* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ត្រាំ ការពារការសម្រេចចិត្តធ្វើសង្រ្គាមអ៉ីរ៉ង់ ក្នុងសុន្ទរកថានៃទិវាអតីតយុទ្ធជនអាមេរិក (Video inside)

12-11-2026 14:09

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានថ្លែងការពារសង្គ្រាមប្រឆាំងអ៉ីរ៉ង់ នៅឯទិវារំឮកដល់អតីតយុទ្ធជនអាមេរិក ដែលឃើញថារដ្ឋមន្ត្រីការពារជាតិ ត្រូវបានរិះគន់ចំៗជាសាធារណៈ ចំពោះឥរិយាបថមិនសមរម្យ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។

យោងតាមតួលេខចុងក្រោយពីមន្ទីរបញ្ចកោណ សង្គ្រាមដែលបានចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ដោយការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលទៅលើប្រទេសអ៉ីរ៉ង់ បានបណ្តាលឱ្យយោធាអាមេរិកចំនួន ២៣នាក់បាត់បង់ជីវិត និងរងរបួសរាប់រយនាក់។

នៅទីបញ្ចុះសពជាតិ Arlington (Arlington National Cemetery) ស្ថិតនៅក្បែរទីក្រុងវ៉ាស៉ីនតោន លោក ត្រាំ និយាយថា «សង្រ្គាមនេះ មិនមែនផ្តើមឡើងដោយទីក្រុងវ៉ាស៉ីនតោននោះទេ ប៉ុន្តែគឺផ្តើមឡើងដោយទីក្រុងតេហេរ៉ង់ ដែលបានធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក តាំងពីឆ្នាំ ១៩៧៩ មកម្ល៉េះ»។ លោកបានសង្កត់ធ្ងន់ថា កងកម្លាំងសហរដ្ឋអាមេរិកចាត់វិធានការ គឺក្នុងគោលបំណងទប់ស្កាត់សមត្ថភាពរបស់អ៉ីរ៉ង់ ក្នុងការផលិតអាវុធនុយក្លេអ៊ែរ។

ពេលដាក់ដាក់កម្រងផ្កានៅឯផ្នូរបញ្ចុះសពទាហានរួម និងថ្លែងសុន្ទរកថាទៅកាន់កងទ័ព អតីតយុទ្ធជន និងមន្ត្រីជាន់ខ្ពស់ លោក ត្រាំ ក៏បានសរសើររដ្ឋមន្ត្រីការពារជាតិ Pete Hegseth ដែលកំពុងមានវត្តមាននៅទីនោះដែរ ថាលោក Hegseth បំពេញការងារបានយ៉ាងល្អ។ ទន្ទឹមនេះក៏ភាពចម្រូងចម្រាស់កើតឡើង ដោយមនុស្សមួយក្រុមតូចរួមទាំងលោក Hegseth ភរិយារបស់លោក និងជំនួយការប៉ុន្មាននាក់ទៀត ត្រូវទាហានយាមឬីបញ្ចុះសពនោះស្តីឱ្យ បន្ទាប់ពីពួកគេខ្លះផ្ទុះសំណើច ក្រោយពេលថតរូបនៅមុខកន្លែងដែលត្រូវសង្រួមចិត្ត។ ទាហានយាមរូបនោះបាននិយាយថា «អ្នកចូលរួមទាំងអស់ត្រូវរក្សាភាពស្ងប់ស្ងាត់ និងការគោរពគ្រប់ពេលវេលា ហើយលោក Hegseth ងាកទៅមើលមុខទាហានយាមរូបនោះ៕