* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ម៉ាឡេស៊ីបើកការស៊ើបអង្កេតលើក្រុមហ៊ុន SpeedMatrix ជុំវិញការនាំចេញបន្តបន្ទះឈីប AI អាមេរិក

13-11-2026 16:35

(បរទេស)៖ ម៉ាឡេស៊ីកំពុងស៊ើបអង្កេតថា តើបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដែលក្រុមហ៊ុន SpeedMatrix នាំចូលមកក្នុងប្រទេស ត្រូវបាននាំចេញបន្តទៅប្រទេសផ្សេងទៀតដែរឬទេ ខណៈក្រុមហ៊ុននេះរងការសង្ស័យថា អាចត្រូវបានប្រើប្រាស់ជាមធ្យោបាយគេចវេះពីវិធានការរឹតត្បិតការនាំចេញបន្ទះឈីបកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក។ SpeedMatrix ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្នុងប្រទេសម៉ាឡេស៊ីរបស់ក្រុមហ៊ុន Megaspeed ដែលមានមូលដ្ឋាននៅសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦។

ការស៊ើបអង្កេតនេះកើតឡើងចំពេលក្រុមហ៊ុន Megaspeed និងក្រុមហ៊ុនបុត្រសម្ព័ន្ធកំពុងស្ថិតក្រោមការត្រួតពិនិត្យ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អតីតនាយកប្រតិបត្តិក្រុមហ៊ុន Nvidia លោក Jensen Huang មានទំនាក់ទំនងស្នេហាជាមួយអតីតនាយកប្រតិបត្តិក្រុមហ៊ុន Megaspeed លោកស្រី Alice Huang ដែលអាជ្ញាធរអាមេរិកសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការធ្វើចារកម្មឱ្យប្រទេសចិន។ ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានបញ្ជាក់ថា ខ្លួនកំពុងសហការជាមួយស្ថាប័នគយ ដើម្បីពិនិត្យមើលថា តើបន្ទះឈីបដែល SpeedMatrix នាំចូលសម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ ត្រូវបាននាំចេញបន្តដោយស្របច្បាប់ឬអត់។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ម៉ាឡេស៊ីបានដាក់ចេញវិធានការគ្រប់គ្រងការនាំចេញលើបន្ទះឈីប AI ដែលមានសមត្ថភាពខ្ពស់ និងមានប្រភពពីសហរដ្ឋអាមេរិក ដោយតម្រូវឱ្យមានលិខិតអនុញ្ញាតសម្រាប់ការនាំចេញបន្ត ឬដឹកជញ្ជូនឆ្លងកាត់។ ក្រសួងក៏បានឱ្យដឹងថា ខ្លួនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសិង្ហបុរី និងសហរដ្ឋអាមេរិក ដើម្បីពង្រឹងការត្រួតពិនិត្យបន្ថែម។

ក្រសួងពាណិជ្ជកម្មម៉ាឡេស៊ីបានបញ្ជាក់ថា៖ «ទោះបីជាម៉ាឡេស៊ីមិនអនុវត្តវិធានការគ្រប់គ្រងការនាំចេញឯកតោភាគីដែលដាក់ចេញដោយប្រទេសផ្សេងទៀតក៏ដោយ ក៏ក្រុមហ៊ុនទាំងអស់ដែលប្រតិបត្តិការនៅម៉ាឡេស៊ី ត្រូវគិតគូរពីវិធានការទាំងនោះនៅក្នុងសកម្មភាពអាជីវកម្មអន្តរជាតិរបស់ខ្លួន»។ ក្រសួងបានព្រមានថា នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះក្រុមហ៊ុនណាដែលត្រូវបានរកឃើញថាបានបំពានច្បាប់របស់ម៉ាឡេស៊ី៕