* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រេសិតពិសេសអាស៊ាន ថាប្លុកមិនបន្ធូរបន្ថយជំហរចំពោះមីយ៉ាន់ម៉ាឡើយ

15-11-2026 11:44

(ម៉ានីល)៖ ប្រេសិតពិសេសរបស់អាស៊ានទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ថា អាស៊ានមិនបានបន្ធូរបន្ថយជំហររបស់ខ្លួនចំពោះមីយ៉ាន់ម៉ា ក្រោមក្របខណ្ឌកុងសង់ស៊ីស៥ចំណុចរបស់ខ្លួនឡើយ ប៉ុន្តែសំណើពាក់ព័ន្ធនឹងការចូលរួមឡើងវិញរបស់មីយ៉ាន់ម៉ា ក្នុងកិច្ចប្រជុំកម្រិតខ្ពស់ នៅបន្តស្ថិតក្នុងការពិភាក្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

កុងសង់ស៊ីស៥ចំណុច គឺជាក្របខ័ណ្ឌចម្បងរបស់អាស៊ាន សម្រាប់ឆ្លើយតបទៅនឹងវិបត្តិនៅមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំ២០២១។ ក្របខ័ណ្ឌនេះអំពាវនាវឱ្យបញ្ឈប់អំពើហិង្សាជាបន្ទាន់ និងចាប់ផ្តើមកិច្ចសន្ទនាប្រកបដោយលក្ខណៈស្ថាបនា រវាងគ្រប់ភាគីពាក់ព័ន្ធ ព្រមទាំងផ្តល់ការជួយសម្របសម្រួល និងជំនួយមនុស្សធម៌ពីអាស៊ាន។

អាស៊ានកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង មុនកិច្ចប្រជុំកំពូលមេដឹកនាំរបស់ខ្លួននៅទីក្រុងម៉ានីល ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យនេះ ដើម្បីបន្ធូរបន្ថយការហាមឃាត់រយៈពេល៥ឆ្នាំ លើមេដឹកនាំមីយ៉ាន់ម៉ាដែលគាំទ្រដោយយោធា មិនឱ្យចូលរួមក្នុងកិច្ចប្រជុំកម្រិតខ្ពស់។ ប្រទេសថៃ និងសមាជិកអាស៊ានមួយចំនួនទៀត បានបង្កើនប្រាស្រ័យទាក់ទងជាមួយមីយ៉ាន់ម៉ា ទោះបីប្រទេសនេះនៅតែបន្តមានសង្គ្រាមស៊ីវិលក៏ដោយ។

ប្រេសិតពិសេសអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បាននិយាយថា សេចក្តីព្រាងនៃការពិនិត្យឡើងវិញ លើកុងសង់ស៊ីស៥ចំណុច នៅតែស្ថិតក្នុងដំណាក់កាលចរចា ហើយសំណើមួយចំនួន នឹងត្រូវដាក់ជូនក្រុមមេដឹកនាំអាស៊ានពិចារណា។ នៅពេលត្រូវបានសាកសួរថា តើការពិនិត្យឡើងវិញនេះ អាចនាំឱ្យមានការកែសម្រួលការរឹតត្បិតលើមេដឹកនាំនយោបាយមីយ៉ាន់ម៉ាដែរឬទេ លោកស្រី Lazaro bឆ្លើយតបដូច្នេះថា «និយាយឱ្យចំទៅ គឺមិនមានការបន្ធូរបន្ថយជំហរចំពោះមីយ៉ាន់ម៉ានោះទេ។ កុងសង់ស៊ីស៥ចំណុច នៅតែជាក្របខ័ណ្ឌដែលយើងអនុវត្ត»។

ចំណែកនៅពេលត្រូវបានសួរនាំ អំពីការអំពាវនាវរបស់ថៃដែលចង់អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមក្នុងកិច្ចប្រជុំកម្រិតរដ្ឋមន្ត្រីការបរទេសអាស៊ាន លោកស្រី Lazaro បាននិយាយថា សំណើនេះនៅបន្តស្ថិតក្នុងការពិភាក្សា ប៉ុន្តែមិនទាន់មានការសម្រេចចិត្តអនុញ្ញាតឱ្យរដ្ឋមន្ត្រីមីយ៉ាន់ម៉ាបច្ចុប្បន្ន ចូលអង្គុយកៅអីតំណាងមីយ៉ាន់ម៉ានៅឡើយទេ។ លោកស្រីបានប្រាប់ដូច្នេះថា «សំណើនេះនៅតែស្ថិតលើតុចរចា។ វានៅតែជាប្រធានបទនៃការពិភាក្សា»។

គួរបញ្ជាក់ថា មេដឹកនាំក្រុមប្រទេសអាស៊ាន គ្រោងនឹងពិនិត្យឡើងវិញលើការសម្រេចចិត្តរបស់ខ្លួន ក្នុងការមិនអនុញ្ញាតឱ្យមីយ៉ាន់ម៉ាចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ នៅពេលជួបប្រជុំគ្នា ក្នុងទីក្រុងម៉ានីល ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា៕