ការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ៖ ការៀបចំប្រព័ន្ធជាយុទ្ធសាស្ត្ររបស់គណបក្សដែលមានអាយុជាង១០០ឆ្នាំ ដើម្បីធានាអភិបាលកិច្ចជាតិនិងសុខសន្តិភាពយូរអង្វែង
12-11-2026 16:36
(ប៉េកាំង)៖ សមិទ្ធផលសំខាន់នៃកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០គឺពិភាក្សានិងអនុម័ត «ការសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អំពីបញ្ហាសំខាន់មួយចំនួនស្តីពីការប្រកាន់ខ្ជាប់ការជំរុញ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ»។ ចំណុចច្នៃប្រឌិតថ្មីនៃឯកសារនេះមិនមែនជា “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយទេ តែគឺស្ថិតនៅលើការដំឡើងកម្រិតជា ”យុទ្ធសាស្ត្រយូរអង្វែង”។
តាំងពីឆ្នាំ២០១៤មក លោកXi Jinpingក៏បានលើកឡើងយ៉ាងច្បាស់លាស់អំពី “ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ» ដោយដាក់វាឱ្យនៅទន្ទឹមនឹងគោលដៅនៃការកសាងសង្គមដែលប្រជាជនមានជីវភាពធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយនិងអភិបាលជាតិផ្អែកលើច្បាប់ដោយគ្រប់ជុ្រងជ្រោយដែលបង្កើតបានជា “យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទាំងបួន”។
ប្រសិនបើការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយបានដោះស្រាយបញ្ហាដែលថា “តើហ៊ានអនុវត្តយ៉ាងតឹងរ៉ឹងដែរឬទេ”និង “តើមានសមត្ថភាពក្នុងការគ្រប់គ្រងដែរឬទេ” ហើយការធ្វើស្វ័យបដិវត្តន៍គឺជាការចង្អុលបង្ហាញនូវមាគ៌ាជាក់ស្តែង នោះការប្រកាន់ខ្ជាប់ការជំរុញការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺប្រឈមមុខនឹងវិញ្ញាសាចុងក្រោយមួយ គឺ៖ នៅក្នុងបរិបទនៃការកាន់អំណាចរយៈពេលយូរតើអាចរក្សាភាពតឹងរ៉ឹងជាប់រហូតបានដែរឬទេ?
ស្នូលឡូហ្ស៊ីកនៃ “ការប្រកាន់ខ្ជាប់”៖ការដោះស្រាយបញ្ហាប្រឈមពិសេសៗរបស់គណបក្សធំមួយដែលផ្តោតលើឫសគល់នៃបញ្ហាទាំងនោះ
ខុសពីវិធានការចែកជាដំណាក់កាលនិងផ្តោតក្នុងរយៈពេលខ្លីក្នុងការគ្រប់គ្រងបក្ស វិធីសាស្ត្រ “ការប្រកាន់ខ្ជាប់”គឺផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើងនូវយុទ្ធសាស្ត្រកាន់អំណាចរយៈពេលយូរ ដើម្បីដោះស្រាយបញ្ហាប្រឈមពិសេសរបស់គណបក្សធំ។
បញ្ហាប្រឈមពិសេសរបស់គណបក្សធំ ”គឺជាកាន់សន្និដ្ឋានមួយ ដែលត្រូវបានលើកឡើងដំបូងដោយលោកXi Jinping។តាមទស្សនៈរបស់លោក បញ្ហាប្រឈមដ៏ធំបំផុតរបស់បក្សកាន់អំណាចដ៏ធំមួយ មិនមែនស្ថិតនៅលើបណ្តុំបញ្ហាឬបញ្ហាអាក្រក់ដែលចាក់ឫសជ្រៅក្នុងសង្គមអស់រយៈពេលជាយូរមកហើយនោះទេ ប៉ុន្តែវាស្ថិតនៅលើភាពខ្ជិលភាពអសកម្មឬភាពធូររលុងរយៈពេលយូរ។នេះមិនមែនជាបញ្ហាពាក់ព័ន្ធនឹងហានិភ័យដែលកើតឡើងម្តងម្កាលឬក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែវាគឺជាបញ្ហាប្រឈមរយៈពេលវែងដែលនៅតែបន្តកើតមានក្នុងដំណើរការទាំងមូល។
វិធានការសំខាន់ៗនៃ“ការប្រកាន់ខ្ជាប់”៖ ការសម្រេចបាននូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី ចំណុចសំខាន់នៃការប្រកាន់ខ្ជាប់ ការគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយគឺសម្រេចបាននូវការផ្លាស់ប្តូរជាមូលដ្ឋានចំនួនបី។ចំណុចនេះក៏ជាស្នូលនៃនវានុវត្តន៍នៃការគ្រប់គ្រងបក្សក្នុងយុគសម័យថ្មីរបស់បក្សកុម្មុយនីស្តចិនខុសពីការអនុវត្តកាលពីអតីតកាល។
ទី១ ការផ្លាស់ប្តូរពី “ការកែតម្រូវបែបប្រមូលផ្តុំ”ទៅជា “ការគ្រប់គ្រងជាប្រចាំ”។
ទី២ ការផ្លាស់ប្តូរពី “ការបង្ខំដោយបញ្ហា”ទៅជា “ភាពម្ចាស់ការខាងយុទ្ធសាស្ត្រ”។
ទី៣ ការផ្លាស់ប្តូរពី “ការគ្រប់គ្រងតាមដំណាក់កាល”ទៅជា “របបមានប្រសិទ្ធភាពរយៈពេលយូរ”។
ការដាក់ឱ្យអនុវត្តជាប្រព័ន្ធនូវ “ការប្រកាន់ខ្ជាប់”៖ ប្រព័ន្ធស្វ័យស្ថាបនាដ៏ពេញលេញរបស់គណបក្សកាន់អំណាច
ការប្រកាន់ខ្ជាប់”មិនមែនគ្រាន់តែជាឃ្លាឬស្លោកមួយម៉ាត់ប៉ុណ្ណោះទេ ដើម្បីអនុវត្តការទាមទារជាយុទ្ធសាស្ត្រស្តីពី “ការប្រកាន់ខ្ជាប់ាករគ្រប់គ្រងបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយ”នោះ «សេចក្តីសម្រេចចិត្ត»នេះបានដាក់ចេញនូវផែនការជាប្រព័ន្ធ៖
ទី១ តម្កល់ “ការបង្កើនចរិតលក្ខណៈបក្ស”ក្នុងកន្លែងមូលដ្ឋាន។
ទី២ ផ្តោតលើចំណុចសំខាន់នៃ “ការគ្រប់គ្រងកម្មាភិបាលយ៉ាងតឹងរ៉ឹង”។
ទី៣ គ្របដណ្ដប់គ្រប់ជ្រុងជ្រោយនិងដើរទាន់សម័យកាល។
ទី៤ ផ្សារភ្ជាប់ស្មារតី ឥរិយាបថនិងវិន័យបក្សទៅនឹងការប្រឆាំងអំពើពុករលួយ បន្តជំរុញយ៉ាងមុតមាំនូវយុទ្ធសាស្ត្រដែលធានាឱ្យកម្មាភិបាលមិនហ៊ានប្រព្រឹត្តអំពើពុករលួយ មិនអាចប្រព្រឹត្តអំពើពុករលួយនិងមិនចង់ប្រព្រឹត្តអំពើពុករលួយ ព្រមទាំងដើរតាមមាគ៌ាប្រឆាំងអំពើពុករលួយដែលមានលក្ខណៈពិសេសចិន។
ទី៥ គឺពឹងផ្អែកលើការស្ថាបនាប្រព័ន្ធដើម្បីពង្រឹងមូលដ្ឋានគ្រឹះ។ធ្វើឱ្យស្វ័យគ្រប់គ្រងបក្សនិងការគ្រប់គ្រងកាន់តែមានលក្ខណៈវិទ្យាសាស្ត្រ ជាប្រព័ន្ធនិងមានស្តង់ដារ៕
វិទ្យុមិត្តភាពកម្ពុជាចិន





