* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ស៊ី ជីនពីង៖ ទទូចឱ្យដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់

18-11-2026 17:00

(សិនជិន)៖ លោក ស៊ី ជិនពីង ប្រធានានាធិបតីចិន និងជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី៣៣ បានទទូចឱ្យដោះស្រាយភាពខុសគ្នាតាមរយៈការសន្ទនា និងការពិគ្រោះយោបល់ និងដោះស្រាយបញ្ហាប្រឈមតាមរយៈសាមគ្គីភាព និងការសម្របសម្រួល ដើម្បីជាគ្រឹះសម្រាប់សន្តិភាព និងស្ថិរភាពយូរអង្វែងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោកប្រធានាធិបតី ស៊ី ថ្លែងបែបនេះនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នៅទីក្រុងសិនជិន (Shenzhen) ប្រទេសចិន នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ស៊ី ជីនពីង បានថ្លែងយ៉ាងដូច្នេះថា៖ «នាពេលបច្ចុប្បន្ន ស្ថានការណ៍អន្តរជាតិកំពុងប្រឈមមុខនឹងភាពចលាចល និងភាពស្មុគស្មាញ កម្លាំងជំរុញកំណើនសេដ្ឋកិច្ចពិភពលោកមិនទាន់គ្រប់គ្រាន់ ខណៈដែលនិន្នាការឯកតោភាគីនិយម និងគាំពារនិយមកំពុងកើនឡើង។ ទន្ទឹមនឹងនេះ ពាណិជ្ជកម្មពិភពលោកនៅតែបន្តកំណើន ទោះបីជាប្រឈមនឹងបញ្ហាប្រឈមនានាក៏ដោយ ហើយបច្ចេកវិទ្យាថ្មីៗកំពុងសម្រេចបាននូវរបកគំហើញយ៉ាងឆាប់រហ័ស ដែលបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ទម្រង់នៃការអភិវឌ្ឍពិភពលោក»។

មេដឹកនាំនៃប្រទេសមហាអំណាចសេដ្ឋកិច្ចរូបនេះ បានចោទជាសំណួរថា តើពិភពលោកកំពុងមានបញ្ហាអ្វី? តើតំបន់អាស៊ីប៉ាស៊ីហ្វិកគួរដើរលើមាគ៌ាបែបណា? តើគួរជ្រើសរើសការបើកចំហ ឬការបិទខ្ទប់? កិច្ចសហប្រតិបត្តិការ ឬការបែកបាក់? ការផ្លាស់ប្តូរ ឬការប្រកាន់ខ្ជាប់នូវទម្លាប់ចាស់? ទាំងនេះគឺជាសំណួរនៃសម័យកាលរបស់យើង ដែលយើងត្រូវរួមគ្នាឆ្លើយតប។

ឆ្លើយតបសំណួរទាំងនេះ លោក ស៊ី បានអះអាងថា មាគ៌ាដ៏ត្រឹមត្រូវទាំងអស់ត្រូវតែដើរទន្ទឹមនឹងការវិវឌ្ឍនៃសម័យកាល។ APEC បានកើតឡើងក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ច ហើយបានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកឈានមុខគេក្នុងការដើរតាមនិន្នាការនៃសម័យកាល។ ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការរួមគ្នាជាមួយគ្រប់ភាគី ដើម្បីពង្រឹងជំនឿចិត្ត និងបន្តដំណើរទៅមុខដោយភាពប្តេជ្ញាចិត្ត ក្នុងគោលបំណងកសាងសហគមន៍អាស៊ីប៉ាស៊ីហ្វិករួមគ្នា និងជំរុញវិបុលភាពរួមនៅក្នុងតំបន់។

លោកប្រធានាធិបតី ស៊ី៖ «ដើម្បីជំរុញវិបុលភាពរួមនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក យើងត្រូវរក្សាសន្តិភាព និងស្ថិរភាពជារួម។ មានតែភាពរឹងមាំ និងស្ថិរភាពប៉ុណ្ណោះ ទើបអាចធានាបាននូវសុវត្ថិភាព។ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានរក្សានូវភាពរឹងមាំ និងស្ថិរភាព ហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចពិភពលោក ដោយទទួលបានអត្ថប្រយោជន៍ពីបរិយាកាសក្នុងតំបន់ដែលមានស្ថិរភាពយូរអង្វែង»។

នៅពេលដែលស្ថានការណ៍ខាងក្រៅកាន់តែមានភាពស្មុគស្មាញ យើងកាន់តែត្រូវប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាមលោកលើកទី២ និងជំរុញការកសាងពិភពលោកពហុប៉ូល ប្រកបដោយសមធម៌ និងមានសណ្តាប់ធ្នាប់ ព្រមទាំងសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានលក្ខណៈបើកចំហ និងបរិយាបន្ន។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកប្រធានាធិបតី ស៊ី ជីនពីង។

ពិតណាស់តាមរយៈបទពិសោធន៍ នៅលើឆ្នេរសមុទ្រចិនខាងត្បូង ជាមួយខ្យល់បានបក់បោកយ៉ាងខ្លាំង របស់ទីក្រុង Shenzhen រយៈពេលជាង ៤០ឆ្នាំមកនេះ បានបង្ហាញថា ឈរនៅជួរមុខនៃរលកកំណែទម្រង់ និងការបើកចំហរបស់ប្រទេសចិន ដោយខិតខំឥតឈប់ឈរដើម្បីសម្រេចបាននូវការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រពីទីក្រុងព្រំដែន ទៅជាទីក្រុងធំអន្តរជាតិ ដែលបង្កើតអព្ភូតហេតុនៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍពិភពលោក។ ភាពជោគជ័យរបស់ទីក្រុង Shenzhen ផ្តល់ឱ្យមនុស្សនូវមេរៀនជាច្រើន។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំសេដ្ឋកិច្ច APEC លើកទី៣៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកានេះ ធ្វើឡើងក្រោមមូលបទ «ការកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីវិបុលភាពរួមគ្នា» ដោយផ្តោតលើសសរស្តម្ភសំខាន់ៗចំនួនបី គឺភាពបើកចំហ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការ៕