សេចក្តីប្រកាសសន្តិភាពរបស់ប្រមុខរដ្ឋនៃប្រទេសចិន រុស្ស៊ី និងអាមេរិក
20-11-2026 16:41
(ប៉េកាំង)៖ លោក Xi Jinping ប្រធានរដ្ឋចិន លោកភូទីន ប្រធានាធិបតីរុស្ស៊ី និងលោកត្រាំប្រធានាធិបតីអាមេរិកបានជួបសន្ទនានៅទីក្រុង Shenzhen នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។ មេដឹកនាំរបស់ប្រទេសទាំងបីបានផ្លាស់ប្តូរគំនិតយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានការណ៍អន្តរជាតិនាពេលបច្ចុប្បន្ន ខិតខំប្រឹងប្រែងដើម្បីគាំពារស្ថិរភាពជាយុទ្ធសាស្ត្រ និងសន្តិសុខអន្តរជាតិ។
ទី១ ក្នុងនាមជាប្រទេសសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន រុស្ស៊ីនិងអាមេរិកធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញកំណែទម្រង់នៃអង្គការសហប្រជាជាតិ ក្នុងន័យធ្វើឱ្យអង្គការនេះអាចឆ្លើយតបបញ្ហាប្រឈមសកលដោយមានប្រសិទ្ធភាព និងបំពេញបេសកកម្មជាមូលដ្ឋានរបស់ខ្លួនក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។
ទី២ ប្រទេសទាំងបីមានផែនការបង្កើនការផលិតនិងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់ ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រទេសនានាលើពិភពលោក។ ប្រទេសទាំងបីរំលឹកឡើងវិញអំពីសារៈសំខាន់នៃលំហូរថាមពលប្រកបដោយស្ថិរភាព។
ទី៣ ប្រមុខរដ្ឋនៃប្រទេសទាំងបីបានទទួលស្គាល់ពីសារៈសំខាន់នៃគោលការណ៍ស្តីអំពីការយល់ព្រមរបស់ជាតិ និងការគោរពចំពោះអភ័យឯកសិទ្ធិរបស់មន្ត្រីរដ្ឋ ដោយបានឯកភាពគ្នាថា តុលាការព្រហ្មទណ្ឌអន្តរជាតិនិងស្ថាប័នដទៃស្រដៀងគ្នាមិនត្រូវប្រើប្រាស់សិទ្ធិយុត្តាធិការដោយខុសទំនង។
ទី៤ ប្រមុខរដ្ឋនៃប្រទេសទាំងបី បានរំលឹកឡើងវិញថា សង្គ្រាមនុយក្លេអ៊ែរមិនមានអ្នកឈ្នះឡើយ ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត។ ប្រទេសទាំងបីនឹងធ្វើកិច្ចសន្ទនាស្ដីពីការកាត់បន្ថយហានិភ័យនុយក្លេអ៊ែរ និងការទប់ស្កាត់ការរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ៕
វិទ្យុមិត្តភាពកម្ពុជាចិន




