* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រមុខការទូតកូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងមិនគួរភ័យខ្លាចចំពោះការរះឡើងរបស់ចិន (Video inside)

14-11-2026 14:30

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នៅថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាកូរ៉េខាងត្បូងមិនគួរភ័យខ្លាចចំពោះការកើនឡើងឥទ្ធិពលចិន ហើយក៏មិនគួរមើលស្រាលរបស់ចិននោះដែរ ជាមួយការជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ នៅមុនកិច្ចប្រជុំកំពូលមួយប្រព្រឹត្តទៅក្នុងប្រទេសចិននៅសប្ដាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Cho Hyun ធ្វើការកត់សម្គាល់បែបនេះក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X។ ប្រមុខការទូតកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «អំឡុងដំណើរទស្សនកិច្ចនៅចិនក្នុងពេលនេះ វាបានធ្វើឱ្យខ្ញុំដឹងថាយើងមិនគួរមានការភ័យខ្លាចដោយគ្មានមូលដ្ឋានចំពោះការកើនឡើងឥទ្ធិពលចិននោះទេ ហើយក៏គួរមើលស្រាលសមត្ថិភាព និងសក្តានុពលភាពរបស់ចិននោះដែរ»។ លោកបន្ថែមថាសេអ៊ូល គួរតែកសាងកិច្ចសហប្រតិបត្តិការដែលផ្ដល់ផលចំណេញដល់ប្រទេសទាំង២តាមរយៈប្រើប្រាស់ស្វ័យភាព និងភាពច្នៃប្រឌិតរបស់ប្រជាជន និងបណ្ដាក្រុមហ៊ុននៃប្រទេសទាំង២។

ការកត់សម្គាល់របស់លោក Cho Hyun កើតមានឡើងបន្ទាប់ពីជំនួប និងការទទួលអាហារពេលល្ងាចជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃសុក្រ ដែលជាជំនួបលើក ដំបូងបំផុតរវាងប្រមុខការទូតទាំង២ ក្នុងរយៈពេល៣ខែ។ រដ្ឋមន្ត្រីការបរទេសទាំង២ ក៏បានពិភាក្សាគ្នាផងដែរពីទំនាក់ទំនងទ្វេភាគី បញ្ហានៅលើតំបន់ឧបទ្វីបកូរ៉េ រួមទាំងមធ្យោបាយស្វែងរកផលប្រយោជន៍ ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំង២។

ជំនួបនេះដែរធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលិកិច្ចសហប្រតិបត្តិការអាស៊ីប៉ាស៊ីហ្វិក APEC​ ក្នុងទីក្រុង Shenzhen ប្រទេសចិន ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ជាទីដែលប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae ​Myung នឹងមានវត្តមានចូលរួមដែរ។ លោក Lee ក៏ត្រូវបានរំពឹងដែរថានឹងចូលរួមក្នុងពិធីលៀងសាយភោជន៍រៀបចំដោយប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងភរិយារបស់លោក ខណៈលោក ដូណាល់ ត្រាំ និងលោក ពូទីន ត្រូវបានរាយការណ៍ថានឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ក្រោយ នាឱកាសចូលរួមកិច្ចប្រជុំ APEC៕