* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តួកគីយ៉េ កាតា ចុះកិច្ចព្រមព្រៀងការពារគ្នា ប្ដេជ្ញារួមគ្នាប្រឆាំងនឹងការវាយប្រហារ (Video inside)

14-11-2026 15:26

(អ៉ីស្ដង់ប៊ូល)៖ តួកគីយ៉េ និងកាតាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក​ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងគោលដៅពង្រឹងការការពារជាសមូហភាព និងលើកកម្ពស់សន្តិសុខក្នុងតំបន់ ព្រមទាំងប្ដេជ្ញារក្សាគោលជំហររួមប្រឆាំងនឹងការវាយប្រហារដោយប្រដាប់អាវុធពីខាងក្រៅមកលើប្រទេសណាមួយក្នុងចំណោមប្រទេសទាំង២។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

សេចក្ដីថ្លែងការណ៍រួមដែលត្រូវបានចេញផ្សាយក្រោយកិច្ចចរចារវាងមេដឹកនាំនៃប្រទេសទាំង២ បានឱ្យដឹងទៀតថាភាគីទាំង២ ព្រមព្រៀងគ្នាចំពោះការពិគ្រោះយោបល់លើការគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសទាំង២ ព្រមទាំងបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក ក៏ដូចជាគោលនយោបាយការពារជាតិ និងការពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការធ្វើសមយុទ្ធយោធារួមគ្នា រួមទាំងកិច្ចសហប្រតិបត្តិការលើឧស្សាហកម្ម ការពារជាតិ និងការបណ្ដុះបណ្ដាលយោធាគ្នាទៅវិញទៅមក។

ប្រធានាធិបតីតួកគីយ៉េ លោក Tayyip Erdogan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងលើអំឡុងជំនួបក្នុងទីក្រុងអ៉ីស្ដង់ប៊ូលជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Tamim bin Hamad al-Thani។ កិច្ចព្រមពៀងនេះដែរបានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ប្រទេសទាំង ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាមានចក្ខុវិស័យរួមលើសណ្ដាប់ធ្នាប់ក្នុងតំបន់ប្រកបដោយសុវត្ថិភាព និងស្ថិរភាព។ នេះបើតាមសេចក្ដីថ្លែងការណ៍រួមដដែល។

គួរបញ្ជាក់ថា កាលពីខែសីហាកន្លងទៅ តួកគីយ៉េ អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិរួមមួយផងដែរក្នុងទីក្រុង Mecca។ សភាតួកគីយ៉េបានផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង Mecca កាលពីសប្ដាហ៍មុន ដើម្បីបើកផ្លូវឱ្យទីក្រុងអង់ការ៉ាអាចបញ្ជូនការគាំទ្រផ្នែកយោធាទៅឱ្យអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធគ្នាជាមួយក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់មានមូលដ្ឋាន ក្នុងប្រទេសយេម៉ែន។

នៅក្រោមកិច្ចព្រមព្រៀង Mecca ការវាយប្រហារលើប្រទេសណាមួយជាសមាជិកនៃកិច្ចព្រមព្រៀងនេះនឹងត្រូវបានចាត់ទុកជាការវាយប្រហារលើប្រទេសទាំង៣៕