* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទីភ្នាក់ងារ IAEA ថាកូរ៉េខាងជើងកំពុងពង្រីករោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមនៅតំបន់ Yongbyon

18-11-2026 21:27

(វីយែន)៖ ប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែរអង្គការសហប្រជាជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រោស៊ី (Rafael Grossi) បានគូសបញ្ជាក់នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងជើងបានសាងសង់ផ្នែកបន្ថែមលើរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមដើមរបស់ខ្លួននៅឯមជ្ឈមណ្ឌលនុយក្លេអ៊ែរ Yongbyon ខណៈទីក្រុងព្យុងយ៉ាងនៅតែបន្តពង្រីកការផលិតសារធាតុសម្រាប់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងសេចក្ដីថ្លែងការណ៍ទៅកាន់កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាភិបាល ៣៥ ប្រទេសរបស់ IAEA លោក ហ្គ្រោស៊ី បានឱ្យដឹងថា «ការសាងសង់ផ្នែកបន្ថែមថ្មីមួយទៀតលើរោងចក្រចម្រាញ់អ៊ុយរ៉ាញ៉ូមដើមនៅ Yongbyon បានដំណើរការតាំងពីពាក់កណ្ដាលខែកញ្ញា ឆ្នាំ២០២៦ ហើយផ្នែកខាងក្រៅនៃអគារថ្មីនេះបានបញ្ចប់រួចរាល់ត្រឹមចុងខែតុលា ឆ្នាំ២០២៦»។ លោកបានបន្ថែមថា «ការបន្តពង្រីកកម្មវិធីចម្រាញ់អ៊ុយរ៉ាញ៉ូមរបស់កូរ៉េខាងជើង នៅតែជាមូលហេតុនៃក្ដីបារម្ភយ៉ាងធ្ងន់ធ្ងរ»។ ក្រៅពីនេះ IAEA ក៏សង្កេតឃើញសញ្ញាថា រ៉េអាក់ទ័រនុយក្លេអ៊ែរកម្លាំង ៥ មេហ្គាវ៉ាត់នៅ Yongbyon ដែលប្រើសម្រាប់ផលិតសារធាតុភ្លុយតូនីញ៉ូម ទំនងជានៅតែបន្តដំណើរការក្នុងវដ្ដទី ៧ មុននឹងយកឥន្ធនៈសំណល់ទៅកែច្នៃឡើងវិញ។ ចំណែកឯរ៉េអាក់ទ័រទឹកស្រាលមួយទៀតនៅទីតាំងដដែល ក៏បានដំណើរការតាំងពីខែមេសា ឆ្នាំនេះផងដែរ។

គួរបញ្ជាក់ថា ទីភ្នាក់ងារ IAEA មិនអាចចូលទៅត្រួតពិនិត្យផ្ទាល់នៅក្នុងប្រទេសកូរ៉េខាងជើងបានឡើយ ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានបណ្ដេញក្រុមអធិការកិច្ចរបស់ខ្លួនចេញកាលពីឆ្នាំ២០០៩ មក ដោយបច្ចុប្បន្នទីភ្នាក់ងារនេះពឹងផ្អែកជាចម្បងលើរូបភាពពីផ្កាយរណបដើម្បីតាមដានសកម្មភាពនុយក្លេអ៊ែរ។ កូរ៉េខាងជើង ដែលមានទីតាំងចម្រាញ់អ៊ុយរ៉ាញ៉ូមទាំងនៅតំបន់ Kangson ភាគនិរតីក្រុងព្យុងយ៉ាង និងនៅមជ្ឈមណ្ឌលធំជាងគេឯតំបន់ Yongbyon ភាគខាងជើង ធ្លាប់បានធ្វើតេស្តអាវុធនុយក្លេអ៊ែរជាច្រើនលើក និងបន្តផលិតសារធាតុស្នូលទាំង ២ ប្រភេទសម្រាប់អាវុធនុយក្លេអ៊ែរ គឺអ៊ុយរ៉ាញ៉ូមចម្រាញ់កម្រិតខ្ពស់ និងភ្លុយតូនីញ៉ូម៕