* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៊ុយក្រែន បាញ់ស្រោចដ្រូនជាង ១០០០គ្រឿងលើរុស្ស៉ី សម្លាប់មនុស្សយ៉ាងហោច៤នាក់ (Video inside)

13-11-2026 14:48

(មូស្គូ)៖ នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នា២០២៦ រុស្ស៉ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែន ជិត១២០០គ្រឿង កាលពីវេលាយប់កន្លងទៅ ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយដោយដ្រូនរបស់ទីក្រុងកៀវ និងបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៤នាក់ស្លាប់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការវាយប្រហារនេះកើតឡើង មួយថ្ងៃបន្ទាប់ពីមានកិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម ដើម្បីសម្របសម្រួលការចរចាដឹកនាំដោយអាមេរិក ក្នុងគោលដៅបិទបញ្ចប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលជិតឈានចូលឆ្នាំទី៥ហើយ។ បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលបន្តដំណើរទៅកាន់ទីក្រុង Dublin នៃប្រទេសអៀរឡង់ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។

ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយដូច្នេះថា «ក្នុងអំឡុងពេលមួយយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្ទាក់និងបំផ្លាញ យន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន ១១៩៨ គ្រឿង នៅលើតំបន់ជាង១៥ ក្នុងប្រទេសរុស្ស៊ី»។ អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្ស៤នាក់ ដែលធ្វើការនៅតំបន់ឧស្សាហកម្មមួយ ក្នុងតំបន់ Volgograd ភាគខាងត្បូងប្រទេសរុស្ស៊ី បានបាត់បង់ជីវិត។ តំបន់ឧស្សាហកម្មនោះ ជាទីតាំងមានរោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមី។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីក៏បានបញ្ជូនយន្តហោះដ្រូន សំដៅទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែនផងដែរ ខណៈលោក ពូទីន ទទួលជួបក្រុមអ្នកចរចាអាមេរិកនៅទីក្រុងមូស្គូ។ ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចម្នាក់ស្លាប់។ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន លើវិស័យថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយ ប្រភពចំណូលរបស់វិមានក្រឹមឡាំង និងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់រុស្ស៊ី ក្នុងការផ្តល់មូលនិធិគាំទ្រដល់សង្គ្រាម ដែលទីក្រុងមូស្គូ បានចាប់ផ្តើម កាលពីខែកុម្ភៈ ឆ្នាំ២០២២។

អ៊ុយក្រែនបាននិយាយថា រុស្ស៊ីក៏កំពុងតែកំណត់គោលដៅវាយប្រហារ លើបណ្តាញអគ្គិសនីរបស់ខ្លួនផងដែរ តាមរយៈការវាយលុកដោយយន្តហោះដ្រូនជាបន្តបន្ទាប់ ដែលបណ្តាលឱ្យប្រជាជននៅទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់ ស្របពេលសីតុណ្ហភាពធ្លាក់ចុះ មុនរដូវរងាចូលមកដល់៕