* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង
* អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ជំរុញការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស
* កូរ៉េខាងត្បូង និងជប៉ុន ចល័តយន្ដហោះចម្បាំង ក្រោយយន្ដហោះយោធារុស្ស៉ីហោះក្រវែលដែនអាកាស
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ (Video inside)

17-11-2026 11:21

(បាងកក)៖ ប៉ូលិសអន្តោប្រវេសន៍ថៃ បានជួយសង្គ្រោះនិស្សិតជនជាតិចិនម្នាក់ អាយុ ១៩ឆ្នាំ ចេញពីសណ្ឋាគារក្នុងទីក្រុង Pattaya ខេត្ត Chonburi បន្ទាប់ពីទទួលបានសំណើបន្ទាន់ពីអាជ្ញាធរចិន ពាក់ព័ន្ធករណីចោទប្រកាន់ពីបទចាប់ជំរិត និងទារប្រាក់លោះចំនួន ២លានយន់ ឬជិត ៣០០,០០០ដុល្លារអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមកាសែត ​​The Thaiger និស្សិតរូបនោះ ដែលកំពុងសិក្សានៅរដ្ឋ New South Wales ប្រទេសអូស្ត្រាលី សង្ស័យត្រូវក្រុមឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអ៉ីនធឺណេត លួងលោមឱ្យមកកាន់ប្រទេសថៃ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។ នៅថ្ងៃបន្ទាប់ ឪពុកម្តាយរបស់និស្សិតរូបនោះ នៅក្នុងប្រទេសចិន បានទទួលវីដេអូមួយរយៈពេល ៦វិនាទី ព្រមទាំងសារតាមគណនី WeChat របស់កូនប្រុសពួកគេ ដោយទាមទារប្រាក់លោះចំនួន ២លានយន់ គំរាមកាត់ដៃរបស់និស្សិតរូបនោះ ប្រសិនបើមិនបានបង់ប្រាក់តាមពេលកំណត់។

បន្ទាប់ពីទទួលសេចក្តីរាយការណ៍ ប៉ូលិសចិន បានតាមដានកំណត់ត្រាធ្វើដំណើររបស់និស្សិតរូបនោះ ហើយរកឃើញថាគាត់បានចូលទៅក្នុងប្រទេសថៃ និងបានទាក់ទងទៅអាជ្ញាធរថៃ ដើម្បីស្នើសុំជំនួយជាបន្ទាន់។ ការិយាល័យអន្តោប្រវេសន៍ថៃ បានបញ្ជាឱ្យក្រុមការងារចល័តចុះទៅស៊ើបអង្កេតករណីនេះ នៅទីក្រុងប៉ាតាយ៉ា តាមដានទីតាំងរកឃើញទីតាំងក្នុងសណ្ឋាគារមួយ និងបានជួយសង្រ្គោះនិស្សិតរូបនោះ ចេញមកដោយសុវត្ថិភាព។

គួរបញ្ជាក់ថា កាលពីខែមិថុនា ឆ្នាំ២០២៦ ក៏មានហេតុការណ៍ស្រដៀងគ្នាកើតឡើងផងដែរក្នុងប្រទេសថៃ ដោយនិស្សិតជនជាតិចិនម្នាក់ត្រូវបានជួយសង្រ្គោះ នៅក្នុងខេត្ត Samut Prakan ក្រោយធ្លាក់ខ្លួនជាជនរងគ្រោះដោយល្បិចកលចាប់ជំរិតក្លែងក្លាយ ទារប្រាក់លោះប្រហែល ១២,៥លានបាត៕