* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាហារពហុជាតិនៅលើតុបាយជនជាតិចិន៖ ភាគលាភដែលបានពីការបើកទូលាយក្នុងកម្រិតខ្ពស់

13-11-2026 16:33

(ប៉េកាំង)៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា នៅលើតុអាហាររបស់ជនជាតិចិនកើតមានការប្រែប្រួលច្រើន ដោយសារវត្តមាននៃចំណីអាហារនាំចូលពីបរទេសបានកើនឡើងជាបន្តបន្ទាប់ ជាពិសេសគឺផ្លែឈើស្រស់របស់បរទេស។ តើមូលហេតុអ្វីដែលនាំឱ្យចំណីអាហារ ជាពិសេសប្រភេទផ្លែឈើស្រស់របស់បរទេសកាន់តែច្រើនឡើងៗ អាចនាំចូលទីផ្សារចិនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ?

ដូចដែលយើងទាំងអស់គ្នាបានដឹងស្រាប់ហើយថា ការនាំចូលចំណីអាហារឬផ្លែឈើស្រស់ពីបរទេស គឺតម្រូវឱ្យប្រទេសនាំចេញបំពេញ តាមគោលការណ៍កសិកម្មល្អ លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារឱ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត ផ្លែឈើស្រស់ពិបាកក្នុងការរក្សាទុក ប្រសិនបើរក្សាទុកមិនបានល្អក្នុងដំណើរការដឹកជញ្ជូនផ្លូវឆ្ងាយវាអាចនឹងខូចគុណភាពឬបាត់បង់ភាពស្រស់ ដូច្នេះកាលពីមុន នៅលើតុអាហាររបស់ជនជាតិចិន មិនសូវមានវត្តមានរបស់ផ្លែឈើស្រស់ដែលនាំចូលទេ ហើយទោះបីជាមានក៏មានតម្លៃថ្លៃ ដែលប្រជាពលរដ្ឋទូទៅមិនសូវទិញមកទទួលទាននោះទេ។

យ៉ាងណាមិញ ប្រការដែលប្រភេទផ្លែឈើស្រស់កាន់តែច្រើនឡើងៗ បានបង្ហាញវត្តមានក្នុងទីផ្សារចិន ហើយតម្លៃក៏កាន់តែថោកទៅៗ វាជាផ្លែផ្កានៃគោលនយោបាយបើកទូលាយក្នុងកម្រិតខ្ពស់របស់ចិន ចំពោះបរទេស។ ជាបឋម យើងយកអាស៊ានជាឧទាហរណ៍។ ចិននិងអាស៊ានជាដៃគូពាណិជ្ជកម្មធំបំផុតរវាងគ្នា និងគ្នាអស់ពេលជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ស្របនឹង «កិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» (RCEP) ត្រូវបានអនុវត្តកាន់តែស៊ីជម្រៅ និងការដំឡើងកម្រិតតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ផ្លែឈើស្រស់របស់អាស៊ានកាន់តែច្រើនឡើងៗបានចូលទីផ្សារចិនយ៉ាងរលូន។

គយនៅតាមតំបន់ព្រំដែនចិន-អាស៊ានរួមមានខេត្តយូណាននិងភូមិភាគស្វយ័តជនជាតិជ័ងក្វាងស៊ីបានដាក់ចេញ «សេវាកម្មត្រួតពិនិត្យរហ័ស» សម្រាប់ការនាំចូលផ្លែឈើស្រស់ ដែលបានបង្កើនប្រសិទ្ធភាពនៃការនាំចូលនិងរក្សាភាពស្រស់របស់ផ្លែឈើ។ ស្របនឹងកំណើននៃការនាំចូល ផ្លែឈើស្រស់របស់អាស៊ានមានតម្លៃកាន់តែថោកទៅៗ ដែលកាលពីប៉ុន្មានឆ្នាំមុន ទុរេនមួយគីឡូក្រាមថ្លៃជាង១០០ យាន់ប្រាក់ចិន ឯបច្ចុប្បន្នថ្លៃតែ២០ ឬ៣០ យាន់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា ដោយទទួលបានផលអនុគ្រោះពីគោលនយោបាយពាក់ព័ន្ធ ផ្លែឈើស្រស់របស់កម្ពុជា មានដូចជាចេក ស្វាយ មៀន ​ដូងនិងទុរេនត្រូវបានអនុញ្ញាតឱ្យនាំចូលទីផ្សារចិនជាបន្តបន្ទាប់ ដែលនាំឱ្យអ្នកប្រើប្រាស់ចិនមានជម្រើសកាន់តែច្រើន និងបានភ្លក់រសជាតិផ្លែឈើស្រស់របស់កម្ពុជាបានគ្រប់ពេលវេលា។ យើងក្រឡេកទៅមើលពីប្រទេសស៊ីលីដែលមានចម្ងាយពីប្រទេសចិនប្រហែល២ ម៉ឺនគីឡូម៉ែត្រវិញម្តង។

ប្រទេសស៊ីលីមានឈ្មោះបោះសំឡេងក្នុងចំណោមប្រជាជនចិនដោយសារជាប្រភពនៃផ្លែឈើរីដ៏ឆ្ងាញ់ ហើយកាលពីមុនផ្លែឈើរី របស់ប្រទេសស៊ីលីជា «ផ្លែឈើអភិជន» សម្រាប់ប្រជាជនចិន ដែលមានន័យថាជាផ្លែឈើមិនសូវសម្បូរនៅក្នុងស្រុកនិងមានតម្លៃថ្លៃ។ ប៉ុន្តែងាកមកមើលពេលបច្ចុប្បន្ន អ្នកប្រើប្រាស់ចិន បានប្រើពាក្យថា «សេរីភាពផ្លែឈើរី» ដែលមានន័យថា ផ្លែឈើរីសម្បូរហើយមាន តម្លៃថោកសមរម្យទៀត ដែលអាចបរិភោគដោយសេរីតាមតែចិត្តចង់។

ភាពខុសប្លែកគ្នាខ្លាំងរវាងអាកប្បកិរិយាអ្នកប្រើប្រាស់ចិនចំពោះការបរិភោគផ្លែឈើរីកាលពីមុននិងពេលឥឡូវវាមិនមែនជារឿងចៃដន្យអ្វីទេ តែជាការមានអំណោយផលពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» និងការបង្កើតអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)។ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ជំរុញការតភ្ជាប់គ្នា ធ្វើឱ្យមធ្យោបាយដឹកជញ្ជូនកាន់តែងាយស្រួលនិងឆាប់រហ័ស ឯអង្គការ APEC ជំរុញការកាត់បន្ថយពន្ធគយទៅវិញទៅមក។ តាមទិន្នន័យស្ថិតិ ពន្ធគយជាមធ្យមរវាងប្រទេស ក្នុងតំបន់ APEC ត្រូវបានកាត់បន្ថយពីចំនួន១៦.៩% កាលពីឆ្នាំ១៩៨៩ មកនៅត្រឹមតែ ៥.១% ក្នុងឆ្នាំ២០២៤ ហើយអនុបាតពន្ធគយសូន្យភាគរយបានកើនពីចំនួន ២៧.៣% កាលពីឆ្នាំ១៩៨៩ ដល់ចំនួន៤៨.៩% នៅឆ្នាំ២០២៤។ «ការតភ្ជាប់គ្នា+ការអនុគ្រោះពន្ធ+គោលនយោបាយអាទិភាព សម្រាប់ការត្រួតពិនិត្យការនាំចូលផ្លែឈើស្រស់របស់ចិន» បានធ្វើឱ្យការនាំចូលផ្លែឈើរី ពីប្រទេសស៊ីលី គិតចាប់ពីការដឹកជញ្ជូនឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក រហូតដល់ចូលទីផ្សារចិនចំណាយពេលត្រឹមតែ៣ ថ្ងៃតែប៉ុណ្ណោះ ហើយមានតម្លៃថោកសមរម្យដែលអ្នកប្រើប្រាស់ទូទៅសុទ្ធតែមានលទ្ធភាពទិញមកបរិភោគបាន។

បម្រែបម្រួលនិងភាពកាន់តែសម្បូរបែបនៃចំណីអាហារនៅលើតុអាហាររបស់ជនជាតិចិន វាមិនត្រឹមតែបានឆ្លុះបញ្ចាំងអំពីការប្រែប្រួល នៃជីវភាពរស់នៅរបស់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឆ្លុះបញ្ចាំងពីការបើកចំហកាន់តែធំទូលាយ និងមានកម្រិតកាន់តែខ្ពស់ពីមួយថ្ងៃ ទៅមួយថ្ងៃរបស់ប្រទេសចិនផងដែរ។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនធ្លាប់មានប្រសាសន៍ថា «ទ្វារបើកទូលាយរបស់ចិន នឹងមិនបិទជារៀងរហូត ហើយនឹងកាន់តែបើកកាន់តែធំទូលាយ»។ ការពិតជាក់ស្តែងក៏បានបង្ហាញយ៉ាងប្រចក្សថា ការបើកទូលាយរបស់ចិន មិនត្រឹមតែនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែក៏នាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ប្រទេសនានាផងដែរ ដែលជាការរំលេចពីអត្ថន័យគន្លឹះ នៃការផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ៕

អត្ថបទដោយ៖ លោក តាំង ស៊ីឡេង, បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន