* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង លាលែងពីតំណែងជុំវិញរឿងអាស្រូវលួចបន្លំប្រើ AI ក្នុងពេលប្រឡង (Video inside)

22-11-2026 11:54

(សេអ៊ូល)៖ រដ្ឋមន្ត្រីអប់រំកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលាលែងចេញពីតំណែងហើយ ជុំវិញរឿងអាស្រូវលួចបន្លំប្រើប្រាស់ AI ដែលបានផ្ទុះឡើងនៅមុនការប្រឡងចូលរៀនសាកលវិទ្យាល័យកាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការព្រួយបារម្ភបានផ្ទុះឡើងនៅកូរ៉េខាងត្បូងអំពីការលួចបន្លំប្រើប្រាស់ AI ក្នុងការប្រឡងចាប់តាំងពីថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីបេក្ខជនម្នាក់ដែលទទួលបានពិន្ទុខ្ពស់ជាងគេក្នុងការប្រឡងជំនាញគណនេយ្យ បានសារភាពថារូបគេបានប្រើប្រាស់វ៉ែនតាមបំពាក់កាមេរ៉ា និងបច្ចេកវិទ្យា AI ព្រមទាំងទូរស័ព្ទដៃស្មាតហ្វូនដើម្បីទទួលបានពិន្ទសឹងតែល្អឥតខ្ចោះ។ ការសារភាពនេះកើតឡើង ៤ថ្ងៃ មុនកូរ៉េខាងត្បូងរៀបចំការប្រឡងដ៏សំខាន់មួយដើម្បីចូលរៀនសាកលវិទ្យាល័យ ឬហៅជាភាសាកូរ៉េខាងត្បូងថា Suneung។

ការប្រឡង Suneung ប្រចាំឆ្នាំត្រូវបានគេចាត់ទុកថាជាឱកាសមាសមួយដើម្បីអាចចូលរៀនតាមសាកលវិទ្យាល័យល្បីៗ ទទួលបានការងារល្អៗ និងឱកាសរៀបការសាងគ្រួសារនៅក្នុងសង្គមពោរពេញដោយប្រកួតប្រជែងដូចជាកូរ៉េខាងត្បូង។ ការសារភាពរបស់បេក្ខជនលួចបន្លំប្រើ AI ខាងលើផងដែរបានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការមួយចំនួន ក្នុងនោះរួមមានទាំងការបិទ WIFI សាធារណៈនៅក្បែរមណ្ឌលប្រឡង និងរហូតដល់បិទស្ទីគឃើនៅលើឡេវអាវ។ ប៉ុន្តែ រដ្ឋមន្ត្រីអប់រំ លោក Choi Kyo-jin នៅតែជួបការលំបាកក្នុងការស្ដារទំនុកចិត្តពី សាធារណជនកូរ៉េខាងត្បូងឡើងវិញ ជាពិសេសក្រោយការកត់សម្គាល់មួយរបស់លោកដែលបានធ្វើឡើង ៣ថ្ងៃមុនការប្រឡង។

លោក Choi Kyo-jin បានគូសបញ្ជាក់ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម X ដូច្នេះថា «ការប្រឡងបានបិទបញ្ចប់ទៅដោយមិនមានភាពមិនប្រក្រតីធំៗណាមួយកើតឡើងនោះទេ។ តែទោះជាបែបនេះក្ដី ក្នុងនាមជារដ្ឋមន្ត្រីបន្ទួលបន្ទុក ខ្ញុំមិនអាចគេចវេសពីការរិះគន់ដែលថាយើងបានបរាជ័យក្នុងការរៀបចំការប្រឡងទៅដោយរលូន និងយុត្តិធម៌ឡើយ។ ដូច្នេះការប្រឡងបានបិទបញ្ចប់ ខ្ញុំសូមទទួលខុសត្រូវទាំងស្រុង ហើយសម្រេចចិត្តលាលែងពីតំណែង»។ បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតី Lee Jae Myung បានទទួលយកលិខិតលាលែងពីតំណែងរបស់លោក Choi Kyo-jin រួចហើយ។

គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរអំឡុងការផ្ដល់សក្ខីកម្មទៅកាន់សភា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថាតើរូបលោកមានជំនឿចិត្តទេថា អាជ្ញាធរអាចចាប់អ្នកលួចបន្លំនៅថ្ងៃប្រឡងដែរឬក៏យ៉ាងណា? លោក Choi Kyo-jin មានអាយុ ៧២ឆ្នាំ បានឆ្លើយថា «ដោយសារកត្តាអាយុរបស់ខ្ញុំ និងខ្ញុំមិនមានទំនុកចិត្តថាខ្ញុំអាចធ្វើវាបាននោះឡើយ»។ ការអត្ថាធិប្បាយបែបនេះរបស់លោកបានបង្កឱ្យមានការរិះគន់កាន់តែខ្លាំងឡើង។

លោក Choi Kyo-jin មិនបានបង្ហាញខ្លួននៅឯសន្និសីទសារព័ត៌មានទេ ក្នុងរយៈពេលជាច្រើនថ្ងៃរហូតដល់ថ្ងៃប្រឡង Suneung កាលពីថ្ងៃព្រសហ្បតិ៍កន្លងទៅនេះ ដោយទុកឱ្យអនុរដ្ឋមន្ត្រីម្នាក់របស់លោកធ្វើសន្នីសីទសារព័ត៌មានជំនួស និងប្រកាសដាក់ចេញវិធានការទប់ស្កាត់។ បើតាមក្រុមមន្ត្រីអនុរក្សកូរ៉េខាងត្បូង មានការលួចបន្លំប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក ១១១ករណីត្រូវបានរាយការណ៍ក្នុងការប្រឡងកាលពីថ្ងៃព្រហស្បតិ៍ ហើយក្នុងនោះមានជិតពាក់កណ្ដាលនៃករណីទាំងអស់ត្រូវបានរកឃើញតាមរយៈសារជូនដំណឹងបន្ទាន់ចំនួន៣លើក ដែលរដ្ឋាភិបាលបានផ្ញើចេញដើម្បីតាមរកទូរស័ព្ទស្មាតហ្វូនដែលបេក្ខជនមិនបានប្រគល់ឱ្យអនុរក្ស៕