* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាណាដានិងចិន ឯកភាពគ្នាពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈលោក ស៊ី ជួបលោក Carney មុនកិច្ចប្រជុំកំពូល APEC (Video inside)

17-11-2026 14:34

(សិនជិន)៖ ការិយាល័យនាយករដ្ឋមន្ត្រីកាណាដា បានឱ្យដឹងនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ថាប្រទេសចិននឹងកាត់បន្ថយពន្ធគយ លើទំនិញនាំចេញរបស់កាណាដា រួមមានទាំងសាច់ជ្រូក និងគ្រឿងសមុទ្រ ខណៈនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បង្ហាញការសាទរចំពោះស្ថិរភាពក្នុងទំនាក់ទំនងរបស់ប្រទេសលោកជាមួយចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ក្នុងជំនួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុង Shenzhen ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងផលិតកម្មដ៏សំខាន់មួយ នៅភាគខាងត្បូងប្រទេសចិន មុនកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លោក Carney បាននិយាយថា កាណាដាកំពុងឆ្ពោះទៅសម្រេចគោលដៅបានលឿនជាងការគ្រោងទុក ក្នុងការបង្កើនការនាំចេញ៥០ភាគរយ ទៅកាន់ចិន នៅត្រឹមដំណាច់ទសវត្សរ៍នេះ។ គ្រឹះចម្បងមួយនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់លោក Carney គឺការកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់កាណាដា លើសហរដ្ឋអាមេរិក ដែលបានដាក់ពន្ធគយខ្ពស់លើផលិតផលជាច្រើនរបស់ប្រទេសកាណាដា ចាប់តាំងពីប្រធានាធិបតី ដូណាល់ ត្រាំ ត្រឡប់មកកាន់អំណាច។

សេចក្តីថ្លែងការណ៍ពីការិយាល័យលោក Carney បានឱ្យដឹងថា លោក ស៊ី និងលោកនាយករដ្ឋមន្រ្តីកាណាដា បានយល់ស្របគ្នា បន្តនិងពង្រីកកិច្ចព្រមព្រៀងបឋមមួយ ដើម្បីសម្រួលដល់ការចូលទៅកាន់ទីផ្សារចិន សម្រាប់កសិករនិងអ្នកប្រមូលផលគ្រឿងសមុទ្ររបស់ប្រទេសកាណាដា។ ចិននឹងផ្តល់ការបន្ធូរបន្ថយពន្ធគយបន្ថែម លើទំនិញនាំចេញរបស់កាណាដា ដែលមានតម្លៃប្រមាណ ៤០០លានដុល្លារកាណាដា ស្មើនឹង២៨០លានដុល្លារអាមេរិក រួមមានទាំងសាច់ជ្រូកក្លាសេ ព្រមទាំងត្រី និងអាហារសមុទ្រផ្សេងៗ។

តាមសេចក្តីថ្លែងការណ៍ដដែល ជាថ្នូរមកវិញ កាណាដាបានយល់ព្រមបន្តរយៈពេល២ឆ្នាំទៀត នូវវិធានការលើកលែងពន្ធដែលមានស្រាប់ សម្រាប់ផលិតផលដែកថែប និងអាលុយមីញ៉ូមមួយចំនួនរបស់ចិន ដែលគ្រោងនឹងផុតកំណត់ នៅដំណាច់ឆ្នាំ២០២៦។ លោក ស៊ី បាននិយាយថា ចាប់តាំងពីប្រទេសទាំង២ បានឯកភាពគ្នាកាលពីខែមករា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រចិន-កាណាដា ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗរវាងប្រទេសទាំងពីរ បានចាប់ផ្តើមឡើងវិញយ៉ាងពេញលេញ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាគ្នានៅថ្ងៃអង្គារនេះ គឺជាជំនួបលើកទី៣ រវាងលោក Carney និងលោក ស៊ី គិតចាប់តាំងពីលោក Carney ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសកាណាដា។ មេដឹកនាំទាំង២ ក៏ធ្លាប់បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល APEC កាលពីឆ្នាំមុន​ក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ៕