* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចិន៖ សាលក្រមរបស់តុលាការ ICJ ដែលរកឃើញថា មីយ៉ាន់ម៉ាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិរ៉ូហ៉ីងយ៉ា មិនជួយដល់កិច្ចប្រឹងប្រែងដោះស្រាយជម្លោះ (Video inside)

20-11-2026 15:06

(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចិនបានចេញមុខសម្តែងការព្រួយបារម្ភ ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាសកម្មភាពពង្រីកអំណាចយុត្តាធិការហួសព្រំដែន បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) សម្រេចថា មីយ៉ាន់ម៉ា ពិតជាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា ដែលជាជនជាតិភាគតិចក្នុងប្រទេសរបស់ខ្លួន ហើយបាននិយាយថា ការប្រកាសសាលក្រមនេះ មិនជួយអ្វីឡើយដល់កិច្ចប្រឹងប្រែងដោះស្រាយជម្លោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

នៅពេលត្រូវបានសាកសួរអំពីសាលក្រមរបស់ ICJ ដែលជាស្ថាប័នតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិន លោក Guo Jiakun បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានមួយថា «ចិនមានការព្រួយបារម្ភចំពោះបញ្ហាដូចជា ការពង្រីកអំណាចយុត្តាធិការហួសព្រំដែន និងការបកស្រាយវិសាលភាពច្បាប់ ឱ្យទូលំទូលាយហួសហេតុ ហើយយល់ថា ទង្វើបែបនេះមិនជួយដល់ការដោះស្រាយជម្លោះនោះទេ»។ លោកបានបន្ថែមថា «សហគមន៍អន្តរជាតិគួរតែរួមគ្នាខិតខំប្រឹងប្រែងក្នុងទិសដៅនេះ ដើម្បីចៀសវាងការធ្វើឱ្យបញ្ហាកាន់តែស្មុគស្មាញ»។

កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តុលាការ ICJ បានប្រកាសសាលក្រមដែលសម្រេចថា មីយ៉ាន់ម៉ាមានពិរុទ្ធភាព ពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិរ៉ូហ៊ីងយ៉ា។ សាលក្រមនេះគឺជាករណីដំបូងបង្អស់ ដែលរដ្ឋមួយត្រូវបានតុលាការអន្តរជាតិ រកឃើញថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍។

គួរបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបយោធាកាលពីឆ្នាំ២០១៧ បានសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់ និងបង្ខំឱ្យមនុស្សជាង ៧០០ ០០០ នាក់ភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា និងធ្លាប់ត្រូវបានគេស្គាល់ថា ជាប្រទេសភូមា។ មីយ៉ាន់ម៉ាបានបដិសេធការចោទប្រកាន់ប្រឆាំងនឹងខ្លួន ដោយអះអាងថា កងកម្លាំងយោធាមីយ៉ាន់ម៉ា គ្រាន់តែបានឆ្លើយតបប៉ុណ្ណោះទៅនឹង ការវាយប្រហាររបស់ក្រុមប្រដាប់អាវុធ។ ICJ បានកំណត់ថា ជនជាតិរ៉ូហ៊ីងយ៉ាប្រមាណ ១០០០០នាក់ត្រូវបានសម្លាប់យ៉ាងឃោរឃៅ ក្នុងអំឡុងប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ា៕