* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បារ៉ែន ស្ទាក់ចាប់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់អះអាងថាបានវាយប្រហារមូលដ្ឋានទ័ពអាមេរិក

15-11-2026 18:38

(ម៉ាណាម៉ា)៖ កងកម្លាំងការពារដែនអាកាសបារ៉ែន បានស្ទាក់ចាប់ និងបំផ្លាញការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ ចំពេលដែលទីក្រុងតេហេរ៉ង់អះអាងថា បានវាយប្រហារមូលដ្ឋានទ័ពអាមេរិកមួយកន្លែងក្នុងប្រទេសឈូងសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោធាបារ៉ែនបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ការវាយប្រហារទាំងនោះមុនពេលធ្លាក់ដល់គោលដៅ ក្រោយអាជ្ញាធរចេញសារព្រមានឱ្យពលរដ្ឋរកកន្លែងជ្រកកោន ដោយចោទទីក្រុងតេហេរ៉ង់ថាកំពុងបន្ត «វិធីសាស្ត្រឈ្លានពានជាប្រព័ន្ធ»។ ដោយឡែក កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់អះអាងថា ខ្លួនបានបញ្ជូនដ្រូន ៦គ្រឿងទៅវាយប្រហារប្រព័ន្ធរ៉ាដាអាមេរិកនៅមូលដ្ឋាន Al-Rifaa ដើម្បីសងសឹកចំពោះ «សកម្មភាពឈ្លានពានរបស់អាមេរិក» ប៉ុន្តែអាជ្ញាធរអាមេរិក និងបារ៉ែន មិនទាន់បញ្ជាក់ពីការអះអាងនេះនៅឡើយទេ។

គួរបញ្ជាក់ថា នេះជាការស្ទាក់ចាប់លើកដំបូងរបស់បារ៉ែនគិតចាប់តាំងពីខែកញ្ញាមក ខណៈកិច្ចចរចាបញ្ចប់សង្គ្រាមជិត ៩ខែរវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ នៅតែគ្មានដំណោះស្រាយ។ ទោះបីជាលោក ដូណាល់ ត្រាំ បង្ហើបថាអាចនឹងផ្អាកការវាយប្រហារលើអ៊ីរ៉ង់ប្រសិនបើគ្មានការបង្កហេតុថ្មីក៏ដោយ ក៏ក្រុមហ៊ូទីនៅយេម៉ែន និងសម្ព័ន្ធមិត្តដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅតែបន្តវាយប្រហារតបតគ្នាដដែល ដោយនៅថ្ងៃអាទិត្យនេះ កម្លាំងការពារដែនអាកាសអារ៉ាប៊ីសាអូឌីតបានស្ទាក់ចាប់មីស៊ីលផ្លោង ២គ្រាប់បាញ់សំដៅទីក្រុងរីយ៉ាដ និងដ្រូន ៣គ្រឿងនៅខេត្តភាគខាងកើត៕