* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់រាយការណ៍ថា នាវាដឹកប្រេង៤គ្រឿងទៀតផ្ទុះឆេះ នៅច្រកសមុទ្រ Hormuz (Video inside)

13-11-2026 13:39

(តេហេរ៉ង់)៖ កងកម្លាំងប្រដាប់អាវុធអ៉ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថា នាវាដឹកប្រេងចំនួន ៤គ្រឿង បានឆាបឆេះនៅក្នុងច្រកសមុទ្រ Hormuz ជាទីដែលសាធារណរដ្ឋអ៉ីស្លាមមួយនេះ បាននិងកំពុងបន្តកំណត់គោលដៅលើនាវានានា ដែលធ្វើដំណើរឆ្លងកាត់ដោយគ្មានការអនុញ្ញាតពីខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ចាប់តាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើងកាលពីចុងខែកុម្ភៈមក ទីក្រុងតេហេរ៉ង់បានរឹតត្បិតយ៉ាងខ្លាំងលើចរាចរណ៍នាវា ឆ្លងកាត់ច្រកផ្លូវទឹកយុទ្ធសាស្រ្តដ៏មានសារសំខាន់នេះ ដោយទាមទារឱ្យនាវាទាំងអស់ ប្រើប្រាស់គន្លងផ្លូវដែលខ្លួនអនុញ្ញាត។ ជាការឆ្លើយតប សហរដ្ឋអាមេរិក បានដាក់ចេញវិធានការបិទខ្ទប់ផ្លូវសមុទ្រ ចំពោះកំពង់ផែនានារបស់អ៉ីរ៉ង់ និងបានជួយនាវាដឹកប្រេងឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកាលនៅមុនសង្រ្គាម ធ្លាប់ទទួលបន្ទុកប្រមាណ២០ភាគរយ នៃការដឹកជញ្ជូនប្រេងរបស់សកលលោក។។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កងកម្លាំងអ៉ីរ៉ង់ បានប្រកាសជាច្រើនលើកអំពីករណីនាវារងការផ្ទុះឆេះ អំឡុងពេលព្យាយាមប្រើប្រាស់ គន្លងផ្លូវដែលទីក្រុងតេហេរ៉ង់ចាត់ទុកជាតំបន់ហាមឃាត់។ អ៉ីរ៉ង់បានអះអាងជាញឹកញាប់ថា នាវាទាំងនោះបានបើកប៉ះគ្រាប់មីនសមុទ្រ ប៉ុន្តែយោធាអាមេរិក បានអះអាងថា មីនទាំងអស់នៅក្នុងច្រកសមុទ្រ Hormuz គឺត្រូវបានដោះចេញរួចហើយ៕