* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ចុះពិនិត្យព្រំដែនកម្ពុជា-ថៃ នៅច្រកគីឡូ១៣ ក្នុងខេត្តបាត់ដំបង
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរគុណប្រធានរដ្ឋសភាវៀតណាម ដែលផ្ញើសារអបអរសាទរក្នុងឱកាសខួបលើកទី៧៣ ទិវាបុណ្យឯករាជ្យជាតិរបស់កម្ពុជា
* ក្រោយចាប់បដិសន្ធិជិត៦០ឆ្នាំ, កម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអង្គការប្រទេសនិយាយភាសាបារាំងជាលើកដំបូង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍ ប្រធានាធិបតីរវ៉ាន់ដា និងភរិយា មកកាន់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង នឹងមកដល់កម្ពុជាល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* ប្រធានរដ្ឋសភាឡាវ ថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទរលោកពេលជាប់ឆ្នោត និងប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំ
* ប្រធានាធិបតីរវ៉ាន់ដា និងភរិយា ព្រមទាំងគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាហើយ
* Nvidia ត្រៀមដកហូតតំណែង CEO លោក Jensen Huang ក្រោយរឿងអាស្រូវជាប់ពាក់ព័ន្ធចារកម្មចិន
* វិភាគអន្តរជាតិ៖ លទ្ធភាពនៃ «សន្និសីទ Yalta សម័យទំនើប» កំពុងអង្រួនសណ្ដាប់ធ្នាប់អាស៊ី ក្រោយសម័យសង្រ្គាម
* អនុប្រធានាធិបតីឥណ្ឌូណេស៊ី លោក Gibran Rakabuming Raka លាលែងពីតំណែង
* រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ប្ដូរទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព ក្រោយរងការគំរាមកំហែងអាយុជីវិតពីអ៊ីរ៉ង់
* ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ ខួបលើកទី៧៣ឆ្នាំ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា នៅវិមានឯករាជ្យ
* Fresh Exclusive: «កុំយកកាយវិការចាប់ដៃធ្វើជាឧបករណ៍នយោបាយ៖ មេរៀនពីការទូត និងការទទួលខុសត្រូវចំពោះផលប្រយោជន៍ជាតិ»
* ផ្ទុះគ្រាប់បែកចំរថយន្តដឹកសិស្សសាលានៅខេត្ត Satun ភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យរងរបួស៣នាក់
* លើសពីរឿងអាស្រូវស្នេហ៍! ហេតុអ្វីករណី Alice Huang និង Jensen Huang ក្លាយជាសង្គ្រាមចារកម្ម AI រវាងអាមេរិក និងចិន?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បទវិភាគ៖ ពីពិព័រណ៍នាំចូលចិនអន្តរជាតិ ដល់កិច្ចប្រជុំកំពូល APEC កិច្ចសហប្រតិបតិ្តការ ប្រកបដោយការបើកចំហ កំពុងដំណើរការជាបន្តបន្ទាប់

12-11-2026 17:46

(ប៉េកាំង)៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់។ គិតដល់ថ្ងៃនោះ មានសហគ្រាស និងស្ថាប័នចំនួន១៤៣ បានចុះហត្ថលេខាសម្រាប់ចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី១០ ។ ក្នុងដំណាក់កាលអនុវត្ត ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ការទទួលយក “ឱកាសចិន ២.០” និងចែករំលែកភាគលាភនៃការបើកចំហ របស់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ បានក្លាយជាមតិឯកភាពរួមរបស់សហគ្រាសបរទេសជាច្រើន។

ទិន្នន័យបានបង្ហាញថា ពិព័រណ៍នាំចូលលើកនេះទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់៖ បើគិតតាមទំហំជួញដូរតាមការគ្រោងទុកក្នុងមួយឆ្នាំ ដែលមានចំនួន ៨៥.៤៥ ពាន់លានដុល្លារអាមេរិក ពិព័រណ៍នាំចូលលើកនេះបានកើនឡើង២.៣% បើប្រៀបធៀបនឹងលើកមុន។ ក្នុងអំឡុងពេលពិព័រណ៍ ទិន្នន័យសំខាន់ៗចំនួនប្រាំ បានបង្កើតកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ពោលគឺ ចំនួនសហគ្រាស ដែលចូលរួមពិព័រណ៍នាំចូលលើកនេះមាន ៤១៤២ សហគ្រាស ផ្ទៃបង្ហាញទំនិញទាំងមូលបានលើសពី ៤៤ ម៉ឺនម៉ែត្រការ៉េជាលើកដំបូង ក្នុងចំណោមក្រុមហ៊ុនលំដាប់កំពូលទាំង៥០០ និងសហគ្រាសនាំមុខលើពិភពលោកមានសហគ្រាសចំនួនជាង ៣០០ បានចូលរួមពិព័រណ៍ ចំនួនទំនិញតំណាងដែលតាំងបង្ហាញជាលើកដំបូងលើពិភពលោក នៅអាស៊ី និងនៅចិន មានចំនួន ៤៨៥ មុខ។ ទិន្នន័យដែលគួរ ឲ្យកត់សម្គាល់ទាំងនេះ បានបង្ហាញឱ្យឃើញនូវភាពទាក់ទាញដ៏ខ្លាំងក្លារបស់ពិព័រណ៍នាំចូលចិនអន្តរជាតិ ហើយជាភស្តុតាងបង្ហាញ ឲ្យឃើញថា ទីផ្សារដ៏ធំធេងរបស់ចិនបានក្លាយជាឱកាសដ៏ធំសម្រាប់ពិភពលោកជាបន្តបន្ទាប់។

ការប្រែក្លាយវត្ថុតាំងបង្ហាញទៅជាទំនិញជួញដូរ មិនកាត់ផ្តាច់ពីភាគលាភនៃទីផ្សារដ៏ធំធេងទេ។ នៅថ្ងៃបិទពិព័រណ៍នាំចូលលើកនេះ ប្រទេសចិនបានចេញផ្សាយទិន្នន័យពាណិជ្ជកម្មអន្តរជាតិក្នុង ១០ ខែដំបូងឆ្នាំនេះ។ ក្នុងនោះ ការនាំចូលទំនិញមានចំនួន ១៨.៨២ ទ្រីលានយាន់ប្រាក់ចិន បានកើនឡើង ២៣.៦%។ គិតដល់ខែតុលាឆ្នាំនេះ ការនាំចូលនិងនាំចេញរបស់ចិនបានបន្តកើនឡើងជាលេខពីរខ្ទង់ ក្នុងរយៈពេល ៦ ខែជាប់ៗគ្នា។ ប្រការនេះបានបញ្ជាក់ជាថ្មីម្តងទៀតថា ចិនមិនត្រឹមតែជា “អ្នកលក់កំពូលផុតលេខ”ប៉ុណ្ណោះ ថែមទាំងជា “អ្នកទិញកំពូលផុតលេខ” ទៀតផង។

ឱកាសចិន ២.០”មិនត្រឹមតែបាននាំមកនូវភាគលាភទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែក៏បាននាំមកនូវផលប្រយោជន៍នៃនវានុវត្តន៍ផងដែរ។ សាលពិសេសនៃនវានុវត្តន៍ និងការបង្កើតថ្មីក្នុងពិព័រណ៍នាំចូលលើកនេះ បានប្រមូលផ្តុំគម្រោងនវានុវត្តន៍បច្ចេកវិទ្យាចំនួន ៦៣៣ មកពីប្រទេស និងតំបន់ចំនួនជិត ៤០ ដែលបានកើនឡើងជិត ២០% បើប្រៀបធៀបនឹងលើកមុន ហើយទំហំពិព័រណ៍បានបង្កើត កំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ «របាយការណ៍ស្តីពី ការបើកចំហរបស់ពិភពលោកឆ្នាំ ២០២៦» ដែលបានចេញផ្សាយ ក្នុងអំឡុងពេលពិព័រណ៍នេះ បានបង្ហាញថា “ឱកាសចិន ២.០” គឺមានន័យថា អ្វីដែលចិនបានចែករំលែកជាមួយពិភពលោក មិនមែនត្រឹមតែទីផ្សារដ៏ធំធេងប៉ុណ្ណោះទេ ក៏ប៉ុន្តែជាឱកាសថ្មីសម្រាប់លើកកម្ពស់កម្រិតឧស្សាហកម្ម ការអនុវត្តនវានុវត្តន៍ និងការអភិវឌ្ឍបៃតង។ សន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ ២០២៦ ដែលចេញផ្សាយដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅពេលថ្មីៗកន្លងទៅនេះបានបង្ហាញថា ចិនមានចង្កោមនវានុវត្តន៍កំពូល១០០ លើពិភពលោកចំនួន ២៥ ដែលបានជាប់ចំណាត់ថ្នាក់លេខមួយលើពិភពលោកក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។

តាមទស្សនៈរបស់សហគ្រាសបរទេស ការកើនឡើងជាបន្តបន្ទាប់នៃសមត្ថភាពនវានុវត្តន៍របស់ប្រទេសចិន គឺមានន័យថា នឹងមានការពង្រឹងកម្លាំងផ្នែកវិស័យនវានុវត្តន៍ និងមានឱកាសសម្រាប់ការវិនិយោគកាន់តែច្រើន។ ពាណិជ្ជករបរទេសដែលចូលរួម ការតាំងពិព័រណ៍ ដូចជាក្រុមហ៊ុន Carl Zeiss ក្រុមហ៊ុន Schneider Electric SE និងក្រុមហ៊ុន Johnson&Johnson ជាដើម បាននាំគ្នាបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ទីស្នាក់ការកណ្តាលក្នុងតំបន់ និងមូលដ្ឋានផលិតកម្មជឿនលឿននៅប្រទេសចិន។
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៩ បានបិទបញ្ចប់ ហើយកិច្ចប្រជុំក្រៅផ្លូវការលើកទី៣៣ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបតិ្តការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកនឹងប្រព្រឹត្តិទៅក្នុងពេលឆាប់ៗខាងមុខនេះនៅទីក្រុងសិនជិន។ ចាប់ពីពិព័រណ៍នាំចូលចិនអន្តរជាតិ ដែលខិតខំប្រឹងប្រែងក្រោមប្រធានបទ “ក្នុងយុគសម័យថ្មី ចែករំលែកអនាគតជាមួយគ្នា ”ដល់កិច្ចប្រជុំកំពូល APEC ដែលផ្តោតសំខាន់លើ “ការកសាងសហគមន៍ជោគវាសនារួមរបស់អាស៊ី-ប៉ាស៊ីហ្វិក ជំរុញវិបុលភាពរួម” កិច្ចសហប្រតិបតិ្តការប្រកបដោយការបើកចំហ កំពុងដំណើរការជាបន្តបន្ទាប់ ហើយរឿងរ៉ាវអំពីពិភពលោកចែករំលែក ឱកាសចិន ២.០” ក៏នៅតែបន្តសរសេរជាបន្តបន្ទាប់ផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន