* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ពូទីន ព្រមឱ្យអឺរ៉ុបចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន លោក ហ្សេលេនស្គីបង្ហាញការស្វាគមន៍

13-11-2026 08:14

(មូស្គូ)៖ បេសកជនអាមេរិកបានឱ្យដឹងថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានយល់ព្រមឱ្យតំណាងអឺរ៉ុបចូលរួមក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែនជុំបន្ទាប់ បើទោះជាមេដឹកនាំរុស្ស៉ីបាននិយាយថាទីក្រុងវ៉ាស៊ីនតោនគួរតែសាកសួរសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនជាមុនថាតើពួកគេចង់បានសន្តិភាព ឬសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រកាសខាងលើរបស់បេសកជនពិសេសអាមេរិក លោក Steve Witkoff អាចនឹងក្លាយជាភាពរីកចម្រើនមួយគួរឱ្យកត់សម្គាល់នៅក្នុងកិច្ចចរចាសន្តិភាពរវាងរុស្ស៉ី និងអ៊ុយក្រែន ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។ ប៉ុន្តែការអត្ថាធិ​ប្បាយរបស់លោក ពូទីន ក៏បានគូសបញ្ជាក់ដែរថាតើកិច្ចចរចានឹងជួបផលលំបាក ដោយសារតែការខ្វែងគំនិតគ្នារវាងរុស្ស៉ី និងបណ្ដាប្រទេសអឺរ៉ុប ជុំវិញដំណោះស្រាយបិទបញ្ចប់សង្រ្គាម។

«អឺរ៉ុបនឹងចូលរួមក្នុងកិច្ចចរចានៅជុំបន្ទាប់ដែលយើងចាត់ទុកថាវាជាពេលវេលាដ៏សំខាន់បំផុត ពីព្រោះពួកគេជាដៃគូរបស់យើង ហើយវាពិតជាមានសារៈសំខាន់ដែលពួកគេនឹងមានវត្តមានចូលរួម»។ នេះជាការលើកឡើងរបស់លោក Steve Witkoff ប្រាប់ទូរទស្សន៍រដ្ឋរុស្ស៉ី ក្រោយជួបលោក ពូទីន នៅវិមានក្រឹមឡាំង។

យ៉ាងណាក៏ដោយ ក្នុងសន្និសីទសារព័ត៌មានខ្លីមួយក្រោយកិច្ចចរចា មន្ត្រីជាន់ខ្ពស់វិមានក្រឹមឡាំង លោក Yuri Ushakov មិនបានទទួលស្គាល់ថាតើអឺរ៉ុបនឹងចូលរួមក្នុងកិច្ចចរចានៅជុំបន្ទាប់ដែរឬក៏យ៉ាងណានោះទេ ហើយថាគោលជំហរបច្ចុប្បន្នរបស់អ៊ុយក្រែនប្រៀបដូចជាការឱ្យសញ្ញាពីសង្រ្គាមគ្មានទីបញ្ចប់។

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គីវិញ នៅបន្ទាប់ពីកិច្ចពិភាក្សាជាមួយបេសកជនអាមេរិកទាំង២ ក្នុងប្រទេសអៀរឡង់ បានស្វាគមន៍ព័ត៌មានដែលថាអឺរ៉ុបនឹងមានវត្តមានក្នុងកិច្ចចរចានៅជុំបន្ទាប់ ហើយបានបង្ហាញក្ដីសង្ឃឹមថារបៀបវារៈនឹងមានរួមបញ្ចូលការបោះជំហានឆ្ពោះទៅរកបទឈប់បាញ់មួយ និងការបន្ធូរបន្ថយជម្លោះ៕