* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន បង្កភ្លើងឆេះរោងចក្រគីមីឥន្ធនៈដ៏ធំមួយនៅទីក្រុងឧស្សាហកម្មរុស្ស៊ី

15-11-2026 21:46

(មូស្គូ)៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ុយក្រែន បានវាយប្រហារចំទីក្រុងឧស្សាហកម្ម Nizhnekamsk ភាគកណ្ដាលប្រទេសរុស្ស៊ីនៅថ្ងៃអាទិត្យនេះ ដោយបង្កជាអគ្គិភ័យនៅរោងចក្រគីមីឥន្ធនៈដ៏ធំបំផុតមួយរបស់ប្រទេស និងបណ្ដាលឱ្យមនុស្ស ៣នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

អភិបាលក្រុង Nizhnekamsk លោក Radmir Belyaev បានសរសេរនៅលើបណ្ដាញសង្គម Telegram ដូច្នេះថា «នៅព្រឹកព្រលឹមថ្ងៃនេះ ទីក្រុង Nizhnekamsk បានរងការវាយប្រហារទ្រង់ទ្រាយធំ និងអូសបន្លាយពេលយូរពីដ្រូនរបស់សត្រូវ ដែលបណ្ដាលឱ្យអគារនៅក្នុងតំបន់ឧស្សាហកម្ម និងអគារស្នាក់នៅមួយខ្នងរងការខូចខាត»។ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី និងអ៊ុយក្រែន បានរាយការណ៍ថា ការវាយប្រហារនេះបានបង្កឱ្យមានអគ្គិភ័យនៅអគារឧស្សាហកម្មគីមីឥន្ធនៈ NKNK របស់ក្រុមហ៊ុន Sibur។ ដោយឡែក នៅឯទីក្រុងកំពង់ផែឧស្សាហកម្ម Taganrog ក្នុងតំបន់ Rostov-on-Don ជាប់ព្រំដែនអ៊ុយក្រែន អភិបាលតំបន់ លោក Yuri Slyusar បានឱ្យដឹងថា ការវាយប្រហារដាច់ដោយឡែកមួយទៀតរបស់អ៊ុយក្រែនកាលពីយប់មិញ បានសម្លាប់វិស្វករម្នាក់នៅស្ថានីយអគ្គិសនីដែលបង្ខំឱ្យអាជ្ញាធរប្រកាសដាក់តំបន់នោះក្នុងគ្រាអាសន្ន បន្ទាប់ពីពន្លត់ភ្លើងឆេះស្ថានីយអគ្គិសនីរួច។

គួរបញ្ជាក់ថា ទីក្រុង Nizhnekamsk ដែលមានប្រជាជនប្រមាណ ២៤០,០០០នាក់ ត្រូវគេស្គាល់ថាជា «រដ្ឋធានីគីមីឥន្ធនៈ» នៃតំបន់ Tatarstan ដោយសារទីនោះប្រមូលផ្ដុំទៅដោយរោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមីឥន្ធនៈសំខាន់ៗ។ ទន្ទឹមគ្នានេះ ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ៥៣៣គ្រឿង ចាប់ពីយប់ថ្ងៃសៅរ៍ដល់ព្រឹកថ្ងៃអាទិត្យ នៅលើតំបន់ជាង ១០ ក្នុងប្រទេសរុស្ស៊ី និងឧបទ្វីបគ្រីមៀ (Crimea) ខណៈទីក្រុងកៀវមិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗនៅឡើយទេ ប៉ុន្តែធ្លាប់អះអាងថា ការវាយប្រហារលើទីតាំងឧស្សាហកម្មរុស្ស៊ី គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏ប្រល័យរបស់រុស្ស៊ីមកលើទឹកដីអ៊ុយក្រែន៕