* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការរអាក់រអួលជើងហោះហើរនៅអាមេរិក នឹងបន្តដល់យប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ខណៈអាជ្ញាធរកំពុងស្ដារប្រព័ន្ធឡើងវិញ

15-11-2026 21:24

(វ៉ាស៊ីនតោន)៖ ប្រធានរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) លោក Bryan Bedford បានឱ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញថា កាលវិភាគហោះហើរនៅសហរដ្ឋអាមេរិកនឹងមិនអាចវិលទៅរកភាពប្រក្រតីវិញបានទេ រហូតដល់យប់ថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ខណៈប្រព័ន្ធអាកាសចរណ៍កំពុងស្ដារឡើងវិញបន្តិចម្ដងៗពីការបិទជើងហោះហើរទូទាំងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមគេហទំព័រតាមដានជើងហោះហើរ FlightAware គិតត្រឹមយប់ថ្ងៃសៅរ៍ ក្រុមហ៊ុនអាកាសចរណ៍នានាបានលុបចោលជើងហោះហើរនៅអាមេរិកជាង ៦,៤០០ជើង និងពន្យារពេលជាង ៨,០០០ជើង បន្ទាប់ពីលុបចោលប្រមាណ ៩,២០០ជើង និងពន្យារពេល ៧,៥០០ជើងកាលពីថ្ងៃសុក្រ ព្រមទាំងបានលុបចោលជើងហោះហើរចំនួន ៨៧៥ជើងរួចជាស្រេចសម្រាប់ថ្ងៃអាទិត្យ។ លោក Bedford បានសុំទោសចំពោះការរំខាននេះ ដោយអះអាងថាប្រព័ន្ធនៅតែមានស្ថិរភាព ខណៈរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក Sean Duffy បានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បញ្ហានេះកើតឡើងក្រោយក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកទេស L3Harris ដំឡើងឧបករណ៍បញ្ជូនទិន្នន័យ (Router) ថ្មីនៅទីតាំងដាច់ស្រយាល។ លោក Duffy បានថ្លែងក្នុងសន្និសីទសារព័ត៌មានដូច្នេះថា «យើងកំពុងពិនិត្យមើលថាតើបញ្ហានេះបណ្ដាលមកពីកំហុសអ្នកប្រើប្រាស់ កំហុសអ្នកដំឡើងរបស់ក្រុមហ៊ុន L3Harris ឬក៏ដោយសារពួកគេដំឡើងឧបករណ៍ដែលមានបញ្ហា»។

គួរបញ្ជាក់ថា បទបញ្ជាផ្អាកការហោះហើរទូទាំងប្រទេសរយៈពេលជិត ៥ម៉ោងកាលពីថ្ងៃសុក្រ គឺជាការបិទជើងហោះហើរទូទាំងសហរដ្ឋអាមេរិកយូរបំផុតគិតចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មក ដែលជំរុញឱ្យសេតវិមានកោះប្រជុំបន្ទាន់ និងឱ្យស្ថាប័នសហព័ន្ធស៊ើបអង្កេតភ្លាមៗថាតើជាការវាយប្រហារតាមអ៊ីនធឺណិតឬយ៉ាងណា។ សហជីពអ្នកជំនាញសុវត្ថិភាពអាកាសចរណ៍ (PASS) បានឱ្យដឹងថា បញ្ហានេះកើតឡើងលើឧបករណ៍ Router ចំនួន ២គ្រឿងនៅរដ្ឋ Arkansas និងរដ្ឋ Texas ដែលទើបធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃសុក្រ ចំណែកក្រុមហ៊ុន L3Harris បានបញ្ជាក់ថាខ្លួនកំពុងសហការយ៉ាងពេញទំហឹងជាមួយការស៊ើបអង្កេតរបស់ FAA ក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះប្រមាណ ៤ភាគរយ៕