* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ណេតាន់យ៉ាហ៊ូ ថាមានតែរដ្ឋាភិបាលឯកភាពជាតិប៉ុណ្ណោះ ទើបអាចធានាសន្តិសុខអ៉ីស្រាអែលបាន

15-11-2026 09:30

(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្ត្រីចាំផ្ទះនៃប្រទេសអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអំពាវនាវជាថ្មីចង់បង្កើតរដ្ឋាភិបាលឯកភាពជាតិ ជាមួយគូប្រជែងរបស់លោក គឺលោក Gadi Eisenkot ព្រមទាំងបានប្តេជ្ញាជាថ្មីថា នឹងកម្ចាត់ការគំរាមកំហែងពីប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ជំនួបជាមួយលោក Eisenkot កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានពង្រឹងការជឿជាក់របស់លោកបន្ថែមទៀតថា ការបង្កើតរដ្ឋាភិបាលឯកភាពជាតិ គឺជារឿងចាំបាច់ ដើម្បីធានាសន្តិសុខរបស់អ៉ីស្រាអែល។ លោកបានបន្ថែមថា រដ្ឋាភិបាលបែបនេះអាចលុបបំបាត់ ការគំរាមកំហែងពីអ៉ីរ៉ង់ឱ្យចប់ជាស្ថាពរ។

លោក ណេតាន់យ៉ាហ៊ូ បានលើកឡើងថា រដ្ឋាភិបាលដូចខាងលើ នឹងរួមផ្សំដោយគណបក្សនានា ដែលទទួលស្គាល់អ៉ីស្រាអែល «ជារដ្ឋរបស់ប្រជាជនជ្វីហ្វ»។ លោកបានបន្តថា រដ្ឋាភិបាលនេះ នឹងដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ជាពិសេសការគំរាមកំហែងពីអ៉ីរ៉ង់ ដែលលោកអះអាងថា «នឹងមិនស្ទាក់ស្ទើរបន្តិចឡើយ ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងអ៉ីស្រាអែល។

ដោយទទួលបានការគាំទ្រពីសមាជិកសភាចំនួន៦៧រូប បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែតុលា លោក Eisenkot ត្រូវបានប្រធានាធិបតីអ៉ីស្រាអែល បង្គាប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុន ឱ្យបង្កើតរដ្ឋាភិបាលថ្មី ក្នុងរយៈពេល២៨ថ្ងៃ ដោយអាចបន្ថែមពេលវេលា១៤ថ្ងៃទៀត។ ការចរចាត្រូវបានរំពឹងថា នឹងមានការលំបាក ជាពិសេសដោយសារលោក ណេតាន់យ៉ាហ៊ូ បានធ្វើយុទ្ធនាការប៉ុនប៉ងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សអារ៉ាប់-អ៉ីស្រាអែល ដែលទទួលបានអាសនៈក្នុងសភាច្រើនបំផុតមិនធ្លាប់មាន ក្នុងការបោះឆ្នោតកន្លងទៅនេះ។

រដ្ឋាភិបាលឯកភាពជាតិដែលលោក ណេតាន់យ៉ាហ៊ូ បានស្នើចង់បង្កើតឡើង នឹងរួមមានគណបក្សជ្វីហ្វសំខាន់ៗ រាប់ចាប់ពីបក្សកណ្ដាលនិយម រហូតដល់គណបក្សស្តាំនិយម ប៉ុន្តែមិនរាប់បញ្ចូលគណបក្សអារ៉ាប់នោះទេ។

លោក Eisenkot បានបង្ហាញថា លោកអាចពិចារណាបង្កើតរដ្ឋាភិបាលជាមួយសមាជិកគណបក្ស Likud របស់លោក ណេតាន់យ៉ាហ៊ូ ព្រមទាំងគណបក្ស Religious Zionism របស់រដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Bezalel Smotrich ប្រសិនបើការប្តេជ្ញាចិត្តរបស់ពួកគេ ចំពោះការបង្កើតរដ្ឋាភិបាលឯកភាពជាតិ «មានភាពស្មោះត្រង់ពិតប្រាកដ»។

ទោះជាយ៉ាងណា ការបង្កើតរដ្ឋាភិបាលឯកភាពជាតិដែលមានលោក ណេតាន់យ៉ាហ៊ូ ចូលរួមដោយផ្ទាល់ នៅតែមានលទ្ធភាពតិចតួច ជាពិសេសបន្ទាប់ពីលោក Eisenkot បានរិះគន់យុទ្ធនាការរបស់លោកប្រឆាំងនឹងគណបក្សអារ៉ាប់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយហៅយុទ្ធនាការនោះថា ជាទង្វើប្រកាន់ពូជសាសន៍៕