* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

បទវិភាគ៖ ប្រមូលផ្តុំគំនិតឯកភាពរួមនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក បន្តចារទំទ័ពថ្មីនៃ «អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក»

21-11-2026 13:56

(ប៉េកាំង)៖ ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ទីក្រុង Shenzhenនៃ​ប្រទេសចិនបាន​ទាក់​ទាញ​ក្រសែចក្ខុ​របស់ពិ​ភពលោកទាំង​មូល។ ការអនុម័តជាឯកច្ឆន្ទ នូវសេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ឆ្នាំ ២០២៦ ការសម្រេចបាននូវ «ចក្ខុវិស័យស៊ិនជិន របស់ថ្នាក់ដឹកនាំ APEC ឆ្នាំ ២០២៦» ដែលប្រកបដោយមហិច្ឆតា ភាពប្រាកដនិយម និងគ្រប់ជ្រុងជ្រោយ ព្រមទាំងការចេញផ្សាយឯកសារសមិទ្ធផលចំនួន៣ ក្នុងវិស័យពាណិជ្ជកម្ម ការតភ្ជាប់គ្នា និងនវានុវត្តន៍... លទ្ធផលជា​ផ្លែផ្កាមួ​យ​ចំនួន​បានក្លាយ​ជា​សក្ខីភាព​នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក ឈានដល់កម្រិតកំពូលថ្មីមួយទៀត។ ​។

ក្នុងរយៈពេលជាង៣០ឆ្នាំមកហើយ តំបន់អាស៊ី-ប៉ាស៊ីហ្វិកបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងខ្លាំង ​ ដែ​លបង្កើតបានជា “អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ នៅ​ឆ្នាំ២០២០ អង្គការAPEC បានដាក់ចេញទស្សនទានPutrajaya ដោយលើកឡើងនូវគោលដៅស្តី​ពីការបង្កើតសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកនៅឆ្នាំ ២០៤០។ ឥឡូវនេះ មានរយៈពេលត្រឹមតែ​ជាងមួយទសវត្សរ៍ទៀតប៉ុណ្ណោះដើម្បីសម្រេចបាន​នូវ​គោលដៅនេះ តំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក​ប្រឈមនឹងការសាកល្បង​និងកាលានុវត្តភាពថ្មីៗ។

ប្រឈម​មុខនឹង​ស្ថានការណ៍​ថ្មីនេះ តើយើងត្រូវកសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកយ៉ាង​ណា​? តើយើងត្រូវ​កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកតាម​របៀបណា? តើយើងត្រូវ​បន្ត​ចារ​ទំព័រ​ថ្មីនៃ”អច្ឆរិយ​អាស៊ី-ប៉ាស៊ីហ្វិក”យ៉ាងដូចម្តេច? សំណួរទាំងនេះតម្រូវឱ្យគ្រួសារអាស៊ី-ប៉ាស៊ី​ហ្វិ​កមានគំនិតឯកភាពរួមថ្មី និងផ្តល់​ចម្លើយយ៉ាង​ច្បាស់លាស់ ។

តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាផ្ទះនិងជាឬសគល់របស់ប្រទេសចិន ហើយប្រទេសចិនគឺជាអ្នកផ្តួចផ្តើម អ្នកផ្សព្វផ្សាយនិងជាអ្នកត្រួសត្រាយផ្លូវ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ី​ហ្វិ​ក។ ដោយប្រឈមមុខនឹងវិញ្ញាសានៃយុគសម័យថ្មី លោកXi Jinping ប្រធានរដ្ឋ​ចិន​បានលើកឡើងយ៉ាងច្បាស់អំពីការជំរុញ​ការ​កសាងសហគមន៍អាស៊ី-ប៉ាស៊ីហ្វិកដែលរួម​កម្លាំង​ជា​ធ្លុង​មួយ​ និង​ពុះ​ពារ​ឧបសគ្គ​ជា​មួយគ្នា មានភាពបើកទូលាយ ​នវានុវត្តន៍ និង អភិវឌ្ឍប្រ​កប​ដោយការរួមបញ្ចូលគ្នា។ លោកបានបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយគ្រប់បណ្តាភាគី​ទាំងអស់ ដើម្បីរួមគ្នាកសាង " «សសរទ្រូងទាំងបួន និងសសរគ្រឹះទាំងប្រាំបី"នៃសហគមន៍អា​ស៊ី​-ប៉ាស៊ីហ្វិក ហើយបានពន្យល់យ៉ាងស៊ីជម្រៅអំពីខ្លឹមសារ​ដ៏សម្បូរបែប ពោលគឺ"សសរទ្រ​ង់​ទាំងបួន" គឺសេដ្ឋកិច្ចពាណិជ្ជកម្ម ការតភ្ជាប់គ្នា នវានុវត្តន៍ និងការអភិវឌ្ឍ។ " សសរគ្រឹះទាំងប្រាំបី" គឺតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជា​ប់​ផ្នែក​បទប្បញ្ញត្តិ ការតភ្ជាប់ដួងចិត្ត​ប្រជាជននិងប្រជាជន ព្រម​ទាំងសេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាងើបឡើង​ថ្មី ការកសាងសមត្ថភាព និងកំណើនប្រកបដោយចីរភាព។ ប្រការ​ទាំងនេះផ្សារ​ភ្ជាប់​ជា​មួយ​គ្នា ​និង​ជំរុញ​គ្នា​ទៅវិញទៅមក ដែលគាំទ្រដល់ក្របខ័ណ្ឌទាំង​មូល​នៃសហគមន៍អាស៊ី-ប៉ាស៊ីហ្វិក។

ភាពបើកទូលាយនិងកិច្ចសហប្រតិបត្តិការ គឺជាមធ្យោបាយដ៏ចាំបាច់​សម្រាប់ការអភិវឌ្ឍនិងការស្តារ​ឡើងវិញនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹកនាំអង្គការ​​APEC​លើក​នេះ ពាក្យគន្លឹះពីរនៅក្នុងវិស័យបើកទូលាយ ​និងកិច្ចសហប្រតិបត្តិការ បានទាក់ទា​ញ​ការចាប់អារម្មណ៍យ៉ាងខ្លាំង ៖ ទី១.«តំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក»ទី​២.​«កា​រ​តភ្ជាប់គ្នា»។ ឆ្នាំនេះគឺជាខួបលើកទី២០នៃការ​លើកឡើង​ទស្សនទាន​សម្រាប់តំបន់ពា​ណិជ្ជ​កម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក។ នៅឆ្នាំ២០១៤ នៅបឹងYanqiទីក្រុងប៉េកាំង តំបន់ពាណិជ្ជកម្មសេ​រី​អាស៊ី-ប៉ាស៊ីហ្វិកត្រូវបានដាក់ឱ្យដំណើរការ ហើយ «ផែនការ​មេស្តីពី​ការ​តភ្ជាប់គ្នា​នៃ​APEC (២០១៥-២០២៥)» ត្រូវបានអនុម័ត។ នៅឆ្នាំ២០២៦ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរបស់ថ្នាក់ដឹ​កនាំ APEC នៅទីក្រុង Shenzhen «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការឌីជីថលភាវូបនីយកម្មពាណិជ្ជកម្ម APEC » ត្រូវបានអនុម័ត ហើយកំណែដែលមានលំដាប់​កាន់តែ​ខ្ពស់នៃផែនការមេ​ស្តីពី​ការតភ្ជាប់គ្នា​នៃ​APEC ត្រូវបានសម្រេច ដែលបានផ្តល់នូវមូលដ្ឋានគ្រឹះកាន់​តែ​រឹងមាំស​ម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។

បើ​ពិភពលោកចង់ទទួល​ការអភិវឌ្ឍ នោះ​ត្រូវ​ពឹងផ្អែកលើតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ «ចក្ខុវិស័យ ​​សិនជិន» ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំនេះបង្ហាញថា គ្រប់បណ្តាភាគីទាំងអស់មានឆន្ទៈដោះ​ស្រាយ​ការ​ខ្វែង​គំនិត​គ្នា រួមគ្នាគាំទ្រគោលបំណង​ដើមរបស់អង្គការ APEC និងជំរុញសហគម​ន៍អាស៊ី-ប៉ាស៊ីហ្វិកឱ្យឈានចូលទៅក្នុងដំណាក់កាលថ្មីនៃការអនុវត្តជាក់ស្តែង ។ ដោយចាត់ទុ​កក្រុង​សិនជិនជាចំណុចចាប់ផ្តើមថ្មី ប្រទេសចិនរីករាយ​ធ្វើការជាមួយអង្គភាព​សេដ្ឋកិច្ចដែលជា​សមាជិកទាំងអស់ ដើម្បីបន្ត​ចារ​ទំព័រ​ថ្មីនៃ​​​​​”អច្ឆរិយអាស៊ី-ប៉ាស៊ីហ្វិក” នៅក្នុងចរន្តនៃយុគសម័យ ដើម្បី​រួមចំណែកកាន់តែធំធេងដល់សន្តិភាពនិងការអភិវឌ្ឍពិភពលោក៕

វិទ្យុមិត្តភាពកម្ពុជាចិន