* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ង់កំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ឈូងសមុទ្រពែក្សជាលើកដំបូង ក្នុងពេល ២ខែ (Video inside)

14-11-2026 11:51

(វ៉ាស៊ីនតោន)៖ អ៉ីរ៉ង់បានអះអាងថាខ្លួនបានបើកការវាយប្រហារលើមូលដ្ឋានទ័ពមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសបារ៉ែន កាលពីព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាការសងសឹកទៅនឹងការវាយប្រហាររបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់កាលពីពេលថ្មីៗនេះ ហើយនេះគឺជាលើកដំបូងបំផុតដែលតេហេរ៉ង់កំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅរដ្ឋមួយក្នុងតំបន់ឈូងសមុទ្រពែក្ស ក្នុងរយៈពេល២ខែមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN។

ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិក CENTCOM កាលពីថ្ងៃសុក្រក៏បានឱ្យដឹងដែរថាកងកម្លាំងអាមេរិកបានបាញ់ទម្លាក់ដ្រូន២គ្រឿងដែលត្រូវបានបាញ់ចេញដោយអ៉ីរ៉ង់តម្រង់ទៅរកប្រទេសបារ៉ែន តែមិនមានសេចក្ដីរាយការណ៍ពីអ្នករងរបួស ឬការខូចខាតនោះទេ។ តាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មាន Tasnim កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បាននិយាយថាកម្លាំងកម្លាំងរបស់ខ្លួន បានកំណត់គោលដៅ និងបានកម្ទេចប្រព័ន្ធរ៉ាដាមួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់យោធាអាមេរិក លើប៉មទូរគមនាគមន៍មួយ ក្នុងទីក្រុង Sirik របស់អ៉ីរ៉ង់។

ប៉ុន្តែ​ CENTCOM បានច្រានចោលការអះអាងរបស់តេហេរ៉ង់ ដោយបញ្ជាក់ថាការអះអាងដែលថាអ៉ីរ៉ង់បានវាយប្រហារលើប្រព័ន្ធរ៉ាដាអាមេរិកគឺជាព័ត៌មានមិនពិតនោះទេ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីរ៉ង់ខាងលើ កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ថានាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៉ីស្រាអអែល Mossad លោក Roman Gofman បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃសុក្រ។ ដំណើរទស្សនកិច្ចនេះដែរកើតមានឡើងស្របពេលមានសេចក្ដីរាយការណ៍ថានាយករដ្ឋមន្ត្រីចាំផ្ទះអ៉ីស្រាអែល លោក Benjamin Netanyahu កំពុងព្យាយាមបញ្ចុះបញ្ចូលឱ្យលោក ត្រាំ បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់។ ព្រមពេលជាមួយគ្នា មន្ត្រីអ៉ីស្រាអែល២រូបបានប្រាប់ CNN ថាលោក Netanyahu កំពុងពិចារណាបើកការវាយប្រហារជាឯកតោភាគីលើអ៉ីរ៉ង់ បើទោះជាលោកត្រូវរង់ចាំការយល់ព្រមពីលោក ត្រាំ ដើម្បីធ្វើបែបនេះក៏ដោយ៕