* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បេសកជនរបស់លោក ត្រាំ បង្ហើបថាអាមេរិកកំពុងធ្វើការឆ្ពោះទៅរកការដោះដូរឈ្លើយសឹករុស្ស៉ី និងអ៊ុយក្រែន ក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាន (Video inside)

13-11-2026 15:18

(វ៉ាស៉ីនតោន)៖ លោក Jared Kushner ដែលជាកូនប្រសារ និងជាអ្នកតំណាងរបស់ប្រធានាធិបតីអាមេរិក ដូណាល់​ ត្រាំ បាននិយាយថា រុស្ស៉ី និងអ៊ុយក្រែន យល់ព្រមពង្រីកវិសាលភាពនៃកិច្ចចរចាជុំបន្ទាប់ ដោយរួមបញ្ចូលទាំងភាគីអឺរ៉ុប ខណៈដែលទីក្រុងវ៉ាស៉ីនតោន កំពុងខិតខំសម្រេចឱ្យបាននូវការផ្លាស់ប្តូរឈ្លើយសឹក ក្នុងទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីសង្រ្គាមផ្ទុះឡើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក Kushner បានបង្ហោះសារលើបណ្តាញសង្គម X ថា «យើងក៏កំពុងខិតខំធ្វើការឆ្ពោះទៅរកអ្វីដែលអាចក្លាយជាការផ្លាស់ប្តូរឈ្លើយសឹក ទ្រង់ទ្រាយធំបំផុតនៅក្នុងសង្គ្រាមនេះ ដែលអាចនឹងនាំឱ្យមនុស្សរាប់ពាន់នាក់បានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញ»។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីកិច្ចព្រមព្រៀងទេ។

តាមលោក Kushner ការពង្រីកវិសាលភាពនៃកិច្ចចរចាជុំបន្ទាប់ជាមួយដៃគូអឺរ៉ុប នឹងអនុញ្ញាតឱ្យមានការចាត់តាំងរចនាសម្ព័ន្ធសន្តិសុខអឺរ៉ុប ក្រោយសង្គ្រាមបិទបញ្ចប់ ក្នុងទម្រង់ទូលំទូលាយជាងមុន ព្រមទាំងបញ្ហាទឹកដីរវាងអ៊ុយក្រែន និងរុស្ស៉ី។ ការលើកឡើងនេះកើតមានឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ស្វាគមន៍ដំណឹងអំពីវត្តមានរបស់ភាគីអឺរ៉ុប នៅក្នុងជុំបន្ទាប់នៃកិច្ចចរចាជាមួយរុស្ស៉ី ដែលមានសហរដ្ឋអាមេរិកជាអ្នកសម្របសម្រួល ដោយលោកបានបង្ហាញក្តីសង្ឃឹមថា របៀបវារៈនៃកិច្ចចរចានឹងរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការឈប់បាញ់ និងការបន្ធូរបន្ថយជម្លោះ៕