* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាមេរិក ថាចិនយល់ស្របចំពោះសារសំខាន់នៃកិច្ចពិភាក្សាកម្រិតមេដឹកនាំ ដើម្បីជំរុញការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាព (Video inside)

12-11-2026 14:59

(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ​Marco Rubio និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានឯកភាពគ្នាកាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ អំពីសារសំខាន់នៃកិច្ចពិភាក្សាកម្រិតមេដឹកនាំ ដើម្បីជំរុញសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ រាប់បញ្ចូលទាំងក្នុងកិច្ចប្រជុំកំពូលត្រីភាគីណាមួយ ដែលអាចមានការចូលរួមពីរុស្ស៊ីផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្រសួងការបរទេសអាមេរិក បានបង្ហោះសារលើបណ្តាញសង្គម X ថា លោក Rubio បានសន្ទនាតាមទូរស័ព្ទជាមួយលោក Wang Yi ដើម្បីពិភាក្សាអំពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅចូលរួមកិច្ចប្រជុំកំពូល APEC នៅឯប្រទេសចិន នាសប្តាហ៍ក្រោយ និងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់រដ្ឋ Florida ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅខែធ្នូ។

ក្រសួងបានបញ្ជាក់ថា ភាគីទាំងពីរបានរំឭកឡើងវិញអំពី «ការប្តេជ្ញាចិត្តរបស់មេដឹកនាំទាំង២ ក្នុងការកសាងទំនាក់ទំនង ប្រកបដោយស្ថិរភាពជាយុទ្ធសាស្ត្រ និងមានលក្ខណៈស្ថាបនា ដោយផ្អែកលើការគោរព យុត្តិធម៌ និងបដិការ»។ ក្រសួងការបរទេសអាមេរិក បានបន្ថែមថា មេដឹកនាំទាំង២ បានឯកភាពលើសារសំខាន់ នៃកិច្ចពិភាក្សាប្រកបដោយអត្ថន័យ នៅកម្រិតមេដឹកនាំ ដើម្បីជំរុញគោលដៅនានា ដូចជាសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ រួមទាំងតាមរយៈកិច្ចប្រជុំមេដឹកនាំត្រីភាគី ដែលអាចមានការចូលរួមពីរុស្ស៊ីផងដែរ។ ទោះជាយ៉ាងណា ក្នុងសេចក្តីថ្លែងការណ៍របស់ចិន អំពីកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក Rubio និងលោក Wang ដែលចេញផ្សាយមុននោះ គឺមិនមានលើកឡើងពីការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរ ឬកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ីទេ។

គួរបញ្ជាក់ថា លោក ស៊ី និងលោក ត្រាំ បានជួបគ្នា២លើករួចមកហើយក្នុងឆ្នាំនេះ។ កាលពីថ្ងៃអង្គារ លោក Rubio បានប្រាប់អ្នកសារព័ត៌មានថា ការងាររៀបចំកំពុងប្រព្រឹត្តទៅ សម្រាប់កិច្ចប្រជុំត្រីភាគីមួយ នៅក្រៅក្របខណ្ឌកិច្ចប្រជុំ APEC ដែលអាចមានការចូលរួមពីលោក ត្រាំ លោក ស៊ី និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន លោក ត្រាំ បាននិយាយថា រូបលោកប្រហែលនឹងជួបលោក ស៊ី និងលោក ពូទីន នៅទីក្រុង Shenzhen ដើម្បីពិភាក្សាអំពីការបញ្ចប់សង្គ្រាមនៅអ៉ីរ៉ង់ និងការរំសាយអាវុធនុយក្លេអ៊ែរ៕