* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ប្រធានាធិបតីបារាំង សម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះព្រះរាជបន្ទូលភាសាបារាំងដ៏ល្អឥតខ្ចោះរបស់ ព្រះមហាក្សត្រខ្មែរ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកាណាដា
* ព្រះមហាក្សត្រ ថ្លែងអំណរគុណប្រទេសបារាំង និងរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែងជួសជុលស្តារប្រាសាទមេបុណ្យខាងលិចឱ្យរស់ឡើងវិញ
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ, ជាមួយការចេញសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ផ្តោតសំខាន់៣២ចំណុច
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ប្រកាសស្វាគមន៍ចំពោះក្រុមហ៊ុនបារាំង និងវិនិយោគិនអន្តរជាតិ ក្នុងការស្វែងរកឱកាសកិច្ចសហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា

16-11-2026 20:50

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាវាគ្មិនកិត្ដិយសក្នុងកិច្ចពិភាក្សា “The 3rd Forum d’Affaires France-Cambodge 2026” ក្រោមប្រធានបទ «ហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្មនៅកម្ពុជា៖ ការតភ្ជាប់ផ្លូវហាយវេ កំពង់ផែ និងប្រព័ន្ធភស្តុភារកម្មនៅកម្ពុជា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។

ថ្លែងក្នុងអង្គពិធីលោករដ្ឋមន្រ្តី លើកឡើងពីការប្តេជ្ញារបស់កម្ពុជាក្នុងការកសាងប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មមួយ ដែលគាំទ្រដល់វិស័យធុរកិច្ច និងបង្កើតឱកាសសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដែលទាមទារឱ្យមានហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ សេវាកម្មទំនើប ការរៀបចំផែនការប្រកបដោយការគិតគូរហ្មត់ចត់ និងភាពជាដៃគូដ៏រឹងមាំផងដែរ។ ក្នុងន័យនេះ កម្ពុជាផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងជាមួយប្រទេសបារាំង ព្រមទាំងការគាំទ្រ និងការចូលរួមចំណែកជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ។

បន្ថែមពីនេះលោក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនបារាំង វិនិយោគិនអន្តរជាតិ និងដៃគូទាំងអស់ដែលមានចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការវិនិយោគនៅក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា។ លោកសង្ឃឹមយ៉ាងមុតមាំថា វេទិកានៅថ្ងៃនេះ នឹងមិនត្រឹមតែជួយពង្រឹងកិច្ចសន្ទនាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបើកផ្លូវឆ្ពោះទៅរកភាពជាដៃគូដ៏មានអត្ថន័យ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសរបស់យើងទាំងពីរផងដែរ៕