* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អារ៉ាប៊ីសាអូឌីតកំពុងបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបចាត់ទុកក្រុមហ៊ូទីនៅយេម៉ែន ជាអង្គការភេរវករ (Video inside)

13-11-2026 09:30

​(Reuters)៖ ក្រុមមន្ត្រីអឺរ៉ុប៦នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាអារ៉ាប៊ីសាអូឌីតកំពុងបញ្ចុះបញ្ចូលឱ្យសហភាពអឺរ៉ុបចាត់ទុកក្រុមឧទ្ទាមហ៊ូទីមានមូលដ្ឋានក្នុងប្រទេសយេម៉ែនជាអង្គការភេរវករ ប៉ុន្តែមិនទាន់អាចជម្នះលើការព្រួយបារម្ភរបស់បណ្ដាប្រទេសអឺរ៉ុបបាននៅឡើយទេ ដ្បិតពួកគេបារម្ភខ្លាចក្រែងថាការធ្វើបែបនេះនឹងបំផ្លាញដំណើរការស្វែងរកសន្តិភាពនៅពេលអនាគតក្នុងប្រទេសយេម៉ែន។

យុទ្ធនាការនេះបានឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែងរបស់អារ៉ាប៊ីសាអូឌីត ក្នុងការបង្កើនការដាក់សម្ពាធពីអន្តរជាតិលើក្រុមឧទ្ទាមហ៊ូទី ដែលបាន និងកំពុងដឹកនាំការវាយប្រហារស្ទើរតែរាល់ថ្ងៃលើអារ៉ាប៊ីសាអូឌីត ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ បន្ទាប់ពីការផ្ទុះឡើងវិញនៃសង្រ្គាមដែលបានឆាបឆេះកាលពីជាងមួយទសវត្សរ៍មុន។ តាមពិតទៅ ក្រុមឧទ្ទាមហ៊ូទីបានស្ថិតនៅក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុបរួចទៅហើយ ក្នុងនោះរួមមានទាំងការបិទខ្ទប់ការនាំចូលអាវុធ និងការបង្កកទ្រព្យសម្បត្តិលើមេបញ្ជាការ១២រូបរបស់ក្រុមហ៊ូទី។

បន្ថែមពីលើនេះ សហភាពអឺរ៉ុបក៏បានចាត់ទុកកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ដែលជាមេកើយរបស់ក្រុមហ៊ូទីជាអង្គការភេរវករផងដែរ។ ប៉ុន្តែសហភាពអឺរ៉ុបបានមិនចាត់ទុកក្រុមហ៊ូទីជាអង្គការភេរវករនៅឡើយទេ ខណៈសហរដ្ឋអាមេរិក អូស្ត្រាលី និងកាណាដាចាត់ទុកហ៊ូទីជាអង្គការភេរវករ។ បើតាមក្រុមមន្ត្រីអឺរ៉ុបទាំង៦ខាងលើ បណ្ដាប្រទេសអឺរ៉ុបបារម្ភខ្លាចថាការចាត់បញ្ចូលហ៊ូទីជាអង្គការភេរវករអាចកាត់ផ្ដាច់ទាំងស្រុងបណ្ដាញទំនាក់ទំនងរបស់ពួកគេជាមួយក្រុមឧទ្ទាមមួយនេះ ហើយអាចនឹងបំផ្លាញដល់ការចូលរួមណាមួយរបស់អឺរ៉ុប ក្នុងដំណើរការស្វែងរកសន្តិភាពក្នុងប្រទេសយេម៉ែននៅពេលអនាគត។

ម្យ៉ាងវិញទៀត ការចាត់បញ្ចូលក្រុមហ៊ូទីជាអង្គការភេរវករតម្រូវឱ្យមានការយល់ព្រមជាឯកច្ឆន្ទពីរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង២៧។ មកទល់នឹងបច្ចុប្បន្ន បើតាមមន្ត្រីអឺរ៉ុបម្នាក់ ក្នុងចំណោម៦នាក់ខាងលើ មានប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយចំនួនតូចប៉ុណ្ណោះដែលគាំទ្រឱ្យចាត់បញ្ចូលក្រុមហ៊ូទីជាអង្គការភេរវករ៕