* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent ថាមិនញញើតចំពោះការគំរាមសម្លាប់ពីអ៊ីរ៉ង់ឡើយ

13-11-2026 21:07

(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក ស្កត បេសសិន (Scott Bessent) បានថ្លែងនៅថ្ងៃសុក្រនេះថា លោកនឹងមិនញញើតចំពោះការគំរាមកំហែងអាយុជីវិតពីសំណាក់អ៊ីរ៉ង់ឡើយ បើទោះបីជាលោកទើបតែប្ដូរទីលំនៅចេញពីគេហដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន ទៅស្នាក់នៅក្នុងមូលដ្ឋានទ័ពអាមេរិកនាពេលថ្មីៗនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC លោក Bessent បានលើកឡើងដូច្នេះថា «ហេតុអ្វីបានជាខ្ញុំត្រូវខ្លាច នៅពេលដែលកងទ័ពដ៏ក្លាហានរបស់យើងនៅតំបន់ឈូងសមុទ្រ និងប្រធានាធិបតី ដូណាល់ ត្រាំ តែងតែទទួលរងការគំរាមសម្លាប់ជាប្រចាំនោះ?»។ ទោះបីជាអ៊ីរ៉ង់ធ្លាប់បដិសេធថាខ្លួនមិនមានផែនការវាយប្រហារលើមន្ត្រី ឬពលរដ្ឋនៅលើទឹកដីអាមេរិកក៏ដោយ ក៏លោក Bessent បានចោទប្រកាន់ថា អ៊ីរ៉ង់កំពុងធ្វើសកម្មភាព «ដូចជាសត្វព្រៃកំណាចដែលទាល់ច្រក» ដូច្នេះលោកត្រូវអនុវត្តតាមការណែនាំរបស់ទីភ្នាក់ងារសម្ងាត់អាមេរិក​ ដោយផ្លាស់ទៅស្នាក់នៅក្នុងមូលដ្ឋានទ័ព។ លោកបានបន្ថែមថា ការផ្លាស់ប្ដូរទីលំនៅនេះក៏បណ្ដាលមកពីកាសែត Wall Street Journal បានចុះផ្សាយរូបថតពីលើអាកាសនៃផ្ទះរបស់លោកនៅសង្កាត់ Georgetown កាលពីខែមករា ឆ្នាំ២០២៥ ផងដែរ ដែលលោកចាត់ទុកថាជាទង្វើ «ខ្វះទំនួលខុសត្រូវ និងគ្រោះថ្នាក់បំផុត»។

គួរបញ្ជាក់ថា កាលពីចុងខែតុលា មន្ត្រីចារកម្មជាន់ខ្ពស់អាមេរិកម្នាក់បានព្រមានតាមរយៈកំណត់ហេតុផ្ទៃក្នុងថា ផែនការរបស់អ៊ីរ៉ង់ដើម្បីធ្វើឃាតមន្ត្រី និងពលរដ្ឋអាមេរិក បានឈានដល់ដំណាក់កាលស៊ីជម្រៅហើយ។ ចាប់តាំងពីខែសីហាមក លោក Bessent គឺជាអ្នកដឹកនាំយុទ្ធនាការដាក់ទណ្ឌកម្ម និងសម្ពាធសេដ្ឋកិច្ចក្រោមឈ្មោះ «Operation Economic Outcast» រួមជាមួយការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ដោយកងទ័ពជើងទឹកអាមេរិក និងការដាក់ទណ្ឌកម្មលើសាខាធនាគារនៅមជ្ឈិមបូព៌ាដែលសម្របសម្រួលប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ ដើម្បីបង្ខំឱ្យអ៊ីរ៉ង់បញ្ឈប់ការវាយប្រហារលើនាវាដឹកទំនិញ និងបើកច្រកសមុទ្រ Hormuz ឡើងវិញ បន្ទាប់ពីផ្លូវទឹកដ៏សំខាន់នេះត្រូវបានបិទស្ទើរតែទាំងស្រុងតាំងពីអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕