* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពិធី​រំលឹកខួប​លើកទី១៦០ នៃ​ថ្ងៃ​កំណើត​របស់​លោក ស៊ុន យ៉ាតសេន ​បានបើកធ្វើ​នៅ​ក្រុង​ប៉េ​កាំង​ក្រោម​អធិបតីភាព​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន

12-11-2026 17:44

(ប៉េកាំង)៖ ព្រឹកថ្ងៃទី ​១២​​ខែវិចិ្ឆកា ​ពិធី​រំលឹកខួប​លើកទី ​១៦០ ​នៃ​ថ្ងៃខួបកំណើត​របស់​លោក ​ស៊ុន ​យ៉ាត​សេន ​បានបើកធ្វើ​យ៉ាង​ឱឡារិក​នៅវិមានសភា​ប្រជាជនក្រុងប៉េកាំង ​។ ​លោក ​Xi ​Jinping ​អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ​ប្រធានរដ្ឋចិន​និងជា​ប្រធាន​គណៈ​កម្មាធិ​ការ​យោ​ធា​មជ្ឈិមចិន​បាន​អញ្ជើញចូលរួម​ព្រមទាំង​ថ្លែងសុន្ទរកថាគន្លឹះ​ដោយ​បាន​គូសបញ្ជាក់ថា ​កុលបុត្រកុលធីតាចិន​គ្រប់រូបទាំងក្នុង​និងក្រៅប្រទេស​ត្រូវរួបរួម​គ្នា​ឱ្យបាន​កាន់តែជិតស្និទ្ធ ​បន្តវេន​ឆន្ទៈ​របស់​លោក ​ស៊ុន ​យ៉ាត​សេន ​រួមចិត្តរួម​កម្លាំង​ដើម្បី​​​ស្តារ​ភាពរុងរឿងដ៏​អស្ចារ្យ​របស់ប្រជាជាតិចិន​ឡើងវិញ​និង​ប្រែក្លាយ​សុបិន​ដ៏អស្ចារ្យ​ដែល​ប្រជា​ជន​គ្រប់ជនជាតិ​ទូទាំងប្រទេសចិន​​​ប្រាថ្នាចង់បាន​តាំងពី​ចូល​សម័យទំនើប​មក​ឱ្យ​ទៅ​ជា​ការពិតជាក់ស្តែង​ដ៏ល្អបវរ​ ​។

សមាជិក​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​ចិន​មានដូចជា ​លោក ​Li ​Qiang ​លោក ​Zhao ​Leji ​លោក ​Wang ​Huning ​លោក ​Cai ​Qi ​លោក ​Ding ​Xuexiang ​និង​លោក ​Li ​Xi ​ក៏បាន​អញ្ជើញ​ចូលរួម​ពិធីនេះ​ផងដែរ ​។

លោក ​Xi ​Jinping ​បានលើកឡើងថា ​លោក ​ស៊ុន ​យ៉ាត​សេន​ជាវីរជន​​ដ៏អស្ចារ្យ ​ជា​អ្នកស្នេហាជាតិ​ដ៏អស្ចារ្យ​និងជា​អ្នកត្រួសត្រាយ​ផ្លូវដ៏អស្ចារ្យ​នៃ​បដិវត្តន៍ប្រជាធិបតេយ្យ​ចិន ​ដែលបាន​រួមចំណែក​ដ៏អស្ចារ្យ​ដល់ប្រជាជនចិន​និង​ប្រជាជាតិចិន ​ហើយ​ទទួលបាន​ការគោរព​សរសើរ​យ៉ាងស្មោះ​ពី​កុលបុត្រកុលធីតាចិន​គ្រប់រូប​ទាំងក្នុង​និង​ក្រៅប្រទេស ​។

លោក ​Xi ​Jinping ​បានសង្កត់ធ្ងន់ថា ​លោក ​ស៊ុន ​យ៉ាតសេន ​តែងតែ​គាំទ្រ​​ជានិច្ច​នូវ​ឯកភាពជាតិ​និងសាមគ្គីភាពជនជាតិ​ ​ហើយ​ប្រឆាំងយ៉ាងដាច់​ខាត​ចំពោះ​រាល់​ពាក្យ​សម្ដី​និង​ទង្វើ​ណា​ដែល​ចង់​បំបែកបំបាក់​ប្រទេសជាតិ​និងប្រជាជាតិ ​។ ​ស្មារតី​និង​​មនោសញ្ចេតនា​របស់​លោក​គឺជា​កំណប់ទ្រព្យរួម​របស់ជនរួមជាតិ​នៅត្រើយ​ទាំង​សងខាង​នៃ​ច្រកសមុទ្រ​តៃវ៉ាន់ ​។ ​ការ​ដោះស្រាយបញ្ហា​តៃវ៉ាន់ ​សម្រេចបាននូវ​ការបង្រួបបង្រួម​មាតុប្រទេស​ទាំងស្រុង​គឺជា​ភារកិច្ច​ជា​ប្រវត្តិ​សាស្ត្រ​ដែល​មិនងាករេ​របស់​បក្សកុម្មុយនីស្តចិន​និងជា​ក្តីប្រាថ្នារួម​របស់​កុល​បុត្រ​កុល​ធីតា​ចិន ​ហើយ​ក៏ជា​តម្រូវការដ៏​ចាំបាច់សម្រាប់​ការសម្រេចបាន​នូវ​ការ​ស្តារ​ភាពរុងរឿង​ដ៏​​អស្ចារ្យ​របស់​ប្រជាជាតិចិន​ឡើងវិញ​ផងដែរ ​។ ​ជនរួមជាតិ​នៅត្រើយទាំង​សងខាង​នៃ​ច្រក​សមុទ្រ​តៃ​វ៉ាន់​និង​កុលបុត្រកុលធីតាចិន​គ្រប់រូប​ទាំងក្នុង​និង​ក្រៅប្រទេស​គួរចាប់ដៃ​គ្នា​ដើម្បី​​​ប្រឆាំង​នឹង​កម្លាំងអបគមន៍​ដែលចង់ឱ្យ​តៃវ៉ាន់ឯករាជ្យ ​ក៏ដូចជា​ធ្វើកិច្ចខិតខំ​ប្រឹងប្រែងរួម​សម្រាប់​ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ត្រើយទាំងសង​ខាងដោយសន្តិភាព​និង​សម្រេចបាន​នូវ​ការ​បង្រួប​បង្រួមមាតុប្រទេស​ទាំងស្រុង ​។

មុនពេល​បើក​ពិធី​​ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិន​និងថ្នាក់ដឹកនាំបក្ស​និងរដ្ឋជាច្រើន​រូប​ទៀត​បានជួប​សំណេះសំណាល​យ៉ាងស្និទ្ធស្នាល​ជាមួយ​សាច់ញាតិ​របស់​ លោក ​ស៊ុន ​យ៉ាត​សេន​និង​តំណាង​ភ្ញៀវកិត្តិយស​បរទេស៕

វិទ្យុមិត្តភាពកម្ពុជាចិន