* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* តុលាការយុត្តិធម៌អន្តរជាតិ រកឃើញថាកងកម្លាំងមីយ៉ាន់ម៉ាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់
* វិភាគអន្តរជាតិ៖ ដាក់ពង្រាយយន្ដហោះយោធាហោះឆ្វែលអាស៊ី អ្វីទៅជាសារដែលរុស្ស៉ីចង់បញ្ជូន?
* មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភសិទ្ធិមនុស្ស របស់យោធាថៃ មកលើពលរដ្ឋស្លូតត្រង់កម្ពុជា ប្រាប់អង្គការពិភពលោកប្រឆាំងទារុណកម្ម
* លោក ស៊ី ជីនពីង អំពាវនាវឱ្យចិន រុស្ស៊ី និងអាមេរិក គួរធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបបញ្ហាប្រឈមសកល ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក
* លោក ត្រាំ ប្រាប់លោក ស៉ី និងលោក ពូទីន៖ «ក្នុងនាមជាកំពូលមហាអំណាចទាំង៣ យើងមានទំនួលខុសត្រូវពិសេស មិនមែនសម្រាប់ត្រឹមប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ
* លោក ពូទីន៖ មហាអំណាចរុស្ស៉ី-ចិន-អាមេរិក មានការទទួលខុសត្រូវរួម ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ
* ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទររបស់សម្តេច ក្នុងឱកាសលើកទី៤៣៥៨ ទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
* អ៉ីរ៉ាក់សម្រេចប្រកាសបិទការប្រើប្រាស់ Telegram ជាលើកទី២នៅក្នុងឆ្នាំនេះ
* កម្ពុជា-ថៃ នឹងជួបប្រជុំលើកទី៣ ក្រោមយន្តការផ្សះផ្សា UNCLOS នៅម៉ាឡេស៊ី ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បីពិភាក្សាបច្ចេកទេសកំណត់ព្រំដែនសមុទ្រ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ភាពយន្តភាគខ្លី AI «ពេលវេលានៅប៉េកាំងរបស់នាង» ទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជនកម្ពុជា

19-11-2026 17:40

(ប៉េកាំង)៖ នៅក្នុងបរិបទដែលការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងកម្ពុជា និងចិនកំពុងបន្តកាន់​តែ​ស៊ីជម្រៅ ភាពយន្តភាគខ្លី AI ចំនួន ៨ភាគ ចំណងជើងថា «ពេលវេលានៅប៉េកាំងរបស់នាង» បានចាប់ផ្តើមចាក់ផ្សាយជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦មក ដោយត្រូវ​បានចាក់ផ្សាយព្រមៗគ្នានៅលើប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗក្នុងប្រទេសកម្ពុជា រួមមាន ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍អប្សរា និងបណ្តាញសារព័ត៌មាន Fresh News ជាដើម ។ ភាពយន្តនេះបានយកតួអង្គអប្សរាដែលប្រជាជនកម្ពុជាគ្រប់គ្នាស្គាល់យ៉ាង​ច្បាស់​ធ្វើជាតួឯក ដោយប្រើប្រាស់សាច់រឿងបែបវេទមន្តអច្ឆរិយៈ ដើម្បីបង្ហាញពីឧបនិស្ស័យដ៏ល្អបវររវាងប្រទេសកម្ពុជា និងចិន។ គិតមកទល់បច្ចុប្បន្ន ភាពយន្តភាគនេះទទួលបានចំនួនអ្នកចូលទស្សនាសរុបជិត ១០លានដងនៅលើបណ្តាញសង្គមFacebook និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់ទស្សនិកជនកម្ពុជា។

តាមការឱ្យដឹង ភាពយន្តភាគខ្លី «ពេលវេលានៅប៉េកាំងរបស់នាង» បានរៀបរាប់ពីដំណើររឿងអច្ឆរិយៈឆ្លងភពមួយគឺ៖ ទេពអប្សរាកម្ពុជា ដែលបានលង់លក់អស់រយៈពេលជិតមួយពាន់ឆ្នាំ បានភ្ញាក់ដឹងខ្លួនឡើងវិញពីរូបបដិមាសំរឹទ្ធ ហើយបានទៅដល់ទីក្រុងប៉េកាំងប្រទេសចិននៅ​សម័យ​ទំនើប​ដោយចៃដន្យ។

ដោយសារតែនាងទេពអប្សរាមិនចេះភាសាចិន​ នាងបានជួបប្រទះនឹងឧបសគ្គគ្រប់ទីកន្លែងនៅក្នុងទីក្រុងដ៏ចម្លែកនេះ ប៉ុន្តែដោយ​សារ​ឧបនិស្ស័យចៃដន្យ នាងបានស្គាល់គ្នាជាមួយស៊ៀវរួន​ ដែលជានិស្សិតទើបបញ្ចប់ការសិក្សាជំនាញភាសាខ្មែរ។ បន្ទាប់មក អ្នកទាំងពីរបានរួមដំណើរជាមួយគ្នា ទៅទស្សនាតំបន់ល្បីៗក្នុងទីក្រុងប៉េកាំង ដូចជា វត្តYonghe វិមានឋានសួគ៌ វិថីឈានមិន និងសហគមន៍​សិល្បៈ ៧៩៨ជាដើម ដើម្បីរួមគ្នាស្វែងរកចំណុចប្រសព្វនៃពេលវេលា និងលំហ ដែលអាចឱ្យទេពអប្សរាយាងត្រឡប់ទៅកាន់ទឹកដីកំណើតវិញបាន។

ទេសភាព និងវប្បធម៌នៃទីក្រុងប៉េកាំងរបស់ប្រទេសចិន បានរំលឹកនូវការចងចាំរបស់ទេពអប្សរាអំពីប្រាសាទអង្គរវត្ត និងភ្នំបាខែងជាដើម។ អ្នក​ទាំងពីរនាក់ ចាប់ផ្តើមពីការមិនស្គាល់គ្នាពីដំបូង ឆ្លងកាត់ការសម្របខ្លួនជាមួយគ្នា បានកសាងទំនុកចិត្ត និងចំណងមិត្តភាពបន្តិចម្តងៗ។ នៅក្នុងពិព័រណ៍ពិសេស​តាំងបង្ហាញ​វត្ថុបុរាណកម្ពុជាដែលរៀបចំឡើងនៅសហគមន៍​សិល្បៈ ៧៩៨ ទេព​អប្សរាបានឃើញរូប បដិមាសំរឹទ្ធរបស់ខ្លួន ហើយទីបំផុតក៏បានយល់ច្បាស់ពីមូលហេតុដែលនាងឆ្លងកាត់ភ្នំ និងសមុទ្រទៅដល់ទីក្រុងប៉េកាំង។ នៅចុងបញ្ចប់នៃសាច់រឿង ទេពអប្សរាបានវិលយាងត្រឡប់ចូលទៅក្នុងរូប បដិមាសំរឹទ្ធវិញ ចំណែកឯក្នុងចិត្តរបស់ នាងស៊ៀវរួន​ ក៏បានដុះពន្លកនៃ​បំណងប្រាថ្នាចង់ទៅទស្សនាប្រាសាទអង្គរវត្ត ដែលនេះ​បានបង្កប់នូវមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងការស្រឡាញ់រាប់អានគ្នាទៅវិញទៅមករវាងយុវជននៃប្រទេសទាំងពីរ។

ភាពយន្តភាគខ្លីនេះមានភាពក្លាហានក្នុងការច្នៃប្រឌិតថ្មីលើវិធីសាស្ត្រសោតទស្សន៍ ដោយបានរួមបញ្ចូលគ្នារវាងគំនូរជីវចល និងមនុស្សពិតបែបសិប្បនិម្មិត ដើម្បីបង្កើតបទពិសោធន៍ទស្សនាដ៏ទាក់ទាញ និងមានឥទ្ធិពល។ ក្រុមការងារផលិតភាគីចិន បានយកចិត្តទុកដាក់ខ្ពស់ចំពោះភាពសុក្រឹតនៃវប្បធម៌កម្ពុជា ដោយបានធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់​ទៅលើតួអង្គទេវកថា និងភាព​លម្អិតផ្នែកវប្បធម៌ ហើយ​មាន​ក្រុមការងារ​បច្ចេកទេស​ជំនាញ​មក​ផលិត​ ដើម្បីធានាបាននូវការបង្ហាញសាច់រឿង និងគុណភាពនៃស្នាដៃ ភាពយន្តសម្រេច​។

អ្នកនិយមលេងប្រព័ន្ធបណ្តាញសង្គមកម្ពុជាជាច្រើនបានបញ្ចេញមតិថា ភាពយន្តនេះផលិតឡើងយ៉ាងផ្ចិតផ្ចង់ និងមាន​គុណភាពខ្ពស់​ ដោយ​តាមរយៈក្រសែភ្នែករបស់ទេពអប្សរា ទស្សនិកជន​អាចគយគន់សម្រស់ទេសភាព​ទីក្រុងប៉េកាំង ប្រទេសចិននាសម័យទំនើប​ ព្រមទាំង​ទទួលអារម្មណ៍ពីមិត្តភាពដ៏សាមញ្ញ និងជ្រាលជ្រៅរវាងប្រជាជនកម្ពុជា និងចិនតាមរយៈសាច់រឿងដ៏កក់ក្តៅនេះ ដែលបានបង្កើតជា មធ្យោបាយផ្សព្វផ្សាយដ៏ថ្មីសន្លាង​ និងរស់រវើកសម្រាប់ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌រវាងប្រទេសទាំងពីរ៕

វិទ្យុមិត្តភាពកម្ពុជាចិន