* ប្រធានាធិបតីបារាំង ម៉ាក្រុង ចង់ឲ្យមានការបង្រៀនភាសាបារាំងកាន់តែច្រើនថែមទៀតនៅក្នុងប្រទេសកម្ពុជា
* ប្រមុខដឹកនាំកម្ពុជា-បារាំង បង្កើតភាពជាដៃគូកម្រិតថ្មី ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២៩
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណប្រទេសបារាំង និងលោក ម៉ាក្រុង ដែលបានខិតខំសម្របសម្រួលរកដំណោះស្រាយដោយសន្តិវិធី លើបញ្ហាព្រំដែនកម្ពុជា-ថៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសពីមហិច្ឆតារបស់កម្ពុជា ក្នុងការក្លាយជា «ស្ពាន FinTech» ដើម្បីតភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុរវាងបណ្តាប្រទេសនិយាយភាសាបារាំង និងតំបន់អាស៊ាន
* ប្រធានាធិបតីបារាំង ម៉ាក្រុង និងលោកជំទាវទីមួយ ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិសាស្ត្រនៅកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាព មុនជំនួបប្រជុំកំពូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកផ្លូវការព្រឹត្តិការណ៍ហ្វ្រង់កូតិច២០២៦
* ព្រះមហាក្សត្រកម្ពុជា រៀបចំព្រះរាជពិធីលៀងសាយភោជន៍ជូនប្រធានាធិបតីបារាំង និងគណៈប្រតិភូ ក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនិង ឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា
* ព្រះមហាក្សត្រ៖ «សេចក្តីស្អប់មិនអាចរំលាយដោយសេចក្តីស្អប់បានឡើយ», ស្នាមញញឹមខ្មែរ នឹងធ្វើជាសារសន្តិភាពទៅកាន់ពិភពលោក
* ព្រះមហាក្សត្រ អំពាវនាវឱ្យផ្តល់តួនាទីពេញលេញដល់យុវជនក្នុងការកសាងសន្តិភាព និងវាយតម្លៃខ្ពស់ចំពោះថាមពលវ័យក្មេងនៃទ្វីបអាហ្វ្រិក
* ព្រះមហាក្សត្រ រំឭកពីព្រះរាជបេសកកម្ម «ព្រះបរមរតនកោដ្ឋ» ក្នុងការបង្កើតហ្វ្រង់កូហ្វូនី និងចំខួប ៦០ឆ្នាំនៃសំឡេង លោក ហ្សាល ដឺហ្គោល អតីតប្រធានាធិបតីបារាំងនៅភ្នំពេញ
* អគ្គលេខាធិការអង្គការសហប្រជាជាតិ អះអាងថា ពិភពលោក បច្ចុប្បន្ន ចំណាយលើយោធាធំជាងជំនួយអភិវឌ្ឍន៍១៣ដង និងអំពាវនាវឱ្យប្រែក្លាយទំនុកចិត្តហ្វ្រង់កូហ្វូនីទៅជាសន្តិភាពពិតប្រាកដ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មានបំណងប្រែក្លាយភ្នំពេញ ឲ្យទៅជាស្ពានភ្ជាប់រវាងអាស៉ី និងលំហហ្វ្រង់កូហ្វូនី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យមានសកម្មភាពគន្លឹះចំនួនបី គឺការបង្ការ ការត្រៀមខ្លួន និងការកសាងវិបុលភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានិយាយពីសន្តិភាព ពីព្រោះកម្ពុជាធ្លាប់ឆ្លងកាត់សង្រ្គាម, កម្ពុជាដឹងច្បាស់ថាសង្រ្គាមបានបំផ្លិចបំផ្លាញអ្វីខ្លះ ហើយកម្ពុជាក៏ដឹងច្បាស់ថា សន្តិភាពនាំមកនូវលទ្ធភាពអ្វីខ្លះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាស៊ាន និងចិន មិនទាន់អាចបិទបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងបាននៅឡើយទេ

15-11-2026 22:10

(ម៉ានីល)៖ រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Ma. Theresa Lazaro បានថ្លែងនៅថ្ងៃអាទិត្យនេះថា អាស៊ាន និងចិន មិនទាន់អាចបិទបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលអូសបន្លាយជាយូរមកហើយនោះបាននៅឡើយទេ ក្រោមអាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីន បើទោះបីជាភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នប្រមាណ ៨០ភាគរយនៃសេចក្ដីព្រាងរួចហើយក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននាកិច្ចប្រជុំកំពូលអាស៊ានដែលមានសមាជិក ១១ប្រទេសនៅទីក្រុងម៉ានីល លោកស្រី Lazaro បានបញ្ជាក់ដូច្នេះថា «មិនទាន់មានការបិទបញ្ចប់នៅឡើយទេ» ដោយលោកស្រីបន្ថែមថា បញ្ហាសំខាន់ៗមួយចំនួននៅមិនទាន់ដោះស្រាយរួច រួមទាំងសំណួរថាតើក្រមប្រតិបត្តិនេះនឹងមានកាតព្វកិច្ចផ្លូវច្បាប់ឬយ៉ាងណា។ លោកស្រីបានបន្ថែមទៀតថា «ប្រទេសអាស៊ានបូករួមទាំងចិន ក៏មានទស្សនៈផ្សេងគ្នាជុំវិញរបៀបដោះស្រាយបញ្ហាទាំងនេះផងដែរ»។

គួរបញ្ជាក់ថា កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងរវាងអាស៊ាន និងចិន បានអូសបន្លាយអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ ខណៈហ្វីលីពីនក្នុងនាមជាប្រធានអាស៊ានបច្ចុប្បន្ន ធ្លាប់បានប្ដេជ្ញាពន្លឿនកិច្ចពិភាក្សាដើម្បីបញ្ចប់ក្រមប្រតិបត្តិនេះឱ្យបាននៅឆ្នាំ២០២៦ នេះ។ បណ្ដាប្រទេសជិតខាងរបស់ចិននៅអាស៊ីអាគ្នេយ៍ ចង់ឱ្យក្រមប្រតិបត្តិនេះផ្អែកលើច្បាប់អន្តរជាតិ ដែលពួកគេតែងតែចោទប្រកាន់ទីក្រុងប៉េកាំងថាមិនគោរព ខណៈចិនទាមទារអធិបតេយ្យភាពស្ទើរតែលើសមុទ្រចិនខាងត្បូងទាំងមូល ប៉ុន្តែទីក្រុងប៉េកាំងតែងអះអាងថា សកម្មភាពរបស់ខ្លួននៅក្នុងដែនទឹកនោះគឺស្របច្បាប់ និងប្រកបដោយវិជ្ជាជីវៈ៕