* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថៃ ចង់ឱ្យអាស៊ានស្វាគមន៍មីយ៉ាន់ម៉ា ត្រឡប់មកចូលរួមកិច្ចប្រជុំវិញ (Video inside)

13-11-2026 14:16

(បាងកក)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋមន្រ្តីការបរទេសនៃប្រទេសថៃ បានលើកឡើងថា រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា គួរតែត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់មកចូលរួមក្នុងកិច្ចប្រជុំរបស់អាស៊ានវិញ បន្ទាប់ពីរូបលោកបានបំពេញទស្សនកិច្ច ទៅកាន់ប្រទេសដែលកំពុងបន្តហែកហួរដោយសារសង្គ្រាមស៉ីវិលមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow បាននិយាយថា ជំនួបរបស់លោកជាមួយប្រធានាធិបតីមីយ៉ាន់ម៉ា លោក Min Aung Hlaing និងមន្ត្រីដទៃទៀត បានបង្ហាញឱ្យឃើញថា មីយ៉ាន់ម៉ាមានបំណងចង់ស្តារទំនាក់ទំនង និងវិលត្រឡប់មកកាន់អាស៊ានវិញ។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា មិនទាន់មានការពិភាក្សាអំពីជំហានជាក់លាក់ណាមួយ នៅឡើយទេ។

មីយ៉ាន់ម៉ាត្រូវបានហាមឃាត់ពីកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ាន ដែលជាប្លុកមានសមាជិកសរុប ១១ប្រទេស ចាប់តាំងពីរដ្ឋប្រហារយោធា កាលពីឆ្នាំ២០២១ ដែលបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់របស់លោកស្រី អោងសាន ស៊ូជី ហើយបង្កឱ្យផ្ទុះសង្គ្រាមស៊ីវិល ដែលកំពុងបន្តអូសបន្លាយមកដល់បច្ចុប្បន្ន។

ប្រទេសថៃបានដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឱ្យទំនាក់ទំនងជាមួយមីយ៉ាន់ម៉ាវិលទៅរកភាពប្រក្រតីវិញ ចាប់តាំងពី លោក Min Aung Hlaing ដែលជាមេដឹកនាំរដ្ឋប្រហារ និងជាអតីតប្រមុខរបបសឹក ត្រូវបានតែងតាំងជាប្រធានាធិបតីស៊ីវិល កាលពីខែមេសា បន្ទាប់ពីការបោះឆ្នោតសកលមួយ ដែលក្រុមអ្នកឃ្លាំមើលបានច្រានចោលថា ជាការបោះឆ្នោតបង្រ្គប់កិច្ច។

លោក Sihasak បានប្រាប់ក្រុមអ្នកសារព័ត៌មានដូច្នេះថា «សម្រាប់ប្រទេសថៃ យើងជឿថា ជំហានបន្ទាប់ គឺត្រូវអនុញ្ញាតឱ្យមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន ក្នុងកម្រិតរដ្ឋមន្ត្រីការបរទេស»។ ការអត្ថាធិប្បាយរបស់លោក ធ្វើឡើងមុនកិច្ចប្រជុំមេដឹកនាំអាស៊ាន ដែលនឹងចាប់ផ្តើមនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅក្នុងប្រទេសហ្វីលីពីន៕