* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាលើជំរំជនភៀសខ្លួន ផ្តាច់ជីវិតមនុស្ស១២នាក់

15-11-2026 13:33

(ណៃពិដោ)៖ សាក្សីនិងភ្នាក់ងារជួយសង្រ្គោះ បានអះអាងកាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាការវាយប្រហារតាមផ្លូវអាកាសរបស់យោធាមីយ៉ាន់ម៉ា ចំលើជំរំស្នាក់នៅរបស់ប្រជាជនដែលបានភៀសខ្លួនដោយសារសង្គ្រាមស៊ីវិល បានបណ្តាលឱ្យមនុស្ស១២នាក់ស្លាប់ នៅក្នុងរដ្ឋ Rakhine ចុងភាគខាងលិចប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អ្នកលក់ដូរម្នាក់វ័យ២៧ឆ្នាំម្នាក់ ឈ្មោះ Chit Su Wai បានយំសោកនៅពេលរៀបរាប់ថា កូនស្រី ម្តាយមីង និងម្តាយបង្កើតរបស់ខ្លួន ត្រូវបានសម្លាប់ក្នុងការវាយប្រហារ ដែលកើតឡើងកាលពីថ្ងៃសុក្រ នៅជំរំជនភៀសខ្លួន Byar La តំបន់ Ponnagyun ភាគឦសានពីទីក្រុង Sittwe។
អាជីកររូបនោះ បានប្រាប់ថា មនុស្ស ១២នាក់បានស្លាប់ក្នុងការវាយប្រហារកាលពីថ្ងៃសុក្រ ដែលតួលេខនេះត្រូវបានទទួលស្គាល់ដោយលោក Khine Hein Htet ប្រធានមូលនិធិ Phyusin Yin Khwin ដែលជាអង្គភាពផ្តល់សេវាសង្គ្រោះ និងជំនួយបន្ទាន់នៅក្នុងតំបន់។ លោក Khine Hein Htet បាននិយាយថា ក្នុងចំណោមអ្នកស្លាប់ រួមមានទាំងកុមារអាយុ៥ឆ្នាំម្នាក់ ហើយមនុស្ស ១៨នាក់ផ្សេងទៀ តក៏បានរងរបួសនៅក្នុងជំរំនោះផងដែរ។ ប្រជាជនជាច្រើននៅក្នុងជំរំនេះ បានរស់នៅទីនោះអស់រយៈពេល៤ឆ្នាំមកហើយ។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីយោធាបានធ្វើរដ្ឋប្រហារកាលពី៥ឆ្នាំមុន ដែលបង្កឱ្យផ្ទុះជាចលនាតស៊ូប្រដាប់អាវុធ ពីសំណាក់ក្រុមសកម្មជនប្រជាធិបតេយ្យ ព្រមទាំងក្រុមជនជាតិភាគតិចប្រដាប់អាវុធ ដែលជាយូរមកហើយបានកាន់កាប់ឥទ្ធិពលនៅតាមតំបន់ផ្សេងៗគ្នា នៃប្រទេសនេះ។ រដ្ឋ Rakhine ដែលស្ថិតនៅមបណ្តោយឆ្នេរភាគខាងលិច គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីសង្គ្រាមស៉ីវិល។ រដ្ឋនេះស្ទើរតែទាំងស្រុងស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Arakan Army ឬ AA ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលមួយ ហើយត្រូវបានយោធាមីយ៉ាន់ម៉ាបិទខ្ទប់ និងបន្តរងការវាយប្រហារតាមអាកាសជាប្រចាំ៕