* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

OpenAI ជំរុញឱ្យឧស្សាហកម្ម AI កំណត់ «ហ្វ្រាំងសុវត្ថិភាព» មុនពេលបច្ចេកវិទ្យាឆ្លាតវៃហួសពីការគ្រប់គ្រងរបស់មនុស្ស

23-11-2026 09:14

(បរទេស)៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន OpenAI លោក Jakub Pachocki បានស្នើឱ្យក្រុមហ៊ុនអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) ទូទាំងពិភពលោក ព្រមព្រៀងគ្នាកំណត់ដែនកំណត់រួមលើសមត្ថភាពរបស់ AI ដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យានេះ។ សំណើនេះក៏ទទួលបានការគាំទ្រពីនាយកប្រតិបត្តិ OpenAI លោក Sam Altman ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ២០២៦។

លោក Pachocki បានស្នើឱ្យប្រើសូចនាករ «Perplexity» ជារង្វាស់រួមសម្រាប់វាយតម្លៃសមត្ថភាពរបស់ម៉ូដែល AI ក្នុងការទស្សន៍ទាយទិន្នន័យបន្ទាប់ ដោយតម្លៃកាន់តែទាបបង្ហាញពីសមត្ថភាពទស្សន៍ទាយកាន់តែប្រសើរ។ លោកបានសង្កត់ធ្ងន់ថា អ្នកអភិវឌ្ឍគួរប្តេជ្ញាមិនឱ្យ AI ឆ្លងកាត់ដែនកំណត់សមត្ថភាពដែលបានព្រមព្រៀងគ្នា រហូតដល់មនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការយល់ដឹង តាមដាន និងធានាសុវត្ថិភាពរបស់វា។

ការព្រមាននេះកាន់តែមានសារៈសំខាន់ ខណៈលោក Pachocki លើកឡើងថា នៅដើមឆ្នាំ២០២៧ AI អាចជួយជំរុញការរីកចម្រើននៃវិធីសាស្ត្របណ្តុះបណ្តាល AI ផ្ទាល់ខ្លួន ដែលអាចធ្វើឱ្យការអភិវឌ្ឍបច្ចេកវិទ្យានេះដើរលឿនជាងការរីកចម្រើននៃប្រព័ន្ធតាមដាន និងសុវត្ថិភាព។ លោក Sam Altman បានគាំទ្រសំណើនេះ ដោយចាត់ទុកអត្ថបទរបស់លោក Pachocki ថាជា «រឿងសំខាន់បំផុតដែល OpenAI បានផ្សព្វផ្សាយក្នុងរយៈពេលមួយដ៏យូរមកនេះ»។

គួរជម្រាបថា​​ សំណើនេះបានបង្ហាញពីក្តីបារម្ភកាន់តែខ្លាំងចំពោះអនាគត AI ដែលអាចអភិវឌ្ឍលឿនជាងសមត្ថភាពរបស់មនុស្សក្នុងការគ្រប់គ្រង។ សំណួរដ៏សំខាន់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យានាពេលនេះ មិនមែនត្រឹមតែថា តើមនុស្សអាចបង្កើត AI ឱ្យឆ្លាតវៃកម្រិតណានោះទេ ប៉ុន្តែគឺថា តើមនុស្សអាចរក្សាការគ្រប់គ្រងលើបច្ចេកវិទ្យាដ៏មានឥទ្ធិពលនេះបានដល់កម្រិតណា៕