* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក Li Qiang អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៩

17-11-2026 16:08

(ប៉េកាំង)៖ ថ្ងៃទី១៦ ខែវិច្ឆិកា លោក Li Qiang នាយករដ្ឋមន្ត្រីចិនបានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំចិន-អាស៊ានលើកទី២៩នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។

លោក Li Qiang បានលើកឡើងថា ឆ្នាំ២០២៦ ជាខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន។ កាលពី៥ឆ្នាំមុន លោក Xi Jinping ប្រធានរដ្ឋចិន បានលើកឡើងថា ប្រទេសនិងអាស៊ានត្រូវតែចាប់ដៃរួមគ្នា ដើម្បីកសាងគេហដ្ឋានរួមប្រកបដោយសន្តិភាព ភាពស្ងប់ស្ងាត់ ភាពរុងរឿង ភាពស្រស់ស្អាតនិងមិត្តភាព។ពិភពលោកនាពេលបច្ចុប្ន្ន កំពុងពោរពេញដោយភាពប្រែប្រួល ភាគីទាំងពីរត្រូវសាមគ្គីគ្នា យកឈ្នះលើកត្តារំខាននានានិងសហការគ្នា ដើម្បីកសាងសហគមន៍ជោគវាសនាចិន-អាស៊ានដែលមានភាពជិតស្និទ្ធ ដើម្បីបន្ថែមបញ្ចូលភាពស្ថិរភាពនិងភាពប្រាកដប្រជាកាន់តែច្រើន ដល់ការអភិវឌ្ឍនិងវិបុលភាពនៃភូមិសកលទាំងមូល។

ទី១ ត្រូវពង្រឹងការការពារខាងសន្តិភាពនិងស្ងប់ស្ងាត់។ការប្រកាន់ខ្ជាប់ដោះស្រាយការខ្វែងគំនិតតាមរយៈការសន្ទនានិងការពិគ្រោះពិភាកស្សា រួមគ្នាប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ និងគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់។
ទី២ ជំរុញការអភវិឌ្ឍនិងវិបុលភាពក្នុងតំបន់។ចាត់ទុកការចូលជាធរមាននៃពិធីសារស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០ជាកាលានុវត្តភាព ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្ម។
ទី៣ បង្កើនសុភមង្គលនិងផលប្រយោជន៍របស់ប្រជាជន ជំរុញការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។
កិច្ចប្រជុំនេះបានប្រកាសថា ពិធីសារស្តីពីការលើកកម្ពស់តំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ៣.០នឹងចូលជាធរមាននៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៦ ហើយកំណត់ឆ្នាំ២០២៧ជា “ឆ្នាំសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតចិន-អាស៊ាន” ព្រមទាំងចេញផ្សាយឯកសារសមិទ្ធផលមួយចំនួន ដូចជាខួប៥ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-អាស៊ាន ការបង្កើតទំនាក់ទំនងភាពជាដៃគូផ្នែកថាមពល និងធ្វើឱ្យកិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើមានភាពកាន់តែស៊ីជម្រៅជាដើម៕

វិទ្យុមិត្តភាពកម្ពុជាចិន