* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

វិធីសាស្រ្តយកជ័យជម្នះ ដែលបង្កប់ក្នុងរឿងរ៉ាវនៃមហាដំណើរ៖ ភាពស្មោះត្រង់

12-11-2026 16:40

(ប៉េកាំង)៖ មហាដំណើររបស់កងទ័ពក្រហមដែលជាកងទ័ពប្រជាជន ដែលដឹកនាំដោយបក្សកុម្មុយនីស្តចិន ពីខែតុលាឆ្នាំ ១៩៣៤ ដល់ខែតុលាឆ្នាំ ១៩៣៦ ជាដំណើរដ៏វែងឆ្ងាយនិងអស្ចារ្យដើម្បីសម្រេចឧត្តមគិតនិងជំនឿ។ វាមានសារសំខាន់យ៉ាងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់បក្ស រដ្ឋនិងកងទ័ពចិន និងបានជះឥទ្ធិពលដ៏វែងឆ្ងាយចំពោះដំណើរការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ។

មាគ៌ាជោគជ័យនៃមហាដំណើររបស់កងទ័ពក្រហមគឺសម្រេចក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្ស។ តាមផ្លូវនៃមហាដំណើរ មានរឿងរ៉ាវដ៏ល្បីល្បាញមួយដែលមានឈ្មោះថា សំណួរនៅវាលស្មៅ ពោលគឺ ពេលដើរឆ្លងកាត់វាលស្មៅ ទាហានចុងភៅម្នាក់បានសួរថា តើដើរឆ្ពោះទៅទិសខាងត្បូង ឬទិសខាងជើង។ ធាតុពិតនៃសំណួរនេះ គឺសួរអំពីអនាគតនៃកងទ័ពក្រហម និងគោលដៅនៃការធ្វើបដិវត្តន៍របស់ចិន។

ទិសដៅសម្រេចនូវមាគ៌ា ហើយមាគ៌ាសម្រេចនូវជោគវាសនា។ ក្រឡេកមើលពីប្រវត្តិសាស្រ្តជាងមួយរយឆ្នាំរបស់បក្សកុម្មុយនីស្តចិន គេអាចមើលឃើញហេតុផលដ៏ជ្រាលជ្រៅមួយ ពោលគឺ ការកសាងបក្សតាមផ្លូវនយោបាយជាការធានាដ៏សំខាន់សម្រាប់ឱ្យបក្សកុម្មុយនីស្តចិនវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ និងសម្រេចបាននូវជ័យជម្នះម្តងហើយម្តងទៀត។

កាលពីខែតុលាឆ្នាំ ២០១៤ កិច្ចប្រជុំការងារនយោបាយនៃកងទ័ពចិនបានបើកធ្វើនៅស្រុក Gutian​ ខេត្ត Fujian។ អគ្គលេខាធិការបក្សលោក Xi Jinping បានរៀបរាប់ពីរឿងរ៉ាវនៃកងពលលេខ ៣៤ នៃកងទ័ពក្រហមថា ​​"​ទាហានចំនួនជាង ៦ ពាន់នាក់សុទ្ធតែជាអ្នកខេត្ត Fujian ពួកគេសឹងតែបានពលីជីវិតគ្រប់គ្នាក្នុងការប្រយុទ្ធនៅទន្លេ Xiang "។

វីរជន Chen Shuxiang ដែលលោក Xi Jinping បានលើកឡើងជាច្រើនដង គឺជាមេបញ្ជាការនៃកងពលនេះ។ ទាហានទាំងអស់នៃកងពលលេខ ៣៤នៃកងទ័ពក្រហម បានប្រើឈាមស្រស់និងអាយុជីវិតរបស់ពួកគេធ្វើជាគំរូនៃភាពស្មោះត្រង់យ៉ាងដាច់ខាតចំពោះបក្ស។

កិច្ចប្រជុំ Gutian បានធ្វើការរៀបចំចាត់ចែងចំពោះការងារកសាងយោធា តាមនយោបាយក្នុងយុគសម័យថ្មី និងជំរុញការកែតម្រូវនិងការអប់រំខាងនយោបាយតាមរយៈការអនុវត្តស្មារតីនៃយុទ្ធនាការកែតម្រូវឥរិយាបថ។ រយៈពេល​១០ឆ្នាំក្រោយ កិច្ចប្រជុំស្តីពីការងារនយោបាយ នៃគណៈកម្មាធិការយោធាមជ្ឈិមបានបើកធ្វើនៅក្រុង Yan’an ​ខេត្ត Shaanxi ក្នុងគោលបំណងបន្តធ្វើឱ្យស៊ីជម្រៅនូវ​ការកែតម្រូវ និងការអប់រំខាងនយោបាយសំដៅដឹកនាំកងទ័ពប្រជាជន ឱ្យបន្តដើរឆ្ពោះទៅមុខប្រកបដោយភាពរឹងមាំ។

ពីកិច្ចប្រជុំ Gutian ដល់កិច្ចប្រជុំ Yan'an ការដឹកនាំរបស់បក្សកុម្មុយនីស្តចិននៅក្នុងកងទ័ពរំដោះប្រជាជន ដែលមានភាពចុះខ្សោយមួយរយៈពេល ត្រូវបានពង្រឹងឡើងវិញ, ទំនោរនៃឥរិយាបថមិនល្អ និងអំពើពុករលួយ ដែលធ្លាប់ត្រូវបានចាត់ទុកថាមិនអាចបញ្ឈប់បាន ត្រូវបានទប់ស្កាត់, ហើយបរិយាកាសនយោបាយ ដែលមានភាពអាប់អួរក្នុងមួយរយៈពេលត្រូវបានផ្លាស់ប្តូរទាំងស្រុង។ កងទ័ពរំដោះប្រជាជនចិនមានមុខមាត់ថ្មី តាមរយៈការលត់ដំតាមបែបបដិវត្តន៍៕

វិទ្យុមិត្តភាពកម្ពុជាចិន