* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា

18-11-2026 18:41

(ដាកា)៖ នៅថ្ងៃពុធនេះ ប្រទេសបង់ក្លាដែសបានបង្កើនសន្តិសុខ និងដាក់ពង្រាយកងកម្លាំងពាក់កណ្ដាលយោធារាប់រយនាក់នៅទូទាំងប្រទេស ខណៈគម្រោងវិលត្រឡប់មកវិញរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី សេក្ខ ហាស៊ីណា (Sheikh Hasina) បានបង្កឱ្យមានការប៉ះទង្គិច ការផ្ទុះគ្រាប់បែក និងការដុតបំផ្លាញជាច្រើនករណី នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកស្រី ហាស៊ីណា ដែលកំពុងនិរទេសខ្លួននៅប្រទេសឥណ្ឌា បានស្នើសុំលិខិតឆ្លងដែនថ្មីដោយគ្រោងវិលត្រឡប់មកវិញនៅខែធ្នូ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធ ធ្វើឱ្យអ្នកគាំទ្រគណបក្ស Awami League ដែលរងការហាមឃាត់ ចេញតវ៉ា និងប្រកាសបិទខ្ទប់ទូទាំងប្រទេសនៅថ្ងៃទី១៩ ខែវិច្ឆិកា។

ក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយ មានការផ្ទុះគ្រាប់បែកកែច្នៃ និងការដុតរថយន្តនៅតាមខេត្តយ៉ាងតិច ២៨ រួមទាំងការដុតបំផ្លាញសាខាធនាគារ Grameen Bank យ៉ាងតិច ៣៧ កន្លែង ខណៈសកម្មជនគណបក្សកាន់អំណាច BNP ម្នាក់ និងជំនួយការរថយន្តក្រុងម្នាក់បានស្លាប់ក្នុងហេតុការណ៍ហិង្សាកាលពីយប់ថ្ងៃអង្គារ និងព្រឹកថ្ងៃពុធនេះ។ ជាការឆ្លើយតប ប៉ូលិសទីក្រុងដាកាបានចាប់ខ្លួនសមាជិកក្រុមហាមឃាត់យ៉ាងតិច ៧១ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ហើយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក សាឡាហ៊ូឌីន អាម៉េដ (Salahuddin Ahmed) បានចោទប្រកាន់មេដឹកនាំគណបក្ស Awami League នៅក្រៅប្រទេសថាជាអ្នកញុះញង់ឱ្យមានអស្ថិរភាពជាតិ។

គួរបញ្ជាក់ថា ភាពតានតឹងនេះកើតឡើងបន្ទាប់ពីខួប ១ ឆ្នាំកាលពីថ្ងៃអង្គារ ដែលតុលាការបង់ក្លាដែសបានកាត់ទោសប្រហារជីវិតលោកស្រី ហាស៊ីណា កំបាំងមុខ ពាក់ព័ន្ធការបង្ក្រាបបង្ហូរឈាមលើការបះបោររបស់និស្សិតដែលបានផ្ដួលរំលំលោកស្រីកាលពីខែសីហា ឆ្នាំ២០២៤៕