* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាស៊ាន និងចិន ប្ដេជ្ញាអនុវត្តតាមសេចក្ដីថ្លែងការណ៍សមុទ្រចិនខាងត្បូង រហូតដល់ក្រមប្រតិបត្តិត្រូវបានបញ្ចប់

17-11-2026 20:10

(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ (Ferdinand Marcos Jr.) បានថ្លែងនៅថ្ងៃអង្គារនេះថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន នៅតែប្ដេជ្ញាគោរពតាមសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រចិនខាងត្បូង (DOC) រហូតទាល់តែក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ដែលទន្ទឹងរង់ចាំជាយូរមកហើយនោះ ត្រូវបានបញ្ចប់ជាស្ថាពរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងម៉ានីល លោក Marcos បានគូសបញ្ជាក់ដូច្នេះថា «មានការព្រមព្រៀងគ្នាដោយស្ងៀមស្ងាត់ថា យើងនឹងគោរពតាមសេចក្ដីថ្លែងការណ៍នេះ។ រហូតទាល់តែក្រមប្រតិបត្តិរួចរាល់ ត្រូវបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខាដោយភាគីទាំងអស់ អាស៊ាន និងចិន បានប្ដេជ្ញាអនុវត្តតាមគោលការណ៍ណែនាំនៃសេចក្ដីថ្លែងការណ៍នេះ»។ លោកប្រធានាធិបតីហ្វីលីពីនបានបន្ថែមទៀតថា អាស៊ាន និងចិន ក៏បានបញ្ជាក់ឡើងវិញនូវការប្ដេជ្ញាចិត្តក្នុងការបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិដ៏មានសារៈសំខាន់ និងប្រសិទ្ធភាពមួយ ដែលស្របតាមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

គួរបញ្ជាក់ថា អាស៊ាន និងចិន មិនអាចបិទបញ្ចប់កិច្ចចរចាលើក្រមប្រតិបត្តិសមុទ្រចិនខាងត្បូងឱ្យទាន់ពេលវេលាក្នុងអាណត្តិប្រធានអាស៊ានរបស់ហ្វីលីពីននាឆ្នាំនេះបានឡើយ បើទោះបីជាភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងបណ្ដោះអាសន្នប្រមាណ ៨០ភាគរយនៃសេចក្ដីព្រាងរួចហើយក៏ដោយ។ បញ្ហាចម្រូងចម្រាសសំខាន់ៗមួយចំនួន រួមទាំងវិសាលភាពភូមិសាស្ត្រ និយមន័យនៃពាក្យបច្ចេកទេស និងថាតើក្រមប្រតិបត្តិនេះនឹងមានកាតព្វកិច្ចផ្លូវច្បាប់ឬយ៉ាងណានោះ នៅមិនទាន់ដោះស្រាយរួចនៅឡើយទេ មុនពេលហ្វីលីពីនផ្ទេរតំណែងប្រធានអាស៊ានទៅឱ្យប្រទេសសិង្ហបុរីនៅឆ្នាំ២០២៧៕