* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង
* អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ជំរុញការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស
* កូរ៉េខាងត្បូង និងជប៉ុន ចល័តយន្ដហោះចម្បាំង ក្រោយយន្ដហោះយោធារុស្ស៉ីហោះក្រវែលដែនអាកាស
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គីម ជុងអ៊ុន ចុះត្រួតពិនិត្យតំបន់ទេសចរណ៍ Samjiyon ចំពោះមុខពាក្យចចាមអារ៉ាមជុំវិញដំណើរទស្សនកិច្ចទៅចិន

17-11-2026 10:04

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាងសង់តំបន់ទេសចរណ៍មួយកន្លែងស្ថិតនៅក្បែរព្រំដែនចិនកាលពីប៉ុន្មានថ្ងៃមុននេះ ខណៈមានសេចក្ដីរាយការណ៍ជុំវិញការធ្វើទស្សនកិច្ចទៅចិនជាទីដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រំពឹងថាអាចនឹងជួបមេដឹកនាំកូរ៉េខាងជើងសាជាថ្មី។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ដោយផ្អែកលើការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ Reuters​ បានឱ្យដឹងទៀតថាលោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យការសាងសង់អាកាសយានដ្ឋាន ផ្លូវដែក និងរីសតជិះស្គីកម្សាន្តនៃតំបន់ទេសចរណ៍ Samjiyon កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លង និងថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ដំណើរទស្សនកិច្ចរបស់លោក គីម ធ្វើឡើងចំពេលមានពាក្យចចាមអារ៉ាមថាលោក គីម ជុងអ៊ុនអាចនឹងធ្វើដំណើរទៅកាន់ប្រទេសចិន បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថារូបលោកប្រហែលជាអាចជួបលោក គីម ម្ដងទៀត នាឱកាសដែលរូបលោកចូលរួមកិច្ចប្រជុំ APEC ក្នុងទីក្រុង Shenzhen នៅសប្ដាហ៍នេះ។

ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី Interfax បានដកស្រង់សម្ដីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ដែលបាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន អាចនឹងជួបលោក គីម ប្រសិនបើមេដឹកនាំកូរ៉េខាងជើងចូលរួមក្នុងកិច្ចប្រជុំកំពូល APEC ដែរនោះ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឱ្យដឹងដែរថាគណៈប្រតិភូកូរ៉េខាងជើងដែលបានស្ថិតនៅក្នុងប្រទេសរុស្ស៉ីចាប់តាំងពីថ្ងៃទី១៤ ខែវិច្ឆិកា បានធ្វើដំណើរទៅកាន់រុស្ស៉ីមួយរយៈពេលខ្លីប៉ុណ្ណោះបន្ទាប់ពីមានសេចក្ដីរាយការណ៍ថាកិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំអាមេរិក ចិន និងរុស្ស៉ី នឹងត្រូវប្រព្រឹត្តទៅក្នុងសប្ដាហ៍នេះនៅប្រទេសចិន៕