* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បរិក្ខារដែលបំពាក់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកមិនចាញ់ពេទ្យនៅភ្នំពេញនោះឡើយ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ភារបរិក្ខារដែលបំពាក់នៅតាមពេទ្យបង្អែកស្រុក គឺសុទ្ធតែថ្មីមិនមែនសម្ភារបរិក្ខារមួយទឹកនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដែលបានមកចូលរួមនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សមិទ្ធផលនានានៅមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នៅទូទាំងប្រទេសនាពេលនេះ។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កងទ័ពអ៉ីស្រាអែល បើកប្រតិបត្តិការថ្មើរជើង ក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស នៅហ្កាហ្សា

19-11-2026 08:48

(NUSEIRAT ដែនដីប៉ាឡេស្ទីន)៖ យោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បាននិយាយថាខ្លួនបានបើកប្រតិបត្តិការថ្មើរជើងមួយ នៅក្នុងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាសនៅភាគកណ្ដាលនៃតំបនហ្កាហ្សា ជាទីដែលអ្នកសារព័ត៌មានម្នាក់របស់ AFP ប្រទះឃើញរថក្រោះជាច្រើនជាងគ្រឿងរបស់អ៉ីស្រាអែលកំពុងបោះទីតាំងនៅភាគខាងកើតនៃជំរំជនភៀសខ្លួន Nuseirat។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ប្រភពសន្តិសុខមួយក្នុងតំបន់ហ្កាហ្សាបានប្រាប់ AFP ថាក៏មានការបាញ់ផ្លោងកាំភ្លើងធំយ៉ាងខ្លាំងរបស់អ៉ីស្រាអែលផងដែរនៅភាគខាងជើងនៃជំរំជនភៀសខ្លួន Nuseirat ហើយរថពាសដែកយោធាជាច្រើនគ្រឿងរបស់អ៉ីស្រាអែលមានវត្តមាននៅភាគកណ្ដាលតំបន់ហ្កាហ្សា នៅចំពោះមុខ ស្នូរគ្រាប់កាំភ្លើង និងការវាយប្រហារតាមផ្លូវអាកាស។ យោធាអ៉ីស្រាអែលបានទទួលស្គាល់ថាខ្លួនពិតជាបានបើកប្រតិបត្តិការថ្មើរជើងមួយនៅក្នុងតំបន់ហ្កាហ្សា ពោលគឺនៅម្ដុំភាគខាងលិចខ្សែបន្ទាត់ Yellow Line បង្កើតដោយយោធាអ៉ីស្រាអែល ក្នុងគោលបំណងលុបបំបាត់ការគំរាមកំហែងចំពោះកងទ័ពអ៉ីស្រាអែលដែលកំពុងធ្វើប្រតិបត្តិការក្នុងតំបន់ហ្កាហ្សា។

Yellow Line ត្រូវបានប្រកាសបង្កើតដោយយោធាអ៉ីស្រាអែល បន្ទាប់ពីមានបទឈប់បាញ់កាលពីខែតុលា ឆ្នាំ២០២៥។ ខ្សែបន្ទាត់នេះបានខណ្ឌចែករវាងតំបន់គ្រប់គ្រងដោយអ៉ីស្រាអែល និងតំបន់គ្រប់គ្រងដោយក្រុមហាម៉ាស ហើយដោយក្នុងនោះយោធាអ៉ីស្រាអែលបានអះអាងថាខ្លួនកំពុងគ្រប់គ្រងច្រើនជាង ៦០ភាគរយនៃដែនដីប៉ាឡេស្ទីន។

គួរបញ្ជាក់ថា ទីភ្នាក់ងារការពារជនស៊ីវិលក្នុងតំបន់ហ្កាហ្សា បានរាយការណ៍ថាជនជាតិប៉ាឡេស្ទីន ៣នាក់ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសក្នុងការវាយប្រហារដាច់ដោយឡែកចំនួន៣លើកដោយដ្រូនអ៉ីស្រាអែលកាលពីថ្ងៃពុធ ខណៈការបើកប្រតិបត្តិការថ្មើរជើងរបស់អ៉ីស្រាអែលកំពុងបង្កការព្រួយបារម្ភពីការជម្លៀសប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅយ៉ាងលំបាកលំបិនសាជាថ្មី៕