* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មនុស្សពីរនាក់ស្លាប់ និងរងរបួសមួយចំនួន ក្នុងហេតុការណ៍បាក់អគារនៅសង្កាត់ Brooklyn ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

12-11-2026 13:30

(ញូវយ៉ក)៖ មន្ត្រីក្រុងញូវយ៉កបានឱ្យដឹងថា អគារកម្ពស់ ៣ជាន់ ដែលស្ថិតនៅជាប់ការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់ Brooklyn បានបាក់ កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាលឱ្យមនុស្ស ២នាក់ស្លាប់ និងច្រើនជាង ១០នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកជនរងគ្រោះផ្សេងទៀតនៅក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក John Esposito ប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យនៃទីក្រុងបានឱ្យដឹងថា អគារអាផាតមិនមួយដែលមាន ៤យូនីត សង់តាំងពីឆ្នាំ ១៩៣០ បានរលំចូលទៅក្នុងទីតាំងសាងសង់នៅជាប់នោះ ដែលកំពុងមានការជីកកកាយដី។ បច្ចុប្បន្ន មូលហេតុនៃហេតុការណ៍នេះ កំពុងស្ថិតក្រោមការស៉ើបអង្កេត។

ចំនួនមនុស្សដែលកំពុងស្ថិតនៅក្នុងផ្ទះ ពេលដែលអគារក្នុងតំបន់ Flatbush នៃសង្កាត់ Brooklyn បានបាក់នោះ គឺមិនទាន់ច្បាស់នៅឡើយទេ ហើយក៏មិនទាន់ដឹងថាមានកម្មករប៉ុន្មាននាក់នៅទីតាំងសំណង់ ពេលដែលហេតុការណ៍នោះកើតឡើងដែរ។ អភិបាលក្រុងញូវយ៉ក លោក Zohran Mamdani និយាយថាមនុស្ស ២នាក់បានស្លាប់ ហើយអ្នករបួសច្រើនជាង ១០ទៀត គឺមានរបួសធ្ងន់ និងស្រាល។

តាមលោកស្រី Lillian Bonsignore ស្នងការនៃនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង ជនរងគ្រោះសរុបដែលបានដឹងគឺមាន ១៩នាក់ ក្នុងនោះមានកុមារចំនួន ៧នាក់។ លោកស្រីមិនបានបញ្ជាក់ទេថា អ្នកស្លាប់ទាំង ២នាក់នោះជាកុមារ ឬជាមនុស្សពេញវ័យ។ លោកស្រីបន្ថែមថា អ្នកពន្លត់អគ្គិភ័យម្នាក់បានរងរបួសស្រាល៕