* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមចម្រុះអារ៉ាប៊ីសាអូឌីត បាញ់ស្ទាក់មីស៊ីលបាលិស្ទីគ២គ្រាប់ ដែលបាញ់សំដៅមកកាន់ទីក្រុងរីយ៉ាដ

15-11-2026 10:22

(រីយ៉ាដ)៖ ក្រុមយោធាចម្រុះដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធជាមួយក្រុមឧទ្ទាមហ៊ូទី នៅប្រទេសយេម៉ែន បានឱ្យដឹងនៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ថា ខ្លួនបានបាញ់ស្ទាក់មីស៊ីលបាលិស្ទីគចំនួន២គ្រាប់ ដែលក្រុមឧទ្ទាមគាំទ្រដោយអ៉ីរ៉ង់នេះ បានបាញ់សំដៅមកកាន់រាជធានីរីយ៉ាដ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកនាំពាក្យក្រុមចម្រុះអារ៉ាប៊ីសាអូឌីត លោក Turki al-Maliki បានបង្ហោះសារនៅលើបណ្តាញសង្គម X ដូច្នេះថា «ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្កាត់ និងបំផ្លាញមីស៊ីលបាលិស្ទីគចំនួន២គ្រាប់ ដែលបាញ់ដោយក្រុមភេរវករហ៊ូទី សំដៅមកកាន់ទីក្រុងរីយ៉ាដ»។ នៅមុននោះ អ្នកនាំពាក្យដដែលក៏បានឱ្យដឹងក្នុងសារបង្ហោះដាច់ដោយឡែកមួយទៀតផងដែរថា ប្រព័ន្ធការពារដែនអាកាសអារ៉ាប៊ីសាអូឌីត បានបំផ្លាញយន្តហោះដ្រូនចំនួន២គ្រឿង នៅក្នុងតំបន់ភាគខាងកើតប្រទេស។

ក្រុមចម្រុះខាងលើ ដែលគាំទ្ររដ្ឋាភិបាលយេម៉ែនដែលទទួលស្គាល់ដោយសហគមន៍អន្តរជាតិ ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី បានប្រឈមមុខជាមួយការកើនឡើងនៃការវាយប្រហារ ចាប់តាំងពីអរិភាពបានផ្ទុះឡើងវិញ កាលពីខែកក្កដា។ ក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហ៊ូទីបានបើកការវាយប្រហារ លើគោលដៅជាច្រើនរបស់អារ៉ាប៊ីសាអូឌីត រួមមានហេដ្ឋារចនាសម្ព័ន្ធថាមពលនិងដឹកជញ្ជូន ទីតាំងយោធា និងតំបន់ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ។ រាជធានីរីយ៉ាដ រួមទាំងអាកាសយានដ្ឋានអន្តរជាតិរបស់ទីក្រុងនេះ បានរងការវាយប្រហារជាញឹកញាប់។

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ការវាយប្រហាររបស់ក្រុមហ៊ូទី បានបណ្តាលឱ្យអគារខ្ពស់មួយរបស់ក្រុមហ៊ុន Aramco ដែលជាក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប៊ីសាអូឌីត រងការខូចខាតនៅក្នុងតំបន់ហិរញ្ញវត្ថុនៃទីក្រុងរីយ៉ាដ។ យោងតាមអាជ្ញាធរ មនុស្សសរុបចំនួន ២៦នាក់បានស្លាប់ ក្នុងការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត ចាប់តាំងពីខែកញ្ញាមក ក្នុងនោះ ២៣នាក់បានស្លាប់ ដោយសារការវាយប្រហារលើអាកាសយានដ្ឋាន។ រីឯនៅក្នុងប្រទេសយេម៉ែនវិញ ក្រុមហ៊ូទីតែងតែរាយការណ៍អំពីការវាយប្រហារតាមអាកាសរបស់អារ៉ាប៊ីសាអូឌីត លើតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន។

គួរបញ្ជាក់ថា យោងតាមអង្គការសហប្រជាជាតិ ចាប់តាំងពីបទឈប់បាញ់រយៈពេល៤ឆ្នាំ បានដួលរលំកាលពីរដូវក្តៅ ឆ្នាំនេះមក មនុស្សជាង ១ ៦០០នាក់បានបាត់បង់ជីវិត និងជាង៣០០ ០០០នាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ៕