* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វេទិកាសម្ព័ន្ធសង្គមស៊ីវិល៖ ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងកម្ពុជា-ចិន គឺជាការជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព

17-11-2026 16:24

(ភ្នំពេញ)៖ ឯកឧត្តម ដួង វិរ័ត្ន អនុប្រធានប្រចាំការក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល នៃទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍រវាងប្រទេសកម្ពុជា និងចិន ដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការយល់ដឹងគ្នាទៅវិញទៅមក ពង្រីកឱកាសសហប្រតិបត្តិការ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេសទាំងពីរ។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងបាឋកថា ស្តីពី «សម្លឹងមើលអភិបាលកិច្ចប្រទេសចិន ពីកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»រៀបចំឡើងដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិន សហការជាមួសមាគមមិត្តភាពកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញការជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន មិនត្រឹមតែផ្អែកលើទំនាក់ទំនងរវាងស្ថាប័នរដ្ឋ និងស្ថាប័នរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានពង្រឹងឱ្យកាន់តែរឹងមាំតាមរយៈការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ការចែករំលែកចំណេះដឹង និងការសហការគ្នាដើម្បីបង្កើតផលប្រយោជន៍ជាក់ស្តែង។

ឯកឧត្តមបានកត់សម្គាល់ថា បទពិសោធន៍អភិវឌ្ឍន៍របស់ប្រទេសចិន បានផ្តល់ជាមេរៀនដ៏មានតម្លៃសម្រាប់ការសិក្សាស្វែងយល់ អំពីការផ្សារភ្ជាប់ផែនការអភិវឌ្ឍន៍ជាតិទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជននៅតាមមូលដ្ឋាន តាមរយៈការស្តាប់មតិប្រជាពលរដ្ឋ ការកំណត់បញ្ហាប្រឈម និងការរៀបចំដំណោះស្រាយសមស្រប។ ទោះជាយ៉ាងណា ឯកឧត្តមបានបន្ថែមថា ដោយសារប្រទេសនីមួយៗមានប្រវត្តិសាស្ត្រ និងលក្ខខណ្ឌអភិវឌ្ឍន៍ខុសៗគ្នា ការសិក្សាពីបទពិសោធន៍ទាំងនេះ គួរផ្អែកលើការវិភាគដោយប្រុងប្រយ័ត្ន ដើម្បីជ្រើសរើសចំណុចល្អៗដែលអាចយកមកសម្របសម្រួល អនុវត្តឱ្យស្របតាមបរិបទជាតិរបស់កម្ពុជា។

ក្នុងនាមជាវេទិកាសម្ព័ន្ធសង្គមស៊ីវិល ឯកឧត្តមអនុប្រធានប្រចាំការបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍជាតិទាមទារឱ្យមាន ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមមានស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល។ ក្នុងន័យនេះ សង្គមស៊ីវិលអាចរួមចំណែកយ៉ាងសកម្មតាមរយៈការផ្សព្វផ្សាយចំណេះដឹង ការអប់រំសាធារណៈ ការគាំទ្រគម្រោងអភិវឌ្ឍន៍មូលដ្ឋាន និងការសម្របសម្រួលកិច្ចសហការដែលឆ្លើយតបចំតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ដួង វិរ័ត្ន បានបង្ហាញក្តីសង្ឃឹមថា វេទិកាពិភាក្សានេះនឹងផ្តល់នូវទស្សនៈ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដែលជួយជំរុញការផ្លាស់ប្តូរបទពិសោធន៍ប្រកបដោយផ្លែផ្កាសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែស៊ីជម្រៅថែមទៀត៕

វិទ្យុមិត្តភាពកម្ពុជាចិន