* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តៃវ៉ាន់ថាចិនបានធ្វើសមយុទ្ធយោធាស្ងាត់ៗនៅមហាសមុទ្រប៉ាស៉ីហ្វិក ដើម្បីសម្លុតគំរាមដែនកោះនេះ (Video inside)

13-11-2026 14:04

(តៃប៉ិ)៖ ប្រទេសចិនបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយដោយមិនបានប្រកាសជាមុន នៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងក្បែរកោះតៃវ៉ាន់ កាលពីដើមខែវិច្ឆិកានេះ ក្នុងសកម្មភាពមួយដែលមន្រ្តីនៅទីក្រុងតៃប៉ិ ពិពណ៌នាថាជាយុទ្ធនាការសម្លុតគំរាមដោយស្ងាត់ៗ ក្នុងគោលបំណងដាក់សម្ពាធលើតៃវ៉ាន់ ក៏ដូចជារដ្ឋាភិបាលប្រទេសដទៃទៀត នៅមុនកិច្ចប្រជុំអន្តរជាតិសំខាន់ៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

មន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខមួយរូបរបស់តៃវ៉ាន់ បាននិយាយថា កងទ័ពនិងឆ្មាំសមុទ្រចិន នៅពេលមួយនោះ បានប្រមូលផ្តុំនាវាសរុបរហូតដល់ជាង ១០០គ្រឿង នៅក្នុងតំបន់ ដើម្បីធ្វើសមយុទ្ធដែលរួមមានទាំងការហាត់សមវាយប្រហារលើ កងកម្លាំងយោធានិងទីក្រុងរបស់ប្រទេសដទៃ រួមទាំងរបស់កោះតៃវ៉ាន់។ គិតត្រឹមថ្ងៃសុក្រនេះ នាវាចិន នៅមានចំនួនប្រហែល៧០គ្រឿង។

មន្ត្រីរូបនេះបាននិយាយថា ការដាក់ពង្រាយកងនាវាខាងលើ មានទំហំធំជាងសមយុទ្ធយោធា «Justice Mission 2025» ដែលជាសមយុទ្ធមានឈ្មោះជាផ្លូវការចុងក្រោយបង្អស់របស់ចិន និងដែលមានគោលដៅលើកោះតៃវ៉ាន់ កាលពីជិតមួយឆ្នាំមុន ហើយវាក៏ជាការដាក់ពង្រាយកងនាវាចិនដ៏ធំបំផុតមួយ គិតមកទល់ពេលបច្ចុប្បន្នផងដែរ។

សមយុទ្ធថ្មីនេះកើតមានឡើង ខណៈដែលប្រទេសចិនបានបន្តបង្កើនសម្ពាធយោធាលើកោះតៃវ៉ាន់ ក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះ ដែលបង្កឱ្យមានការថ្កោលទោសពីទីក្រុងតៃប៉ិ និងបង្កើនការព្រួយបារម្ភនៅក្នុងចំណោមក្រុមប្រទេសលោកខាងលិច អំពីលទ្ធភាពនៃការផ្ទុះជម្លោះ។ កោះតៃវ៉ាន់ត្រូវចិនចាត់ទុកជាផ្នែកមួយប៉ុណ្ណោះនៃទឹកដីរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងសុន្ទរកថាគោលនយោបាយដ៏សំខាន់មួយស្តីពីកោះតៃវ៉ាន់ ដោយអំពាវនាវឱ្យការបង្រួបបង្រួមរវាងចិននិងតៃវ៉ាន់ ត្រូវតែកើតឡើងដាច់ខាត ប៉ុន្តែដោយសន្តិវិធី ខណៈរូបលោកមិនបានលើកអំពីការប្រើប្រាស់កម្លាំងយោធានោះទេ។

តាមមន្រ្តីតៃវ៉ាន់ដដែលខាងលើ ក្នុងអំឡុងសមយុទ្ធចុងក្រោយនេះ នាវាមុជទឹកចិន១គ្រឿង ក៏បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ចេញពីសមុទ្រលឿងផងដែរ។ មន្ត្រីរូបនេះបាននិយាយដូច្នេះថា «វាជាសមយុទ្ធមួយដែលធ្វើឡើងដោយស្ងាត់ៗ ហើយជាក់ស្តែង វាគឺជាការសម្លុតគំរាមមួយដោយស្ងាត់ៗ»។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំងនឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលមេដឹកនាំ APEC នៅទីក្រុង Shenzhen នាសប្តាហ៍ក្រោយ ដែលអំឡុងពេលនោះប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ត្រូវបានរំពឹងថា នឹងជួបគ្នាជាលើកទី៣ នៅក្នុងឆ្នាំនេះ។ កោះតៃវ៉ាន់ក៏មានតំណាងចូលរួមក្នុងកិច្ចប្រជុំ APEC ផងដែរ។ ចំណែកនៅខែធ្នូខាងមុខ លោក ស៉ី ត្រូវបានរំពឹងថា នឹងធ្វើដំណើរទៅរដ្ឋ Florida របស់អាមេរិក ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20៕