* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

នាវាដឹកទំនិញរុស្ស៊ីនៅតែបន្តឆេះក្បែរឆ្នេរសមុទ្រហ្វាំងឡង់ ក្រោយរងការវាយប្រហារដោយដ្រូន

22-11-2026 21:59

(ហែលស៊ីនគី)៖ ឆ្មាំសមុទ្រហ្វាំងឡង់បានឱ្យដឹងនៅថ្ងៃអាទិត្យថា អគ្គិភ័យលើនាវាដឹកទំនិញរុស្ស៊ីមួយគ្រឿងឈ្មោះ Sparta II ដែលរងការវាយប្រហារដោយដ្រូននៅសមុទ្របាល់ទិក កាលពីថ្ងៃសៅរ៍ នៅតែបន្តឆេះពេញមួយយប់ ទោះបីក្រុមពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងបាញ់ទឹកពន្លត់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោធាហ្វាំងឡង់បានបញ្ជាក់ថា ការវាយប្រហារលើនាវា Sparta II ខាងលិចកោះ Gogland របស់រុស្ស៊ីក្នុងដែនទឹកអន្តរជាតិ ខណៈនាវានេះធ្វើដំណើរឆ្ពោះទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី ទំនងជាស្នាដៃរបស់អ៊ុយក្រែន ហើយក្រោយមកនាវាបានរសាត់ចូលមកក្នុងដែនទឹកហ្វាំងឡង់ និងបោះយុថ្កានៅទីនោះ។ អាជ្ញាធរបានជម្លៀសនាវិកទាំង ១៦នាក់ ទៅកាន់នាវារុស្ស៊ីមួយគ្រឿងទៀតនៅក្បែរនោះដោយសុវត្ថិភាព ខណៈរូបភាព និងវីដេអូរបស់ឆ្មាំសមុទ្របានបង្ហាញពីនាវាជាច្រើនគ្រឿងកំពុងបាញ់កាណុងទឹកពេញមួយយប់ ដើម្បីពន្លត់ភ្លើង និងបន្ថយកម្ដៅទូកុងតឺន័រដែលដាក់គរលើនាវា។

គួរបញ្ជាក់ថា នាវា Sparta II ប្រវែង ១២១ម៉ែត្រ ដោតទង់ជាតិរុស្ស៊ីនេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនដឹកជញ្ជូន Oboronlogistika ដែលផ្ដល់សេវាកម្មភស្តុភារឱ្យក្រសួងការពារជាតិរុស្ស៊ី និងស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយបានចាកចេញពីទីក្រុង St. Petersburg កាលពីថ្ងៃសុក្រ។ ក្នុងឆ្នាំនេះ អ៊ុយក្រែនបានបញ្ជូនដ្រូនយោធាជាបន្តបន្ទាប់ឆ្ពោះទៅតំបន់ Leningrad ភាគពាយ័ព្យប្រទេសរុស្ស៊ី រហូតដល់ដ្រូនខ្លះហោះវង្វេងចូលដែនអាកាសប្រទេសបាល់ទិក ដែលបង្កើនការព្រួយបារម្ភថាសង្គ្រាមកំពុងរាលដាលចូលទឹកដីអង្គការណាតូ (NATO)៕