងថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun លើកឡើងថា «តាមរយៈកិច្ចប្រជុំនេះ ចិនរំពឹងថានឹងពង្រឹងសាមគ្គីភាព និងទំនុកចិត្តទៅវិញទៅមក ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន»។

គួរបញ្ជាក់ថា ក្នុងចំណោមមេដឹកនាំពិភពលោក ដែលនឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា រួមមានទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva និងនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ជាដើម។ ក្រៅពីចិន ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាដៃគូសន្ទនាអាស៊ីបូព៌ាផ្សេងទៀតរបស់អាស៊ាន ក៏នឹងមានតំណាងចូលរួមផងដែរ៕