* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

បទវិភាគ៖ កិច្ចជំនួបរវាងប្រមុខរដ្ឋចិន រុស្ស៊ីនិងអាមេរិកបើកទំព័រគំរូថ្មី សម្រាប់ជំរុញការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសធំ

21-11-2026 14:35

(ប៉េកាំង)៖ កាលពីថ្ងៃទី​ ១៩ ​ខែវិច្ឆិកា ​កិច្ចជំនួបប្រកប​ដោយលក្ខណៈត្រួសត្រាយ​​ដែល​ប្រារព្ធ​ធ្វើឡើ​ង​​នៅ​ទីក្រុង ​Shenzhen ​ប្រទេស​ចិន​បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់​ពិភព​លោក​ទាំងមូល​។

នៅថ្ងៃដដែល​នោះ ​លោក ​Xi ​Jinping ​ប្រធានរដ្ឋចិនបានបើកធ្វើ​កិច្ចជំនួប​រវាង​ប្រមុខ​រដ្ឋ​ចិន ​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី​និងលោក ​ដូណាល់ ​ត្រាំ ​ប្រធានាធិបតីអាមេរិក ​។ ​នេះ​គឺ​ជា​កិច្ច​ជំនួប​លើកដំបូង​រវាងប្រមុខរដ្ឋ​ទាំងបី​ក្នុងប្រវត្តិសាស្ត្រ ​វាបានក្លាយជាព្រឹត្តិការណ៍​ជា​និមិត្ត​សញ្ញា​ដែលត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ។ ​ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ ​មេ​ដឹកនាំ​ទាំង​បី​រូប​បានធ្វើការពិគ្រោះពិភាក្សាយ៉ាងស៊ីជម្រៅជុំវិញ​ប្រធានបទ​ស្តី​ពី​"កា​រ​គាំ​ពារ​សន្តិភាព​ពិភព​លោក​និង​ជំរុញ​ស្ថិរភាព​ជាយុទ្ធសាស្ត្រ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រ​ទេស​ធំ"​ដែលបាន​ឈាន​ដល់​គំនិតឯភាពរួមមួយចំនួន ​។ ​«សេចក្តីប្រកាសសន្តិភាព​នៃប្រមុខរដ្ឋ​នៃ​ប្រទេស​ចិន ​រុស្ស៊ីនិងសហរដ្ឋអាមេរិក»ដែលចេញផ្សាយក្នុងកិច្ចជំនួនលើកនេះ ​បាន​ប្រ​មូល​ផ្តុំ​នូវ​គំនិត​ឯកភាពរួម​ត្រីភាគី​ដែល​មាន​សារសំខាន់​យ៉ាងខ្លាំង ​និង​ប្រកបដោយភាព​វិជ្ជ​មាន​ចំពោះ​​ការឆ្លើយតបនឹងបញ្ហាប្រឈមសកល​និង​គាំពារ​សន្តិភាព និងស្ថិរភាពពិភព​លោក​។

ជាង ​៨០​​ឆ្នាំមុន ​ក្នុងនាមជាកម្លាំងសំខាន់ក្នុងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ​ប្រ​ទេស​ចិន ​រុស្ស៊ីនិងអាមេរិក​បានប្រកៀកស្មាគ្នាប្រយុទ្ធ និងទទួលបានជ័យជម្នះដ៏អស្ចារ្យ​ដែ​ល​នាំមកនូវសន្តិភាពនិងភាពសុខសាន្តដល់ពិភពលោក ​។ ​ប្រទេសចិន ​រុស្ស៊ីនិង​អាមេរិក​គួរ​តែ​ធ្វើជាដៃគូនិងជាមិត្តភក្តិ ​ត្រូវជៀសវាងពី​ជម្លោះនិងការប្រឈមមុខដាក់គ្នា​ដើម្បី​រួម​គ្នា​គាំ​ពារ​សន្តិភាពនិងស្ថិរភាពពិភពលោក ​ក៏ដូចជា​រួមចំណែកកាន់តែច្រើន​សម្រាប់​វឌ្ឍនភាព​របស់​មនុស្សជាតិ ​។

នៅក្នុងកិច្ចជំនួបជាប្រវត្តិសាស្រ្តមួយលើកនេះ ​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​បាន​លើ​ក​ឡើង​នូវ​សំណើចំនួន ​៤ ​ចំណុច​ជុំវិញបញ្ហា​ថា តើប្រទេស​ទាំងបីត្រូវ​រួមរស់ជាមួយ​គ្នា​តាម​របៀប​ណា​ដើម្បី​រួមចំណែក​ដល់​សន្តិភាពពិភពលោក​ ដោយ​សង្កត់​ធ្ងន់ថា ​យើង​គួរ"​ប្រកាន់​ខ្ជាប់​នូវការគោរពគ្នាទៅវិញទៅមក" ​គួរ​"ប្រកាន់ខ្ជាប់នូវការរួមរស់ជា​មួយគ្នា​ដោយសនិ្តសហ​វិជ្ជ​មាន" ​គួរ​"ប្រកាន់ខ្ជាប់នូវកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ"និង​"ប្រកាន់​ខ្ជាប់នូវការសន្ទនា និង​ការពិគ្រោះពិភាក្សា" ​។

សំដៅចំពោះ​សំណើ​របស់​លោកប្រធានរដ្ឋចិន ​Xi ​Jinping ​មេដឹកនាំរុស្ស៊ីនិងអាមេរិក​បាន​ឆ្លើ​យ​តប​យ៉ាងសកម្ម ​។ ​លោក ​ភូទីន ​ប្រធានាធិបតីរុស្ស៊ី​បានថ្លែងថា ​ការគាំពារ​គោល​ការណ៍​នៃធម្មនុញ្ញអង្គការសហប្រជាជាតិ​ និងការពារ​សន្តិភាពអន្តរជាតិ​គឺជាទំនួលខុសត្រូវ​រួម​របស់ប្រទេសទាំងបី ​។ ​ដោយ​ឡែក​លោក ​ដូណាល់ ​ត្រាំ ​ប្រធានាធិបតី​អាមេរិក​សម្គាល់​ឃើ​ញ​ថា ​ប្រទេសទាំងបីគួររ៉ាប់រងទំនួលខុសត្រូវពិសេស​និងសំខាន់ក្នុងការគាំពារសន្តិភាព​និង​ស្ថិរភាព​ពិភពលោក ​រាល់បញ្ហាណាត្រូវដោះស្រាយតាមរយៈការសន្ទនា ​។ ​ប្រការ​នេះ​បង្ហា​ញ​ឱ្យឃើញ​ថា ​មេដឹកនាំនៃប្រទេសទាំងបី​មានគំនិតឯកភាពរួមយ៉ាងច្បាស់លាស់​ក្នុង​ការ​គាំពារ​សន្តិភាព​ពិភពលោក​និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ដើម្បីឆ្លើយតបនឹង​បញ្ហា​ប្រ​ឈម ​។

"ប្រសិនបើប្រទេសធំនិងប្រទេសធំមានភាពសុខដុមរមនាជាមួយគ្នា ​នោះ​ពិភពលោកក៏​មាន​សន្តិភាព ​ប្រសិន​បើមានការប្រយុទ្ធគ្នា ​នោះ​ពិភពលោកក៏មានភាពច្របូកច្របល់ ​។ ​បច្ចុ​ប្បន្ន​នេះ ​ពិភពលោកបានឈានចូលដំណាក់កាលរង្គោះរង្គើនិងប្រែប្រួលថ្មី ​។ ​ពីការ​ជំរុ​ញ​ការ​ដោះ​ស្រាយ​បញ្ហាក្តៅគគុក​ដល់​ការ​គាំពារស្ថិរភាព​នៃខ្សែសង្វក់ឧស្សាហកម្ម និង​ខ្សែ​សង្វា​ក់​ផ្គត់​ផ្គង់​សកល ​ពីការជៀសវាងផ្ទុះសង្គ្រាមនុយក្លេអ៊ែរ​ដល់​ការបង្កើន​អភិបាលកិច្ច​បញ្ញា​សិប្បនិម្មិត(AI) ​ប្រទេសធំ​ត្រូវ​ធ្វើជាគំរូល្អ ​។ ​កិច្ចជំនួប​រវាងមេដឹកនាំ​នៃប្រទេស​ចិន ​រុស្ស៊ី​និង​អាមេរិក​ដែល​ទទួលបាន​សមិទ្ធផលជាផ្លែផ្លា​បានបញ្ចេញសញ្ញាវិជ្ជមានទៅកាន់​ពិភព​លោក ​។

ក្នុងអំឡុងពេលកិច្ចជំនួបលើកនេះ ​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងបី​ក៏បាន​ផ្លាស់ប្តូរមតិ​យោ​ប​ល់​អំពី​បញ្ហាអន្តរជាតិនិង​ក្នុងតំបន់សំខាន់ៗ​ដូចជា ​វិបត្តិអ៊ុយក្រែន ​ ការទប់ស្កាត់​ការ​រីក​សាយ​ភាយ​នៃ​អាវុធនុយក្លេអ៊ែរ ​ស្ថានការណ៍មជ្ឈិមបូព៌ា​ ​និង​បញ្ហានុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជា​ដើម ​។ ​នៅក្នុង«សេចក្តីប្រកាសសន្តិភាព​នៃប្រមុខរដ្ឋ​នៃ​ប្រទេស​ចិន ​រុស្ស៊ីនិងសហរដ្ឋ​អា​មេ​រិក» ​ប្រមុខរដ្ឋនៃប្រទេសទាំងបីបានរំលឹកឡើងវិញថា ​សង្គ្រាមនុយ​ក្លេ​អ៊ែរ​មិនអាច​មាន​អ្នក​ឈ្នះឡើយ ​ហើយមិនត្រូវឱ្យកើតមានឡើងជាដាច់ខាត ​។ ​ប្រទេស​ទាំង​បី​មានផែន​ការ​បង្កើន​ការផលិតនិងការផ្គត់ផ្គង់ផលិតផលប្រេងចម្រាញ់​ដើម្បីផ្តល់​ផល​ប្រយោជន៍​ជូនដល់​បណ្តា​ប្រទេសនានាលើពិភពលោក ​។

ក្នុងនាមជាប្រទេសធំដែលមានទំនួលខុសត្រូវ ​ភាគីចិននឹងធ្វើការជាមួយភាគីរុស្ស៊ី​និង​អា​មេ​រិក​ដើម្បី​អនុវត្ត​ដោយគ្រប់ជ្រុងជ្រោយ​នូវ​គំនិតឯកភាពរួម​ដែលសម្រេចបាន ​ក្នុង​កិច្ចជំនួប​រវាង​ប្រមុខរដ្ឋ​នៃ​ប្រទេសទាំងបី ​ក៏ដូចជា​ធ្វើ​កិច្ច​ខិតខំប្រឹងប្រែង​រួម​ក្នុង​ការ​ឆ្ពោះ​ទៅ​រក​ការ​កសាង​ពិភពលោកឱ្យកាន់តែល្អប្រសើរ ​។ ​នេះ​មិនត្រឹមតែ​បាន​បង្ហាញពី​ទំនួលខុសត្រូវ​របស់​ប្រទេសធំ​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​ស្របតាម​ការរំពឹង​ទុក​របស់​ពិភព​លោក​ផង​ដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន