* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទាហានអាមេរិកម្នាក់ទៀត ត្រូវបានចាប់ខ្លួននៅកោះ Okinawa ប្រទេសជប៉ុន ពីបទសង្ស័យបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

15-11-2026 15:05

(តូក្យូ)៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនមន្ត្រីទ័ពអាកាសអាមេរិកម្នាក់ កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមការសង្ស័យថា បានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង នៅកោះ Okinawa។ វាជាករណីថ្មីចុងក្រោយមួយទៀត ដែលបាននិងកំពុងធ្វើឱ្យភាពតានតឹង រវាងប្រទេសសម្ព័ន្ធមិត្តទាំងពីរ កាន់តែស្មុគស្មាញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចាប់ខ្លួននេះកើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន ទើបតែបានព្រមព្រៀងគ្នាលើវិធានការ ក្នុងគោលដៅទប់ស្កាត់បទល្មើសដែលបង្កឡើងដោយកងទ័ពអាមេរិកនៅលើកោះ Okinawa ចាប់តាំងពីករណីឃាតកម្មមួយ ដែលត្រូវបានចោទប្រកាន់ថាពាក់ព័ន្ធនឹងទាហានម៉ារីនអាមេរិកម្នាក់ បានបង្កឱ្យផ្ទុះការខឹងសម្បារយ៉ាងខ្លាំង។ កាលពីដើមខែវិច្ឆិកានេះ ទាហានម៉ារីនអាមេរិកម្នាក់ ក៏ត្រូវបានចាប់ខ្លួននៅកោះ Okinawa ក្រោមការសង្ស័យថា បានបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងផងដែរ។

កាលពីសប្តាហ៍មុន មន្រ្តីអាមេរិកបាននិយាយថា ខ្លួននឹងពង្រីកការអនុវត្តបម្រាមគោចរដល់ពលទាហានឋានៈទាប រហូតដល់ថ្ងៃទី៧ ខែធ្នូ ហើយហាមឃាត់ទាហានទាំងអស់មិនឱ្យផឹកគ្រឿងស្រវឹងនៅក្រៅកន្លែងស្នាក់នៅរបស់ខ្លួន ចន្លោះចាប់ពីពាក់កណ្តាលអធ្រាត្រ ដល់ម៉ោង៥ព្រឹក។អ្នកនាំពាក្យប៉ូលិសខេត្ត Okinawa បានឱ្យដឹងថា «វាមិនទាន់ច្បាស់នៅឡើយទេថា តើជនសង្ស័យរូបនេះបានល្មើសនឹងបម្រាមគោចរ ដែលដាក់ចេញដោយមន្ត្រីអាមេរិកឬយ៉ាងណា»។

គួរបញ្ជាក់ថា យោធាអាមេរិកមានកងកម្លាំងប្រមាណ ៥៤០០០នាក់ឈរជើងនៅក្នុងប្រទេសជប៉ុន ដែលភាគច្រើនស្ថិតនៅលើកោះ Okinawa។ បទល្មើសបង្កឡើងដោយទាហានអាមេរិក បានក្លាយជាបញ្ហាដ៏រសើប និងជាប្រភពនៃភាពតានតឹងក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរ ដែលមានកិច្ចសហប្រតិបត្តិការសន្តិសុខជិតស្និទ្ធ៕